ទាន់ហេតុការណ៍
ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន
0

រដ្ឋបាលស្រុកត្បែងមានជ័យធ្វើសន្និសីទសារព័ត៌មានបំភ្លឺជុំវិញករណីមានការចុះផ្សាយព័ត៌មានចោទប្រកាន់លោកអភិបាលស្រុកត្បែងមានជ័យរឿងរ៉ាវប្រទូសកេរ្តិ៍ខ្មាស..!

រដ្ឋបាលស្រុកត្បែងមានជ័យធ្វើសន្និសីទសារព័ត៌មានបំភ្លឺជុំវិញករណីមានការចុះផ្សាយព័ត៌មានចោទប្រកាន់លោកអភិបាលស្រុកត្បែងមានជ័យរឿងរ៉ាវប្រទូសកេរ្តិ៍ខ្មាស..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ នៅអាគាររដ្ឋបាលស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ អ្នកនាំពាក្យនៃរដ្ឋបាលស្រុកត្បែងមានជ័យ លោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុក តំណាងលោក នុត សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលស្រុកត្បែងមានជ័យ បានធ្វើលិខិតអញ្ជើញបងប្អូនអ្នកសារព័ត៌មាន ជាច្រើនអង្គភាពប្រចាំខេត្តព្រះវិហារដើម្បីធ្វើសន្និសីទសារព័ត៌មាន  បកស្រាយបំភ្លឺព័ត៌មានជុំវិញរឿងរ៉ាវ ករណីមានការចុះផ្សាយព័ត៌មានកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥​នេះរបស់អង្គភាពសារព័ត៌មាន អនឡាញមួយ ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ទៅលើលោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យដោយមានខ្លឹមសារថា៖ លោកអភិបាលស្រុកបានប្រទូសកេរ្តិ៍ខ្មាស នឹងប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើស្រ្តីម្នាក់ដែលបានបម្រើការងារ ជាមន្រ្តីនៅក្នុងរដ្ឋបាលស្រុកត្បែងមានជ័យ ។

ជុំវិញការចុះផ្សាយចោទប្រកាន់របស់អង្គភាពសារព័ត៌មានខាងលើ នៅរសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យនៃរដ្ឋបាលស្រុកត្បែងមានជ័យ លោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុក តំណាងលោក នុត សោភ័ណ្ឌ អភិបាលនៃគណះអភិបាលស្រុកត្បែងមានជ័យ បានបកស្រាយបំភ្លឺនៅចំពោះអ្នកសារព័ត៌មានជាច្រើនអង្គភាព ដោយបានលើកឡើងថា៖ការផ្សព្វផ្សាយរបស់អង្គភាពសារព័ត៌មានខាងលើនេះ បានធ្វើការចុះផ្សាយព័ត៌មាន ដោយគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៍មាន យកព័ត៌មានទៅចុះផ្សាយមិនបានសម្ភាសន៍ជាមួយភាគីពាក់ព័ន្ធឲ្យបានគ្រប់ជ្រុងជ្រោយ ញុះញង់ឲ្យមានការរើសអើង នឹងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់លោកអភិបាលស្រុក ពាក់ព័ន្ធករណីនេះក្នុងនាមលោកជាអ្នកនាំពាក្យ នឹងមន្ត្រីរាជការនៃរដ្ឋបាលស្រុកត្បែងមានជ័យ បានច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយនេះ ជាព័ត៌មានដែលបំភ្លៃការពិត គា្មនក្រមសីលធម៌ វិជ្ជាជីវៈ ដែលកន្លងទៅថ្មីៗ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងព័ត៍មានក្លែងក្លាយ ។

អ្នកនាំពាក្យរដ្ឋបាលស្រុកត្បែងមានជ័យ លោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុក បានបន្តរថា ពាក់ព័ន្ធករណីខាងលើ ក្រោយមានពាក្យបណ្តឹងពីភាគីជនរងគ្រោះ ខាងក្រុមការងារនៃអគ្គធិការដ្ឋានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ កន្លងទៅថ្មីៗ បានចុះធ្វើការអង្កេតនឹងស្រាវជ្រាវសួរនាំភាគីដែលពាក់ព័ន្ធរួមទាំងមន្រ្តីៗនៃរដ្ឋបាលស្រុក នឹងក្រុមប្រឹក្សាស្រុកត្បែងមានជ័យ រួចមកហើយប៉ុន្តែរឿងរ៉ាវសម្រេចយ៉ាងណានោះគឺស្ថិតនៅលើសមត្ថកិច្ចរបស់ក្រសួង ជាពិសេសករណីខាងលើនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យក្រោមនីតិវិធីរបស់តុលាការ ។

ជាចុងក្រោយលោក សុខ មុន្នីរិទ្ធ អ្នកនាំពាក្យរបស់រដ្ឋបាលស្រុកត្បែងមានជ័យ បានបញ្ជាក់ថា ចំពោះករណីអង្គភាពសារព័ត៌មាន ខាងលើដែលបានចុះផ្សាយបំភ្លៃការពិតនេះ រដ្ឋបាលស្រុកត្បែងមានជ័យ នឹងធ្វើការពិភាក្សាអំពីចំណាត់ការច្បាប់ ចំពោះបុគ្គលសារព័ត៌មានខាងលើ ដើម្បីផ្តល់យុត្តិធម៌នឹងកិត្តិយសសេចក្តីថ្លៃថ្នូរនឹងភាពស្អាតស្អំមកដល់លោក នុត សោភ័ណ្ឌ ដែលជាអភិបាលនៃគណៈអភិបាលស្រុកត្បែងមានជ័យ អំពីករណីនេះ មុននឹងអ្នកសារព័ត៌មាន លើកយកករណីនេះទៅផ្សព្វផ្សាយ គួរណាអ្នកសារព័ត៌មាននោះ ធ្វើបទសម្ភាសន៍ជាមួយភាគីពាក់ព័ន្ធទាំងសងខាងសិន មុននឹងផ្សព្វផ្សាយ ពីព្រោះអ្នកសារព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីតម្លាភាពនៅក្នុងសង្គម ឈរនៅចំណុចកណ្តាលមិនលំអៀង មិនមានសិទ្ធិវិនិច្ឆ័យរឺកាត់សេចក្តីឲ្យទៅភាគីណាមួយខុសរឺត្រូវឡើយរង់ចាំមើលចំណាត់ការរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនឹងស្ថាប័នតុលាការជាអ្នកសម្រេចលើរឿងនេះ ៕ដោយ  ខៀប ផល្លា  ពីខេត្តព្រះវិហារ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!