ទាន់ហេតុការណ៍
[English Below] សេចក្តីជូនដំណឹង កងរាជអាវុធហត្ថខេត្តសៀមរាប ស្តីពីការលើកពេលប្រារព្ធកម្មវិធី "រត់កម្សាន្ត (សាកល្បង) ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាបដោយសេរី"!=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា អត្រានៃការទទួលបានសេវាអនាម័យជនបទមានការកើនឡើងគួរជាទីមោទនៈ=>ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង១២ម៉ឺននាក់រយៈពេលបីថ្ងៃក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក កើនជាង១២ភាគរយធៀបឆ្នាំមុន=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥បានពិនិត្យឃើញថា បណ្តាញផ្សព្វផ្សាយសង្គមមួយ ដែលមានឈ្មោះថា MNT-News បានបង្ហោះព័ត៌មានដែលមានខ្លឹមសារថា ម្ចាស់សំណង់សាលាជ័យថាវី បានដាក់លិខិតស្នើសុំមកក្រសួង ដើម្បីស្នើសុំចាត់មន្ត្រីចុះពិនិត្យការរុះរើសំណង់របស់ខ្លួន ព្រោះនេះអាចជាការបម្រើឱ្យផលប្រយោជន៍បុគ្គលឯកជនណាមួយ។=>សម្តេចតេជោ ហ៊ុន សែន៖ ការបិទច្រកព្រំដែនរបស់ភាគីថៃ ធ្វើឲ្យទំនិញក្នុងស្រុកកម្ពុជាចូលមកជំនួសទំនិញថៃ ដែលនោះគឺជាឱកាសជំរុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង=>កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ=>ក្រុមហ៊ុន Yayla បង្ហាញចំណាប់អារម្មណ៍ក្នុងការនាំចូលនូវផលិតផលអង្ករ គ្រាប់ស្វាយចន្ទី ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិផ្សេងទៀតពីប្រទេសកម្ពុជា=>លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ=>លោកជំទាវបណ្ឌិត បាន ស្រីមុំ បានដឹកនាំគណៈប្រតិភូសរុបចំនួន ១៤ រូប អញ្ជើញធ្វើទស្សនកិច្ចរោងចក្រក្នុងក្រុងឡូឌី ខេត្តហ៊ឺណាន ប្រទេសចិន..!
0

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបង្កើនការត្រៀមខ្លួន តាមរយៈប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន និងសមត្ថភាពព្យាករណ៍ ដែលរឹងមាំជាងមុន ដើម្បីដោះស្រាយបញ្ហាប្រឈម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបង្កើនការត្រៀមខ្លួន តាមរយៈប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន និងសមត្ថភាពព្យាករណ៍ ដែលរឹងមាំជាងមុន ដើម្បីដោះស្រាយបញ្ហាប្រឈម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ ថា គ្រោះមហន្តរាយគ្រប់ទម្រង់ បង្កើតឱ្យមានបញ្ហាប្រឈមឥតឈប់ឈរ ដល់ប្រជាជាតិទាំងអស់ ព្រោះគ្រោ មហន្តរាយ ទោះតូចក្តី ធំក្តី តែងបន្សល់ទុកនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ មនុស្ស និង សង្គម ។ ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ, គ្រោះមហន្តរាយ បាន និងកំពុងកើតមានឡើង កាន់តែញឹកញាប់, កាន់តែធ្ងន់ធ្ងរ, និងកាន់តែពិបាកប៉ាន់ប្រមាណ ។ គ្រោះមហន្តរាយដែលកើតមានឡើងនាពេលថ្មីៗនេះ ដូចជា ការរញ្ជួយដី, ទឹកជំនន់ និងព្យុះស៊ីក្លូនត្រូពិក បានបណ្តាលឱ្យមានចំនួនអ្នកស្លាប់កើនឡើង និងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

សម្ដេចបវរធិបតី បានបន្ថែមថា តាមទស្សនវិស័យរបស់កម្ពុជា, យើងចាំបាច់ត្រូវបែងចែកឱ្យដាច់រវាងសកម្មភាពជួយសង្គ្រោះពីគ្រោះមហន្តរាយ នៅតំបន់ទីប្រជុំជន និងតំបន់ជនបទ ជាពិសេសពាក់ព័ន្ធនឹងទឹកជំនន់ ។ ជាមួយនឹងការកើនឡើងនៃនគរូបនីយកម្ម និងការផ្លាស់ប្តូរប្រជាសាស្រ្ត, ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ក្នុងតំបន់ទីប្រជុំជន មិនអាចទ្រទ្រង់ការកើនឡើងយ៉ាងឆាប់ នៃចំនួនប្រជាជន ដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ឬអាចស៊ូទ្រាំបាននឹងការកើនឡើងកាន់តែញឹកញាប់ និងទំហំកាន់តែធំនៃគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នោះទេ ។ នៅពេលមានការជម្លៀសមនុស្សយ៉ាងច្រើននៅតាមតំបន់ជនបទ, យើងក៏ពិបាកក្នុងការស្វែងរកកន្លែងប្រមូលផ្តុំដែលមានសុវត្ថិភាព, ជាពិសេស កន្លែងដែលមានដំបូល ជាមួយនឹងលទ្ធភាពទទួលបានទឹកស្អាត និងគ្រឿងបរិក្ខារប្រើប្រាស់ប្រកបដោយអនាម័យ ។ ជាលទ្ធផល, ក្រុមងាយរងគ្រោះ ជាពិសេសស្ត្រី, កុមារ, ចាស់ជរា និងជនដែលមានភាពពិការ នឹងធ្លាក់ចូលទៅក្នុងហានិភ័យកាន់តែធ្ងន់ធ្ងរថែមទៀត ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ, សកម្មភាពរួមរបស់យើង មិនត្រឹមតែត្រូវផ្តោតលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជនប៉ុណ្ណោះទេ, ប៉ុន្តែត្រូវផ្តោតលើការកសាង ឬការរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងជនបទ ។ បន្ថែមលើបញ្ហាប្រឈមទាក់ទងនឹងធនធានហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, យើងក៏ត្រូវតែទទួលស្គាល់ថា សមត្ថភាព, ចំណេះដឹង និងបទពិសោធន៍ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នៅមានភាពមិនស្មើគ្នា នៅក្នុងតំបន់នីមួយៗ ។

 បន្ថែមលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជន ASEAN បន្តផ្តោតលើការរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងជនបទ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ ថា គ្រោះមហន្តរាយគ្រប់ទម្រង់ បង្កើតឱ្យមានបញ្ហាប្រឈមឥតឈប់ឈរ ដល់ប្រជាជាតិទាំងអស់ ព្រោះគ្រោ មហន្តរាយ ទោះតូចក្តី ធំក្តី តែងបន្សល់ទុកនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ មនុស្ស និង សង្គម ។ ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ, គ្រោះមហន្តរាយ បាន និងកំពុងកើតមានឡើង កាន់តែញឹកញាប់, កាន់តែធ្ងន់ធ្ងរ, និងកាន់តែពិបាកប៉ាន់ប្រមាណ ។ គ្រោះមហន្តរាយដែលកើតមានឡើងនាពេលថ្មីៗនេះ ដូចជា ការរញ្ជួយដី, ទឹកជំនន់ និងព្យុះស៊ីក្លូនត្រូពិក បានបណ្តាលឱ្យមានចំនួនអ្នកស្លាប់កើនឡើង និងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

សម្ដេចបវរធិបតី បានបន្ថែមថា តាមទស្សនវិស័យរបស់កម្ពុជា, យើងចាំបាច់ត្រូវបែងចែកឱ្យដាច់រវាងសកម្មភាពជួយសង្គ្រោះពីគ្រោះមហន្តរាយ នៅតំបន់ទីប្រជុំជន និងតំបន់ជនបទ ជាពិសេសពាក់ព័ន្ធនឹងទឹកជំនន់ ។ ជាមួយនឹងការកើនឡើងនៃនគរូបនីយកម្ម និងការផ្លាស់ប្តូរប្រជាសាស្រ្ត, ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ក្នុងតំបន់ទីប្រជុំជន មិនអាចទ្រទ្រង់ការកើនឡើងយ៉ាងឆាប់ នៃចំនួនប្រជាជន ដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ឬអាចស៊ូទ្រាំបាននឹងការកើនឡើងកាន់តែញឹកញាប់ និងទំហំកាន់តែធំនៃគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នោះទេ ។ នៅពេលមានការជម្លៀសមនុស្សយ៉ាងច្រើននៅតាមតំបន់ជនបទ, យើងក៏ពិបាកក្នុងការស្វែងរកកន្លែងប្រមូលផ្តុំដែលមានសុវត្ថិភាព, ជាពិសេស កន្លែងដែលមានដំបូល ជាមួយនឹងលទ្ធភាពទទួលបានទឹកស្អាត និងគ្រឿងបរិក្ខារប្រើប្រាស់ប្រកបដោយអនាម័យ ។ ជាលទ្ធផល, ក្រុមងាយរងគ្រោះ ជាពិសេសស្ត្រី, កុមារ, ចាស់ជរា និងជនដែលមានភាពពិការ នឹងធ្លាក់ចូលទៅក្នុងហានិភ័យកាន់តែធ្ងន់ធ្ងរថែមទៀត ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ, សកម្មភាពរួមរបស់យើង មិនត្រឹមតែត្រូវផ្តោតលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជនប៉ុណ្ណោះទេ, ប៉ុន្តែត្រូវផ្តោតលើការកសាង ឬការរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងជនបទ ។ បន្ថែមលើបញ្ហាប្រឈមទាក់ទងនឹងធនធានហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, យើងក៏ត្រូវតែទទួលស្គាល់ថា សមត្ថភាព, ចំណេះដឹង និងបទពិសោធន៍ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នៅមានភាពមិនស្មើគ្នា នៅក្នុងតំបន់នីមួយៗ ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានគូសបញ្ជាក់ពី អាទិភាពគន្លឹះចំនួន ៥ សម្រាប់ការយកចិត្តទុកដាក់រួមគ្នា រួមមាន ៖ ទី១/ ការបង្កើនការត្រៀមខ្លួន តាមរយៈប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន និងសមត្ថភាពព្យាករណ៍ ដែលរឹងមាំជាងមុន ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងជាបន្តបន្ទាប់ ដូចជា ការប្រែប្រួលអាកាសធាតុ, ជំងឺរាតត្បាត និងគ្រោះមហន្តរាយ, ទី២/ ការលើកកម្ពស់ភាពជាដៃគូពហុភាគី ដោយមានការចូលរួមពីវិស័យឯកជន, អ្នកសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ដើម្បីជំរុញនវានុវត្តន៍ និងកៀរគរធនធាន, ទី៣/ ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិត, ឧបករណ៍ភូមិសាស្ត្រ (Geospatial Tools), និងការវិភាគទិន្នន័យ ដើម្បីបង្កើនភាពជាក់លាក់ និងប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ, ទី៤/ ការពង្រឹងទំនាក់ទំនងជាសកល តាមរយៈ ការកសាងភាពជាដៃគូរបស់អាស៊ាន ជាមួយស្ថាប័នអន្តរជាតិ ដូចជា ការិយាល័យសហប្រជាជាតិដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ (UNDRR) ដើម្បីរៀបចំបង្កើតយុទ្ធសាស្ត្រ ឱ្យស្របនឹងក្របខណ្ឌសេនដាយ (Sendai Framework) និង ទី៥/ ការចែករំលែកចំណេះដឹង, ឧត្តមានុវត្តន៍ និងមេរៀនរបស់អាស៊ាន ជាមួយតំបន់ផ្សេងទៀត ជាពិសេស ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ៕ ដោយ៖ កន ចំណាន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com