ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!=>នារសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦=>ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ=>ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ=>សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន=>ក្ដៅៗ ហុយៗសើមៗ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!=>សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព=>ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត!=>សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ=>ឃ្លាំងរោងចក្រមួយកន្លែងសាងសង់ រំលោភលើចិញ្ចែមផ្លូវ សាធារណៈ​ មិនទាន់ឃើញធ្វើការរុះរើ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ នឹងកិច្ចសន្យារបស់ខ្លួន ផ្គើន នឹងញញួរប្រជាជន​របស់ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ...
0

ទីតាំងល្បែងមាន់ជល់តាមប្រពន្ធ័អនឡាញ របស់ក្រុមហ៊ុនM99 កំពុងតែរីកដូចផ្សិត លេងយ៉ាងគគ្រឹកគគ្រេងនៅស្រុកកំពង់សៀម នឹងក្រុងកំពង់ចាម!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ចាម÷មិនថាតែអ្នកកាសែតនោះទេ សូម្បីតែប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋាននានាក្នុង ស្រុកកំពង់សៀម ខេត្តកំពង់ចាម សុទ្ធតែមើលឃើញដោយភ្នែកទទេ មិនបាច់ពាក់វ៉ែនតា ដោយដឹងថា ក្រុមហ៊ុនមាន់ជល់ online M99 កំពុងពង្រាយទីតាំងជាច្រើនកន្លែងនៅក្នុងមូលដ្ឋានរបស់ពួកគាត់។ អ្វីដែលប្រជាពលរដ្ឋដឹងច្បាស់នោះ បន្ទាប់ពីការផ្សព្វផ្សាយនេះទៅ,មុខជាមានប្រតិកម្មពីអាជ្ញាធរមានសមត្ថកិច្ចថាទីតាំងទាំងនេះគ្មានល្បែងអនឡាញនោះទេ។ ប៉ុន្តែ តែប្រជាពលរដ្ឋក្នុងបណ្ដាមូលដ្ឋានទាំងនេះ ដឹងច្បាស់។

ប្រជាពលរដ្ឋបន្តថាតាមបណ្ដាឃុំនានាដូចជាឃុំគគីរ ក្រោមការដឹកនាំរបស់លោកនាយប៉ុស្តិ៍ ញ៉េន ធាន់ ក្នុងស្រុកកំពង់សៀម យ៉ាងហោចណាស់មានទីតាំងជល់មាន់អនឡាញ របស់ក្រុមហ៊ុនខាងលើនេះមាន ៣,៤ កន្លែង ដែលមានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះចូលទៅលេងមិនដាច់នោះទេ។ នៅឃុំផ្សេងទៀតដូចជាឃុំវិហារធំ,កោះរកា,ក្រឡា…និងនៅក្រុងកំពង់ចាមផងដែរ សុទ្ធតែមានទីតាំងល្បែងស៊ីសងអនឡាញរបស់ក្រុមហ៊ុនខាងលើនេះ។ ប្រជាពលរដ្ឋនិយាយទៀតថា ក្រុមហ៊ុនមាន់ជល់អនឡាញ M99ហាក់ដូចមិនខ្លាចញញើតច្បាប់ប្រទេសកម្ពុជានោះឡើយ។

ប្រជាពលរដ្ឋនៅឃុំគគីរស្រុកកំពង់សៀម ខេត្តកំពង់ចាមនិយាយថា ល្បែងមាន់ជល់អនឡាញ ក្រុមហ៊ុនM99 កំពុងធ្វើឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបាត់បង់ចំណូលបំផ្លាញថវិកាក្រុមគ្រួសារ,អំពើហិង្សា..ជាពិសេសករណីចោរលួចចោរប្លន់។បុរសជាមេគ្រួសារភាគច្រើនចំណាយ ពេលវេលា នៅតាមបណ្ដាទីតាំងមាន់ជល់អនឡាញ របស់ក្រុមហ៊ុនM 99 នេះ។ ដូច្នេះក្រៅពីការបំផ្លាញពេលវេលារកលុយកាក់ វាបង្កឲ្យមានអំពើហិង្សានៅក្នុងគ្រួសារនោះទៀតផង។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមាន ចម្ងល់ថា ហេតុអ្វីអាជ្ញាធរមានសមត្ថកិច្ចនគរបាលស្រុកកំពង់សៀមក្រោមអំណាចដឹកនាំរបស់លោកវីរៈសេនីយ៍ឯក ឯក ប៉ាន់ដន មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងមាន់ជល់អនឡាញដ៏ច្រើនស្អេកស្កះទាំងនោះ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃស្រុកកំពង់សៀមដឹងយ៉ាងច្បាស់ថា នៅតាមផ្ទះខ្លះមានល្បែងអនឡាញជល់មាន់…ហេតុអ្វីបានជាសមត្ថកិច្ចមិនបង្ក្រាប? ភាពព្រងើយកន្តើយធ្វើជាមើលមិនឃើញ របស់អាជ្ញាធរមានសមត្ថកិច្ចធ្វើឲ្យប្រជាពល រដ្ឋមានមន្ទិលថា ទំនងជាបានលាបសក្ការៈពីក្រុមហ៊ុនមាន់ជល់អនឡាញ M99?

ពាក់ព័ន្ធនឹងករណីល្បែងសុីសងរបស់ក្រុមហ៊ុនមាន់ជល់អនឡាញ M99 ខាងលើនេះតាមបណ្ដាញអង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងតាមទូរសព្ទទៅលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀមនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ លោកអធិការស្រុកបានឆ្លើយយ៉ាងខ្លីថា,ខ្ញុំជាប់ប្រជុំខណៈមានឮសំឡេងក្មេងនៅជាមួយគាត់រួចក៏ចុចបិតទូរសព្ទ។ ចំណែកលោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម នៅរសៀលថ្ងៃដដែលលោកបានប្រាប់ថា,ចាំលោកបញ្ជាឲ្យកម្លាំងប៉ុស្តិ៍ចុះទៅពិនិត្យមើល។​

ជុំវិញ​ការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ គ្រាន់តែជាព្រាបនាំសារ ពីប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍ របស់ថ្នាក់ដឹកនាំឱ្យប្រជាពរដ្ឋបានដឹងតែប៉ុណ្ណោះ។ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។ សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!