ទាន់ហេតុការណ៍
លោក កែវ រតនៈ បង្ហាញចក្ខុវិស័យអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងតំបន់សេដ្ឋកិច្ចទំនើប ក្នុងពិធីជួបសំណេះសំណាលជាមួយអាជីវករ ជាង២ពាន់នាក់=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo=>ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
0

អភិបាលខេត្តពោធិ៍សាត់ ក្រើនរំឭកដល់កងកម្លាំងទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាព និងទទួលខុសត្រូវ ចំពោះខ្សែបន្ទាត់ព្រំដែន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ពោធិ៍​សាត់​៖ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្ដម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការកងវរសេនាតូចលេខ៥៥៦, ទីបញ្ជាការកងការពារព្រំដែនលេខ៥០១ និងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ប្រចាំទិសទី៤ នៃយោធភូមិភាគ៥ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលជានិច្ចកាលលោកតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងរបស់យើង នៅគ្រប់កាលៈទេសៈទាំងអស់ ដោយបង្ហាញអំពីការសាមគ្គីភាព រវាងសមរភូមិក្រោយ និងសមរភូមិមុខ។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននឹងកំពុងពង្រឹង និងពង្រីកសេដ្ឋកិច្ចជាតិ ដោយត្រូវដោះស្រាយបញ្ហាជាច្រើន ជូនប្រជាពលរដ្ឋកម្ពុជា ហើយនឹងឈានទៅបង្កើតមូលដ្ឋានគ្រឹះថ្មី សម្រាប់សេដ្ឋកិច្ច និងសង្គមជាតិ នាពេលអនាគត។ ជាស្តែងថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានចំណាត់ការយ៉ាងម៉ឺងម៉ាត់ ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួន ក្នុងករណីចាំបាច់។

ឯកឧត្ដម ខូយ រីដា បានក្រើនរំឭកដល់កងកម្លាំងទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាព និងទទួលខុសត្រូវ ចំពោះខ្សែបន្ទាត់ព្រំដែន ដែលបាននឹងកំពុងឈរជើងការពារ តាមបណ្តាអង្គភាពនីមួយៗ ដោយត្រូវបង្កើនការចេញល្បាតត្រួតពិនិត្យជាប្រចាំ ចំពោះបង្គោល ឬសញ្ញា និងតម្រុយសំគាល់នានាតាមព្រំដែន ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ និងស្តាប់តាមការណែនាំរបស់មេបញ្ជាការ ពិសេសបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឱ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។ ជាមួយគ្នានោះយើងក៏ត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត។

នាឱកាសនោះដែរ ឯកឧត្ដម ខូយ រីដា និងឯកឧត្ដម យឹម វិសិដ្ឋ ក៏បានប្រគល់អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួន ជូនដល់ទីបញ្ជាការកងវរសេនាតូចលេខ៥៥៦, ទីបញ្ជាការកងការពារព្រំដែនលេខ៥០១ និងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដែលជាការឧបត្ថម្ភ របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ផងដែរ។

គួរជម្រាបជូនថា កងកម្លាំងទាំង៣អង្គភាព ប្រចាំទិសទី៤ នៃយោធភូមិភាគ៥ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននឹងកំពុងឈរជើងការពារព្រំដែនគោក មានប្រវែងជាង៥០គីឡូម៉ែត្រ ខាងជើងទល់នឹងស្រុកសំឡូត ខេត្តបាត់ដំបង, ខាងត្បូងទល់នឹងស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង និងខាងលិចទល់នឹងខេត្តត្រាត ប្រទេសថៃ។ ចំពោះសភាពការណ៍សន្តិសុខ តាមខ្សែបន្ទាត់ព្រំដែន បច្ចុប្បន្នមានសភាពស្ងប់ស្ងាត់ជាប្រក្រតី៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!