ទាន់ហេតុការណ៍
ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន
0

ជើងខ្លាំងឆបោកតាមអនឡាញបានសម្រេច ជាច្រើនសារពីប្រជាពលរដ្ឋ ត្រូវអស់លក្ខណ៍ ត្រឹមកងរាជអាវុធហត្ថខេត្តសៀមរាប!

ជើងខ្លាំងឆបោកតាមអនឡាញបានសម្រេច ជាច្រើនសារពីប្រជាពលរដ្ឋ ត្រូវអស់លក្ខណ៍ ត្រឹមកងរាជអាវុធហត្ថខេត្តសៀមរាប!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថ​ខេត្តសៀមរាប បានចុះឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សៀ​ង សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ នៅចំណុចហាងវីងដកប្រាក់ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមអនឡាញ តាមបណ្ដឹងរបស់ជនរងគ្រោះ ថាមានជនសង្ស័យម្នាក់ជាជនរកស៊ីឆបោកតាមអនឡាញ ដោយបានបង្កើតជាម្ចាស់គណនី facebook លេងយ៉ាន់ឡាន Rim-CaR SHOP ក្រោមរូបភាពលក់ទំនិញតាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឲ្យអតិថិជន។

ក្រោមវិធានការជំនាញជនសង្ស័យឈ្មោះ សៀង សុគុន្ធា បានឆ្លើយសារភាពឲ្យដឹងថា៖ នៅក្នុងអំឡុងឆ្នាំ២០២៣ រូបខ្លួនបានទិញផេកហ្វេសប៊ុកឈ្មោះ លេងយ៉ាន់ឡាន Rim CaR Shop ដើម្បីលក់សម្ភារ:តាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឲ្យអ្នកបញ្ជាទិញនោះទេ រហូតដល់ឆ្នាំ ២០២៥នេះ សរុបមានអ្នកបញ្ជាទិញរាប់សិបលើកពីគណនីហ្វេសប៊ុក ដោយមិនចាំឈ្មោះ ដោយពួកគាត់បានផ្ញើប្រាក់ដើម្បីបញ្ជាទិញសម្ភារៈរថយន្តតាមផេករបស់ខ្លួន ប៉ុន្តែខ្លួនមិនបានផ្ញើទំនិញឲ្យទៅអតិថិជននោះឡើយ ដោយក្នុងអតិថិជនម្នាក់ (មួយគណនី) បានផ្ញើទឹកប្រាក់ចន្លោះពី ៥០ដុល្លារអាមេរិក ដល់ ២៤០ដុល្លារអាមេរិក ក្រោយពីរូបខ្លួនទទួលបានប្រាក់រួច  រូបខ្លួនបានបិទលេខទំនាក់ទំនង និងមិនបានផ្ញើទំនិញទៅឲ្យអ្នកបញ្ជាទិញនោះទេ។ រហូតនៅថ្ងៃកើតហេតុ រូបខ្លួនបានទៅដកប្រាក់ដែលអតិថិជនផ្ញើមកនៅហាងវីងមួយកន្លែងនៅទីតាំងខាងលើ ក៏ត្រូវបាន កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចុះឃាត់រូបខ្លួនតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!