ទាន់ហេតុការណ៍
កម្លាំងមន្ទីរបរិស្ថានសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់បាន១គ្រឿងនៅស្រុករវៀង=>ឯកឧត្ដម​ នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ=>ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ=>សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនយោធិនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះតេតុមាលា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!=>សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនចំនួន ៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧=>កម្ពុជា និងកាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន=>លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប​ ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖=>ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា... «មានខ្លឹមសារដូចខាងក្រោម»៖
0

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា  បានដាក់ពាក្យប្តឹងសុំឱ្យ រដ្ឋមន្ត្រីក្រសួងព័ត៌មាន   ចាត់វិធានការលើស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ ដែលបានប្រមាថមើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គម៨០ភាគរយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ នៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២៥នេះ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានធ្វើលិខិតមួយច្បាប់ គោរពជូនឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីប្តឹងឱ្យក្រសួងព័ត៌មានត្រួតពិនិត្យ និងចាត់វិធានការលើស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ដែលបានប្រើហ្វេសប៊ុកផេកឈ្មោះ MADAM DA (ម៉ាដាមដា) ផ្សាយផ្ទាល់ និងបង្ហោះវីដេអូ ប្រមាថមើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គមចំនួន៨០ភាគរយ។

តាមខ្លឹមសារបណ្តឹង លោក ទេស វិបុល បានគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ជ្រាបថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ មានស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ បានផ្សាយផ្ទាល់ក្នុងផេកហ្វេស   ប៊ុករបស់ខ្លួនឈ្មោះ MADAM DA (ម៉ាដាមដា) ដែលមានខ្លឹមសារថា «អ្នកដែលបំពុលសង្គមមិនមែនជាអ្នកលក់អនឡាញទេ អ្នកលក់អនឡាញអាចនឹងបំពុលសង្គម២០ភាគរយ ប៉ុន្តែ៨០ភាគរយទៀត គឺសារព័ត៌មាន ខ្ញុំហ៊ាននិយាយចឹងហ្មង ព្រោះមនុស្សខ្ញុំគឺជាមនុស្សគិតមុនគូណាស់ ហើយអ្វីដែលខ្ញុំមុននឹងខ្ញុំនិយាយខ្ញុំ លម្អិតៗណាស់ បានខ្ញុំហ៊ាននិយាយចេញមក ខ្ញុំគិតថា អ្នកលក់អនឡាញមួយចំនួនអាចបំពុលសង្គមមែនតែ២០ភាគរយទេ តែ៨០ភាគរយទៀតគឺអ្នកសារព័ត៌មានណឹងឯង ព្រោះខ្ញុំ Search ឃើញក្នុង TikTok មិញៗខ្លួនឯង ពុទ្ធោមើលអ្នកសារព័ត៌មានចុះពីខ្ញុំ ចុះពីអី» ហើយថ្ងៃបន្ទាប់គឺថ្ងៃទី២១ បុគ្គលនោះបន្តបង្ហោះវីដេអូដោយសរសេរខ្លឹមសាថា «ពួកលក់onlineបំពុលសង្គមតែខ្ញុំសុំនិយាយបន្តិចថាសារពត៌មានមួយចំនួនទៅវិញទេដែលបំពុលសង្គម»????។

លោកប្រធានសមាគមបញ្ជាក់បន្ថែមថា ការប្រើពាក្យសំដីរបស់ស្ត្រីម្ចាស់ផេកអនឡាញនេះ គឺជាការប្រមាថមើលងាយដល់អ្នកសារព័ត៌មានទូទាំងប្រទេសកម្ពុជា ផ្ទុយពីរាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់ទុកអ្នកសារព័ត៌មានជាដៃគូរអភិវឌ្ឍន៍ ជាកញ្ចក់ឆ្លុះតថភាពសង្គម ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សារព័ត៌មានគឺជាអំណាចទី៤។ សូមបញ្ជាក់ថា នៅកម្ពុជាមានអ្នកសារព័ត៌មានប្រមាណជិត១០,០០០នាក់ ហើយបើ៨០ភាគរយបំពុលសង្គមដូចស្ត្រីនោះលើកឡើងមែន គឺជាចំនួនច្រើនលើសលប់មិនអាចទទួលយកបានឡើយ ដែលផ្ទុយពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលខិតខំបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានជាបន្តបន្ទាប់ជាមួយសមាគមអ្នកសារព័ត៌មាននានា ជាពិសេស ថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់វិស័យព័ត៌មានគឺ កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និង យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

ទីបញ្ជប់ លោកប្រធានសមាគម បានស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី មេត្តាត្រួតពិនិត្យនិងចាត់វិធានការលើស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់នេះ ដើម្បីលើកតម្កើងតម្លៃរបស់អ្នកសារព័ត៌មាន និងភាពស្អាតស្អំរបស់អ្នកសារព័ត៌មាន ក្រោមការដឹកនាំតម្រង់ទិសដ៏ឈ្លាសវៃរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដោយក្តីអនុគ្រោះ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!