ទាន់ហេតុការណ៍
ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន
0

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី លួចស្ថានទម្ងន់ទោស…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

‌(បន្ទាយមានជ័យ): នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌ពីប្រជាពលរដ្ឋថា មានករណីឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះឈ្មោះ ង៉ែត សុខា ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តដោយជនសង្ស័យ១ក្រុមមានគ្នាចំនួន០៤នាក់ ជិ:ម៉ូតូចំនួន០២គ្រឿង នៅចំណុចមុខភោជនីយ៍ដ្ឋាន បូ សោភ័ណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប់យប៉ែត។     លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងហេតុហើយយកជនសង្ស័យចំនួន០២នាក់មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងបន្ទាប់ពីប្រជាពលរដ្ឋចាប់បាន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យ ១-ឈ្មោះ ឌឿម ដម ហៅម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ វី មករា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង០២ បច្ចុប្បន្ន ស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យឈ្មោះ ឌឿន ដម និងឈ្មោះ វី មករា ក្រោយពីកម្លាំងជំនាញសួរនាំរួចបានរៀបរាប់ថា នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ពួកខ្លួន និងបក្សពួកចំចំនួន០២នាក់ទៀត ១-ឈ្មោះ រាជ (ហេង ប៊ុនរាជ) ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ បញ្ញា (អាន បញ្ញា) ភេទប្រុស អាយុ១៦ឆ្នាំ បាននាំគ្នាទៅផឹកស៊ីនៅហាងស្រា១កន្លែង ម្ដុំស្តារហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយបាននាំគ្នារៀបចំគម្រោងចេញឆក់កាបូបជនជាតិឥណ្ឌូនេស៊ី ដោយឈ្មោះ រាជ បានប្រគល់ម៉ូតូរបស់គេម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មកឱ្យខ្លួនជាមួយឈ្មោះ មករា ជាអ្នកឌុប និងចាំធាក់ផ្ដួលម៉ូតូរបស់ជនរងគ្រោះ ចំណែកឈ្មោះ រាជ និងឈ្មោះ អាន បញ្ញា បើកម៉ូតូ១គ្រឿងទៀតធ្វើសកម្មភាពឆក់ រហូតដល់វេលាម៉ោង២២និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ក្រុមខ្លួនបានកំណត់មុខសញ្ញាជនជាតិឥណ្ឌូនេស៊ីជិ:ម៉ូតូ០២នាក់ (ប្រុស-ស្រី) ហើយក្រុមរបស់ខ្លួនបានជិ:ម៉ូតូតាមពីក្រោយ ពេលដល់ចំណុចមុខហាងបូសោភ័ណ ឈ្មោះ រាជ និងឈ្មោះ អាន បញ្ញា បានធ្វើសកម្មភាពឆក់យកកាបូបស្បាយចំហៀងរបស់ជនរងគ្រោះបានសម្រេច ភ្លាមនោះ ពួកខ្លួនទាំង០២នាក់បានជិ:ម៉ូតូទៅធាក់ផ្ដួលម៉ូតូរបស់ជនរងគ្រោះបន្ថែមទៀតដើម្បីយកទាំងម៉ូតូ តែពេលធាក់ម៉ូតូរបស់ជនរងគ្រោះមិនដួល ក៏ដួលខ្លួនឯង ហើយត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋនៅទីនោះចាប់ពួកខ្លួនបាន ព្រមទាំងម៉ូតូដែលពួកខ្លួនជិ:ធ្វើសកម្មភាព០១គ្រឿង ហើយរាយការណ៍ឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងមកយកតែម្ដង ចំណែកបក្សពួកខ្លួន០២នាក់ទៀតបានបើកម៉ូតូរត់គេចខ្លួនបាត់។
ក្រោយពីបានចម្លេីយសារភាពពីជនសង្ស័យទាំង០២នាក់ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យ០២នាក់ទៀតកម្លាំងកំពុងស្រាវជ្រាវបន្ត។

  លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅពរព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!