ទាន់ហេតុការណ៍
ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន
0

ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រោមដំបូលសន្តិភាព សាសនាទាំងអស់នៅកម្ពុជារស់នៅនិងរីកចម្រើនជាមួយគ្នាប្រកបដោយសុខដុមនីយកម្ម, កម្ពុជាគ្មានជម្លោះសាសនានោះទេ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា ទោះបីជាសាសនាមានប្រវត្តិផ្សេងៗគ្នា ប៉ុន្តែនៅកម្ពុជា សាសនាទាំងអស់បានកើតឡើងវិញដំណាលគ្នាគឺបន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មក បានធ្វើឱ្យសាសនាទាំងអស់បានរស់រានមានជីវិតឡើងវិញ ហើយសាសនាទាំងអស់នៅកម្ពុជា គឺរស់នៅជាមួយគ្នាដោយសុខដុមនីយកម្ម និងរីកចម្រើនក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ហើយនៅកម្ពុជា គឺគ្មានជម្លោះសាសនានោះទេ។

ការលើកឡើងបែបនេះឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលោកឯកឧត្តម បានអញ្ជើញអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តវេឡុវ័ន (ហៅវត្តព្រែកសាម៉ាន់) ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ពិធីនេះមានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ សម្តេចព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះវិមលរតនៈបណ្ឌិត ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស និងជាព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ, លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង៧ និងប្រជាពុទ្ធបរិស័ទជាច្រើនរយនាក់។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជារបស់យើងសាសនាទាំងអស់ ដែលនៅក្នុងប្រទេសកម្ពុជាយើង គឺមានសុខដុមនីយកម្ម ហើយសាសនានៅកម្ពុជា បានកើតឡើងដំណាលគ្នាឡើងវិញនៅថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោយត្រូវបានរបបខ្មែរក្រហមលុបបំបាត់ចោលទាំងស្រុង ហើយសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺរស់នៅក្នុងភាពសុខដុមនីយកម្មជាមួយគ្នា អត់មានឈ្លោះទាស់ទែងគ្នាទេ»។

ត្រង់ចំណុចនេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើយើងមើលទៅបណ្តាប្រទេសដទៃទៀត បញ្ហាសាសនា គឺមានកើតជម្លោះនឹងគ្នា ដែលសង្គ្រាមសាសនានេះ មានភាពស៊ីជម្រៅខ្លាំង ហើយបង្កើតឱ្យមានបញ្ហានៅក្នុងសង្គម ក៏ប៉ុន្តែ សម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងទៅថ្ងៃអនាគត គឺសាសនាទាំងអស់បានរស់នៅក្នុងសង្គមជាមួយគ្នា ប្រកបដោយភាពសុខដុមនីយកម្ម ក្រោមបូលសន្តិភាព ស្ថិរភាពពេញលេញ។

ជាមួយគ្នានឹងការដឹកនាំដ៏ល្អ ធ្វើឱ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា, ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជា ត្រូវបានបណ្តាប្រទេសនានានៅលើពិភពលោកបានតាមដាន និងវាយតម្លៃខ្ពស់ចំពោះការធ្វើឱ្យមានសុខដុមនីយកម្មសាសនា ខណៈបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក បានមកយកគំរូល្អពីកម្ពុជា។ ដោយចោទសួរថាតើកម្ពុជា ជាប្រទេសដែលមានសាសនាច្រើន តើហេតុអ្វីបានជាសាសនាទាំងអស់នេះអាចរស់នៅជាមួយគ្នាដោយភាពសុខសាន្តបាន ខណៈកម្ពុជា បានយកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ចំណុចដែលធ្វើឱ្យសាសនាផ្សេងៗទៀត អាចរស់នៅជាមួយគ្នាដោយសុសសាន្ត ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា បានប្រកាន់យកគោលការណ៍ ការគោរពគ្នាទៅវិញទៅមក និងគោរពទៅលើជំនឿរបស់បុគ្គលនីមួយៗ គ្មានការហាមឃាត់ណាមួយឡើយ ហើយបរិស័ទបានគោរពប្រតិបត្តិទៅតាមទ្រឹស្តីសាសនារបស់ខ្លួន។ រាជរដ្ឋាភិបាលបានធានានូវការ អភិរក្សប្រពៃណី វប្បធម៌ខ្មែរ ដែលបុព្វបុរសបានបន្សស់ទុកឱ្យដែលមានបង្កប់នូវមេត្តាដែលបានធ្វើឱ្យកម្ពុជា មានវប្បធម៌រុងរឿងរហូតមក លើកលែងតែរបបខ្មែរក្រហម ប៉ុល ពត ដែលមានតែការកាប់សម្លាប់យ៉ាងរង្គាលទៅវិញ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ប្រទេសកម្ពុជា គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ។ ពិតមែនតែនៅក្នុងប្រទេសកម្ពុជា មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែ យើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ។ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ ពិតណាស់ សុខដុមនីយកម្មសាសនា គឺជាមូលដ្ឋាននៃសុខដុមនីយកម្មរបស់កម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានរម្លឹកថា នៅកម្ពុជាគ្រប់សាសនាទាំងអស់ បានឆ្លងកាត់នូវស្ថានភាពដូចគ្នា នៅក្នុងរបបប្រល័យពូជសាសនា ប៉ុល ពត សមិទ្ធផលគ្រប់សាសនាមិនថាព្រះសាសនា គ្រឹស្តសាសនា សាសនាឥស្លាម ត្រូវបានបំផ្លាញគ្មានសល់ ទើបក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាសនាទាំងអស់ បានរស់ឡើងវិញ ទទួលនូវឱកាសដូចគ្នា សិទ្ធិដូចគ្នា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!