ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!=>(អត្ថបទព័ត៌មាន ដកស្រងចេញពីគណនេយ្យផេកហ្វេសប៊ុក ផ្លូវការរបស់​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​) បើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ
0

សេចក្តី​ថ្លែងការណ៍​៖ព្រះសង្ឃខ្មែរ បិណ្ឌបាត្រប្រទេសថៃ គោរពបទឈប់បាញ់ជានិរន្តរ៍ និងដោះលែងកងទ័ពខ្មែរទាំង១៨រូប Cambodian monks offer alms to Thailand, honoring a permanent ceasefire and releasing 18 Cambodian soldiers

សេចក្តី​ថ្លែងការណ៍​៖ព្រះសង្ឃខ្មែរ បិណ្ឌបាត្រប្រទេសថៃ គោរពបទឈប់បាញ់ជានិរន្តរ៍ និងដោះលែងកងទ័ពខ្មែរទាំង១៨រូប Cambodian monks offer alms to Thailand, honoring a permanent ceasefire and releasing 18 Cambodian soldiers

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ ព្រះសង្ឃខ្មែរ ២,៥៦៩អង្គ និមន្តមកពីវត្តចំនួន១៨ រួមជាមួយពុទ្ធបរិស័ទជាច្រើនរូបទៀត បាន​រៀបចំ​ពិធី​​ធម្មយាត្រាពីបូជនីយដ្ឋានប្រវត្តិសាស្ត្រ​វត្តភ្នំ រហូតដល់វិមានឯករាជ្យ ក្នុងគោលដៅ​ទាម​ទារឱ្យ​អនុវត្តបទ​​ឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព និងស្ថេរភាព​រវាង​កម្ពុជា និងថៃ។

ទន្ទឹមការរៀបចំពិធីធម្មយាត្រានេះ ក៏មានការយាង និងនិមន្តធ្វើសេចក្តីថ្លែងការណ៍​ជាខេមរភាសា និងភាសាអង់គ្លេសដោយសម្តេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជា​ធិប​តី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ​នៃគណៈធម្មយុត្តិកនិកាយ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះ​សង្ឃ​​នាយក គណៈមហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហា​អរិយ​វង្សបណ្ឌិត យ៉ន សេងយៀត ផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍នោះ បានគូសរំលេចថា កម្ពុជា ពិតជាត្រូវការសន្តិភាព ស្ថេរ​ភាព សុវត្ថិភាព និងការការពារសន្តិភាព ព្រោះសន្តិភាពជាឫសគល់ នៃការ​អភិវឌ្ឈន៍។

ដោយមើលឃើញអំពីសារសំខាន់នៃសន្តិភាព គណៈសង្ឃនាយកទាំងពីរគណៈ បាន សុំបិណ្ឌបាត្រភាគីថៃ ឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ និងសុំបិណ្ឌបាត្រភាគី​ថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប ដែលបានចាប់ធ្វើជាចំណាប់ខ្មាំង។ ការបិណ្ឌបាត្រ​នេះ ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា ហើយ​ក៏ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តម សម្រាប់សេចក្តីសុខក្សេមក្សាន្តត្រជាក់ត្រជំដល់​ប្រជាជាតិខ្មែរ និងសាកលលោកទាំងមូលផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍នេះ គណៈសង្ឃនាយក ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញ​ទំហឹងចំពោះការខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត និងកម្លាំងបញ្ញាស្មារតីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គុទ្ទេស​ដ៍ឆ្នើម​មានបទពិសោធន៍ចាស់ទុំ បានជួយដល់រាជរដ្ឋាភិបាល និងជម្រុញលើក​ទឹក​ចិត្ត​ដល់កងទ័ពយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានឆន្ទៈមោះមុតក្នុងការការពារ​បូរណ​ភាព​ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បាន១០០%។

គណៈសង្ឃនាយក ក៏បានសម្ដែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហារធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានពុះពារគ្រប់ឧបសគ្គ​ក្នុងការ​ដោះស្រាយបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ ទៅតាមច្បាប់ជាតិ និងអន្តរជាតិ ដោយសន្តិវិធី។

គណៈសង្ឃនាយក ក៏បានកោតសរសើរដល់វីរកងទ័ពជួរមុខទាំងអស់ ដែលបានលះ​បង់​អស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីឱ្យ​បានគង់វង្ស និង​ភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងសូមគោរពដឹងគុណចំពោះវីរ​កង​ទ័ព​ ដែល​បាន​ពលីជីវិត ក្នុងបុព្វហេតុកម្មព្រះជាអតិមានព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!