ទាន់ហេតុការណ៍
ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន
0

ដោយសារឯកសារផុតសុពលភាព ពលរដ្ឋចំនួន០៨នាក់ ចូលតាមច្រកឡែមមិនបានក៏នាំគ្នាមកស្រុកម៉ាឡៃព្យាយាម រកច្រករបៀង ឆ្លងដែនខុសច្បាប់ តែត្រូវកម្លាំងប៉ុស្តិ៍បឹងបេងឃាត់បាន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បន្ទាយមានជ័យ៖ ពលរដ្ឋចំនួន០៨នាក់ មកលេងចូលឆ្នាំ ក៏ត្រឡប់ទៅវិញតាមច្រកឡែមមិនបានក៏នាំគ្នាមកស្រុកម៉ាឡៃព្យាយាម រកច្រករបៀង ឆ្លងដែនខុសច្បាប់ តែត្រូវវកម្លាំងប៉ុស្តិ៍បឹងបេង និងកម្លាំងប្រជាការពារឃាត់បាន។

បើតាមលោក វរសេនីយ៍ត្រី មួង សារ៉េត នាយប៉ុស្តិ៍បឹងបេង នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានថ្លែងថា៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣០នាទីរសៀល នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងបេង និងប្រជាការពារ បានល្បាតតាមភូមិសាស្រ្តបានប្រទះឃើញពលរដ្ឋចំនួន០៨នាក់ ស្រី៥នាក់ ក្មេង០១នាក់ ស្រី០១នាក់ ដែលកំពុងអង្គុយនៅចំការស្វាយមួយកន្លែង បន្ទាប់មកប៉ុស្តិ៍គរបាលរដ្ឋបាលបឹងបេងបាននាំមកសួរនាំនៅប៉ុស្តិ៍ ពលរដ្ឋទាំងនោះមកពីខេត្តព្រៃវែង មានចំនួន០៨នាក់ ស្រី០៥នាក់ ក្មេង០១នាក់ ស្រី០១នាក់ ។

លោកបន្តថា៖ បើតាមការបំភ្លឺរបស់ពួកគាត់ថានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៤ និង០០នាទីទាបភ្លឺ ពួកគាត់ទាំងអស់គ្នាបានធ្វើតាមឡានឈ្នួល ទៅច្រកឡែម ដើម្បីឆ្លងទៅថៃដោយខ្លួនឯង តែពេលទៅដល់សម្ថកិច្ចនៅទីនោះមិនអោយទៅព្រោះលិខិតឆ្លងដែនរបស់ពួកខ្ញុំផុតកំណត់ បន្ទាប់មកក៏ពួកគាត់ធ្វើដំណើរមកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពេលមកដល់ជិតមណ្ឌលសុខភាពឃុំបឹងបេង ក៏ឈប់នៅទីនោះ ហើយនាំគ្នាទៅសំរាកនៅចំការស្វាយមួយកន្លែងដែលមានចំងាយពីផ្លូវជាតិប្រហែល១៥០ម៉ែត្រ ពួកគាត់គិតថាសំរាកមួយសន្ទុះនឹងសួរនាំអ្នកស្រុកដើម្បីឆ្លងទៅរកការងារធ្វើនៅប្រទេសថៃ តែមិនទាន់បានរកផងស្រាប់តែកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបេងហៅមកសាកសួរនាំនៅប៉ុស្តិ៍តែម្ដង។

លោក វរសេនីយ៍ត្រី មួង សារ៉េត នាយប៉ុស្តិ៍បឹងបេង ថ្លែងទៀតថា កម្លាំងប៉ុស្តិ៍រដ្ឋបាលរបស់លោក បានធ្វើការអប់រំ ធ្វើកិច្ចសន្យា និងណែនាំអោយពួកគាត់អោយធ្វើឯកសារស្របច្បាប់ ដើម្បីងាយស្រួលឆ្លងដែន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!