ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់=>ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷ ព័ត៌មានក្លែងក្លាយ ការបំភ្លៃការពិត ការប្រើប្រាស់ព័ត៌មានក្នុងគោលបំណង នយោបាយ និងការបង្កចលាចលនានា ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម=>លោក បណ្ធិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍនវិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធនាយក និពន្ធនាយក​រង អ្នកសារព័ត៌មាន ចូលរួម សន្និសីទថ្នាក់ជាតិក្នុង ឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៦..!​=>ប្រកាសតែងតាំងលោកស្រី ឈៀង សួគ៌ា អតីតអភិបាលស្រុកត្បែងមានជ័យ ឲ្យចូលកាន់តំណែងជាអភិបាលស្រុករវៀង ខេត្តព្រះវិហារ=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម=>អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ
0

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចុះពិនិត្យមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតិសម្បទា និងមណ្ឌលវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចុះពិនិត្យមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតិសម្បទា និងមណ្ឌលវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការ មន្ទីអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះពិនិត្យមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតិសម្បទា និងមណ្ឌលវិបល្លាសស្មារតី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីស្វែងយល់ និងចង់ដឹងបញ្ហាប្រឈមនៅទីនេះ។

មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យមណ្ឌលទាំង៣ នេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ កន្លងមកក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចទាំងទ្វេតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ទៅលើមណ្ឌលទាំង៣នេះ។

ឯកឧត្តមអភិបាលខេត្តបន្តថា៖ បញ្ហាគ្រឿងញៀនគឺជាបញ្ហាមួយដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការបង្ក្រាប ឱ្យខានតែបាន ហើយបញ្ហាគ្រឿងញៀននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរបស់យើង ជាក់ស្ដែងប្រសិនបើក្នុងសមាជិកគ្រួសារណាម្នាក់ មានអ្នកមានញៀនគ្រឿងញៀន នោះធ្វើឱ្យគ្រួសារនោះជួបនៅផលវិបាក កើតមានអំពើហិង្សា បាត់បង់សេដ្ឋកិច្ចគ្រួសារ នឹងអាចឈានទៅដល់បញ្ហាផ្សេងៗដែលយើងមិនអាចគិតទុកជាមុនបាន ទន្ទឹមនឹងនោះបញ្ហាគ្រឿងញៀន បានកើតឡើងលើយុវជនឬមនុស្សដែលពេញកម្លាំង ដែលពោរពេញទៅដោយសមត្ថភាពក្នុងការបំពេញការងារនានា ហើយប្រសិនបើយុវជន របស់យើងមានញៀនគ្រឿងញៀន នោះធ្វើឱ្យយើងបាត់បង់នូវកម្លាំងពលកម្ម ដែលធ្វើឱ្យប្រទេសជាតិរបស់យើងបាត់បង់នូវសេដ្ឋកិច្ចមួយផ្នែកផងដែរ។

បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានលើកឡើងពីជនមានវិបល្លាសស្មារតី ប្រសិនបើយើងបានយកគាត់មកមណ្ឌល ច្បាស់ណាស់យើងបានផ្ដល់អាហារជូនពួកគាត់បានគ្រប់គ្រាន់ និងបានផ្ដល់ការថែទាំ និងព្យាបាលជូនគាត់បាន តែបើយើងបណ្ដោយអោយគាត់ចេញទៅទីសាធារណៈនោះគាត់ខ្វះទីជម្រក ខ្វះអាហារគ្រប់គ្រាន់ គ្មានការថែទាំ អាចមានអំពើហិង្សា ដែលបណ្ដាលអោយគាត់មានអាយុខ្លី និងប៉ះពាល់ដល់សង្គមផងដែរ។

សូមបញ្ជាក់ផងដែរថា៖
1. មណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន អ្នកដែលបានទទួលការស្ដានីតិសម្បទាក្នុងឆ្នាំ២០២៥ គិតថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ មានចំនួន ៦,៧៨៣នាក់ ( ស្រី ៤០១នាក់ ) ក្នុងនោះបានធ្វើសមាហរណកម្ម ចំនួន ៤,៣៣០នាក់ ( ស្រី ២៦៨នាក់ ) នៅសល់ជាក់ស្តែង ចំនួន ២,៤៥៣នាក់ ( ស្រី ១៣៣នាក់។
2. មណ្ឌលយុវនីតិសម្បទា មានអនីតិជនកំពុងស្នាក់នៅក្នុងមណ្ឌល សរុបចំនួន ៤៧២នាក់។
3. មណ្ឌលវិបល្លាសស្មារតី បច្ចុប្បន្នមានជនវិបល្លាសស្មារតីកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌល ដើម្បីទទួលសេវាថែទាំ ព្យាបាល និងស្តារនីតិសម្បទា មានចំនួនសរុប ២៩៥នាក់ (ស្រី ១២២នាក់)៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!