ទាន់ហេតុការណ៍
ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន
0

ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះសំណេះសំណាល ជាមួយសហគមន៍កសិកម្មស្វាយប្រទាលក្នុងក្ដីសង្ឃឹម នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះសំណេះសំណាល ជាមួយសហគមន៍កសិកម្មស្វាយប្រទាលក្នុងក្ដីសង្ឃឹម នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ស្ដីពីការជម្រុញផលិតកម្មកសិកម្ម និងធុរៈកិច្ចកសិកម្ម នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

សហគមន៍កសិកម្មស្វាយប្រទាលក្នុងក្ដីសង្ឃឹម នៅឃុំស្វាយប្រទាល ស្រុកស្អាង បង្កើតឡើងនៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៥ ដោយមានការគាំទ្រពីអង្គការទស្សនៈពិភពលោក និងសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល ក្នុងនោះក្រុមផលិតបន្លែលក់អោយសហគមន៍មានចំនួន ៥ក្រុមដែលមានសមាជិកសរុប ១១៨ នាក់ មានផ្ទះសំណាញ់ចំនួន ២៣ ខ្នង បន្លែដែលសហគមន៍កសិកម្មធ្វើការដាំរួមមាន៖ស្ពៃតឿស,ស្ពៃតឿខៀវ,សាលាដស្រួយ ,ខាត់ណាដើម ស្ពៃខ្មៅ,ស្ពៃចង្កឹះ,ស្ពៃក្តោប,ពោតបារាំង,ខ្ញី,ម្រះ,និងផ្លែត្របែកជាដើម។ហើយសហគមន៍ធ្វើការផ្គត់ផ្គង់អោយក្រុមហ៊ុនចំនួន៤ក្រុមហ៊ុន គឺ(EAC បៃតង់ស្រស់ ហូរីកា ផ្ទះបន្លែធម្មជាតិ។ការដាំបន្លែសុវត្ថិភាពគឺល្អប្រសើរជាងបន្លែប្រើថ្នាំគីមី ដោយទទួលបានប្រាក់ចំនេញជាងការប្រើប្រាស់ថ្នាំគីមី ការផ្តល់នូវបន្លែដែលមានសុខភាពល្អជូនដល់អ្នកប្រើប្រាស់មានភាពជឿជាក់ និងមានទីផ្សារទូលាយ។

មានប្រសាសន៍នាឱកាសជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍កសិកម្មស្វាយប្រទាលក្នុងក្ដីសង្ឃឹម ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញដល់ការដាំបន្លែសុវត្ថិភាពអោយបានច្រើនតាមរយះការបង្កើតផ្ទះសំណាញ់អោយបានច្រើនដើម្បីបង្កើនគុណភាពផលិតផល និងត្រូវសិក្សាអំពីការវិនិយោគបន្ថែមដើម្បីបង្កើនភាពចំនេញ សិក្សាពីការវិនិយោគបទពិសោធន៏នៅតាមសហគមន៍ផ្សេងៗឯកឧត្តមនឹងគាំទ្រការធ្វើទស្សនៈកិច្ចដល់សហគមន៍កសិកម្មស្វាយប្រទាលក្នុងក្ដីសង្ឃឹមសំរាប់សិក្សានៅខេត្តដ៏ទៃដើម្បីផ្តល់នូវចំណេះជំនាញជូនពួកគាត់បន្ថែមទៀត។

ឯកឧត្តមបន្តថា៖ ការដាំបន្លែក្នុងផ្ទះសំណាញ់ និងរៀបចំប្រព័ន្ធស្រោចស្រពត្រឹមត្រូវតាមបច្ចេកទេសគឺនឹងទទួលបានទិន្និផលខ្ពស់បន្លែមានសុវត្ថិភាព និងការគ្រប់គ្រងឱ្យបានល្អដើម្បីធានាភាពជោគជ័យ ផ្តល់ផលចំណេញដល់អ្នកដាំដុះ។

ឯកឧត្តម ក៏បានកោតសរសើរចំពោះភាពរីកចម្រើនរបស់សហគមន៍ ដែលបានខិតខំរៀបចំឱ្យមានផ្ទះសំណាញ់ និងទីផ្សារលក់ផលិតផល ដែលផ្តល់ផលចំណេញដល់សមាជិកក្នុងសហគមន៍៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!