ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)=>រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ=>កម្លាំងនគរបាលស្រុករវៀង ចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងចំការចាន្ទី..!=>កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!
0

ប្រជាពលរដ្ឋជាង១០គ្រួសារមានការព្រួយបារម្ភខ្លាចបាក់ដីស្រែរបស់ពួកគាត់ចូលក្នុងរណ្ដៅដីដែលមានជម្រៅជ្រៅ សំណូមពរឱ្យអាជ្ញាធរជួយអន្តរាគមន៍ ស្ថិតនៅភូមិពោធិ៍រៀងខាងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង..

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋជាង១០គ្រួសារមានការព្រួយបារម្ភខ្លាចដីស្រែរបស់ពួកគាត់បាក់ ស្រុតចូលទៅក្នុងរណ្តៅដីរបស់ឈ្មួញដែលនៅជាប់និងដីស្រែរបស់ពួកគាត់ មានជម្រៅជ្រៅ ដែលជីកកាយទុកជាយូរខែ.ឆ្នាំ.មកហើយនោះ និងធ្វើការសំណូមពរដល់អាជ្ញាធរ ឃុំ ស្រុក និងជំនាញពាក់ព័ន្ធចុះទៅពិនិត្យ អន្តរាគមន៍ផង។

ប្រជាពលរដ្ឋនិយាយក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះថា រណ្តៅដីនេះម្ចាស់គ្រឿងចក្រនិងម្ចាស់រណ្ដៅដីមានឈ្មោះ តា វែង រស់នៅភូមិពោធិ៍រៀងខាងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ម្ចាស់គ្រឿងចក្រនិងម្ចាស់រណ្តៅដីខាងលើនេះ ធ្វើការជីកកាយយកអាចម៍ដីជាយូរខែណាស់មកហើយ។ អ្វីដែលពួកគាត់ជាប្រជាពលរដ្ឋជាង១០គ្រួសារនោះ គឺរណ្តៅដីនោះមានជម្រៅជ្រៅ ហើយទំហំជាងកន្លះហិកតា មិនតែប៉ុណ្ណោះការជីកដីទៀតសោធ ម្ចាស់គ្រឿងចក្រនិងជាម្ចាស់រណ្តៅដី មិនទុកជើងទេនោះឡើយ ថែមទាំងជីកកៀកជាមួយដីស្រែនិងដីលំនៅដ្ឋាន របស់ពួកគាត់ថែមទៀតផង។ កក្តានេះហើយទើបធ្វើឱ្យពួកគាត់មានការព្រួយបារម្ភ ខ្លាចបាក់ ស្រុតដីស្រែនិងដីលំនៅដ្ឋាន របស់ពួកគាត់ចូលទៅក្នុងរណ្តៅដីរបស់ តា វែង នោះ ជាពិសេសនៅរដូវវស្សាភ្លៀងធ្លាក់មកអាចទឹកហូរច្រោះបាក់ ស្រុតដីស្រែនិងដីលំនៅឋានរបស់ពួកគាត់ ធ្វើឱ្យខាតបង់ ការធ្វើស្រែចំការទៀតផង។

ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា រណ្តៅដីដែលមានជម្រៅជ្រៅនោះ ម្ចាស់មិនបានធ្វើរបងហ៊ុំព័ទ្ធអ្វីនោះទេ ពួកគាត់ខ្លាចក្រែងធ្លាក់ក្មេងតូចៗ និងជាពិសេសសត្វពាហៈនៈ គោ ក្របីជាដើម។ ហើយម្យ៉ាងទៀត តា វែង ជាម្ចាស់រណ្តៅដីបានប្រាប់ប្រជាពលរដ្ឋ ថា រណ្តៅដីរបស់គាត់ដែលជីករួចរាល់ហើយនោះ មិនឱ្យអ្នកណាបង្ហូរទឹកចូលឡើយ។ ការនិយាយបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋនិយាយតៗគ្នាថា បើជារណ្តៅដីជ្រៅហើយនោះ ពេលមេឃធ្លាក់ភ្លៀងមកច្បាស់ណាស់ទឹកហូរសម្រុកចូលកន្លែងទំនាប ដូចជារណ្តៅដីរបស់ តា វែង ជាក់ជាមិនខានឡើយ។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋ ខាងលើនេះអ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក ពូ ហួត មេឃុំពោធិ៍រៀងប្រាប់ថា រណ្ដៅដីខាងលើនេះខាងអាជ្ញាធរឃុំបានហៅម្ចាស់រណ្ដៅមកធ្វើកិច្ចសន្យារួចរាល់ហើយ តែមិនទាន់បានជូនដំណឹងឲ្យប្រជាពលរដ្ឋដែលមានដីនៅជុំវិញនោះឲ្យពូកគាត់បានដឹង។

លោក ពូ ហួត បានបន្តទៀតថា រណ្ដៅដីខាងលើនេះជាដីរបស់ តា វែង ជីកយូរហើយមិនមានច្បាប់អនុញ្ញាតនោះទេ តែបើសិនមានការបាក់ដីប្រជាពលរដ្ឋចូលក្នុងរណ្ដៅ ខាងអាជ្ញាធរឃុំ អាចឱ្យខាងម្ចាស់រណ្ដៅដឹកដីចាក់បំពេញឲ្យរាក់វិញ។

លោក យស់ ស៊ីណាត អភិបាលស្រុកពោធិ៍រៀងលោកបកស្រាយប្រាប់សារព័ត៌មានយើងយ៉ាងទន់ភ្លន់សមជាថ្នាក់ដឹកនាំដ៏គំរូមួយរូបដែលដឹងពីទុក្ខធុរៈរបស់ប្រជាពលរដ្ឋបានប្រាប់ថា« រណ្តៅដីខាងលើនោះម្ចាស់មិនបានមកសុំច្បាប់នោះទេ លោកក៏មិនបានអនុញ្ញាតឲ្យដែរ»។

លោកបានបន្តទៀតថា ម្ចាស់បានលួចជីកមិនឱ្យអាជ្ញាធរដឹងក៏មានដែរ បើចង់ដឹងច្បាស់សូមសួរទៅខាងអាជ្ញាធរឃុំ ព្រោះរឿងនេះលោកបានឲ្យអាជ្ញាធរឃុំចុះទៅត្រួតពិនិត្យនិងបានហៅម្ចាស់មកធ្វើកិច្ចសន្យាហើយដែរ។

ជាចុងក្រោយប្រជាពលរដ្ឋ ជាង១០គ្រួសារដែលមានដីស្រែនៅក្បែររណ្តៅដី តា វែង នោះធ្វើការសំណូមពរដល់អាជ្ញាធរឃុំ ស្រុក និងជំនាញពាក់ព័ន្ធជួយចាត់ជំនាញ ចុះធ្វើការពិនិត្យ និងជួយអន្តរាគមន៍ទប់ស្កាត់ដើម្បីកុំឱ្យដីស្រែរបស់ពួកគាត់ជាង១០គ្រួសារ បាក់ស្រុតចូលទៅក្នុងរណ្តៅដីជ្រៅនេះផងទាន!។

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!