ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ចប់បេសកកម្មការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយជោគជ័យ=>អាជីវករផ្សារស្ទឹងមានជ័យ និងពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី១ អបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ចំពោះគម្រោងសាងសង់ដំបូលផ្សារ និងហេដ្ឋារចនាសម្ព័នឡើងវិញ=>សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន=>ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះវិហារធំសសរ១០០ ខេត្តក្រចេះ=>មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...
0

សាលាអន្តរជាតិវេស្ទលែនដ៍ សាខាក្រុងតាខ្មៅ បើកដំណើរការកម្មវិធីកាត់ខ្សែបូ ពិព័រណ៌អប់រំវិទ្យាសាស្ត្រលើកទី៧

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់  សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីកាត់ខ្សែបូ ពិព័រណ៌អប់រំវិទ្យាសាស្ត្រលើកទី៧ នៅសាលាអន្តរជាតិវេស្ទលែនដ៍ សាខាក្រុងតាខ្មៅ។

លោក ថន សុកលីម នាយកសាលាអន្តរជាតិវេស្ទលែនដ៍ បានអោយដឹងថា៖ សាលាអន្តរជាតិវេស្ទលែនដ៍គឺជាគ្រឹះស្ថានចំណេះទូទៅឯកជនដែលត្រូវបានទទួលស្គាល់ជាផ្លូវការតាមប្រកាសក សួងអប់រំយុវជន និងកីឡាលេខ ២១៧២ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១ ។សាលាអន្តរជាតិវេសួលែនដ៍ ចាប់ផ្ដើមធ្វើការសាងសង់អគារទី១ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០០៩។ សាលាអន្តរជាតិវេស្ទលែនដ៍ បានបើកដំណើរការថ្នាក់ភាសា ភាសាអង់គ្លេសទូទៅនៅដើមឆ្នាំ ២០១០ ដោយមានជាង ៣០បន្ទប់ ។ បន្ទាប់មកនៅឆ្នាំសិក្សា ២០១៣ – ២០១៤ សាលា ចាប់ផ្តើម ដំណើរការថ្នាក់ចំណេះទូទៅខ្មែរនៅអគារទី១ ។

ដោយមានការគាំទ្រ និងមានជំនឿជឿជាក់លើគុណភាពអប់រំនៅ សាលាអន្តរជាតិ វេស្ឋលែនដ៍ អាណាព្យាបាលសិស្សបានមកធ្វើការចុះឈ្មោះឱ្យបុត្រធីតាចូលរៀនយ៉ាងច្រើនហួសពីការរំពឹងទុក។ ឆ្លើយតបទៅនឹង កំណើនសិស្សយ៉ាងគំហុកនេះ គណៈគ្រប់គ្រងសាលាក៏សម្រេចសាងសង់អគារទី២បន្ថែមទៀតនៅផ្លូវជាតិ ២១A ក្រុងតាខ្មៅ ដែលមានជាង៣០បន្ទប់នៅឆ្នាំ ២០១៦ ។ អគារទី២នេះដាក់ឱ្យដំណើរការក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ។សាលាអន្តរជាតិសូលែនដ៍មានកម្មវិធីសិក្សាធំៗចំនួន៣ដែលកំពុដំណើរការ នាពេល បច្ចុប្បន្នគឺ៖
កម្មវិធីសិក្សាចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ កម្មវិធីសិក្សាចំណេះទូទៅអន្តរជាតិ (IK-12) ដល់ថ្នាក់ទី១២ (ស្របតាមកម្មវិធីសិក្សាក្រសួងអប់រំ យុវជន និងកីឡា) ) (កម្មវិធីសិក្សារបស់រាជរដ្ឋាភិបាលអូស្ត្រាលី) កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ (ពេញម៉ោង និងក្រៅម៉ោងពីថ្នាក់មត្តេយ្យ ដល់មនុស្សពេញវ័យ)។

លោកនាយកសាលាបានបញ្ជាក់បន្ថែមទៀតថា៖ ដើម្បីចូលរួមចំណែកធ្វើកំណែទម្រង់ប្រព័ន្ធអប់រំស៊ីជំរៅក្នុងការពង្រឹងគុណភាពអប់រំថ្នាក់មធ្យមសិក្សា សាលាអន្តរជាតិ វេស្ទលែនដ៍បានពង្រឹងលើការធ្វើតេស្តសិស្សយ៉ាងតឹងរឹងឈរលើគោលការណ៍ យុត្តិធម៍ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ដោយផ្អែកលើពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡាមួយឃ្លា “អ្នកចេះ គឺជាប់ និងបានរៀបចំកម្មវិធីសិក្សាផ្សារភ្ជាប់ ទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង រួមមានការធ្វើពិសោធន៍វិទ្យាសាស្ត្រមុខវិជ្ជា ជីវវិទ្យា រូបវិទ្យា និងគីមីវិទ្យា នៅក្នុងថ្នាក់រៀនដោយផ្ទាល់ ។

លោកជំទាវ ហ៊ុន កុសនី អភិបាលរកខេត្តកណ្ដាល បានសម្ដែងនូវមនោសញ្ចេតនាអបអរស្វាគមន៏យ៉ាងកក់ក្តៅបំផុតចំពោះសាលាដែលបានរៀបចំកម្មវិធីពិពណ៌អប់រំវិទ្យាសាស្រ្ដរបស់សិស្សដ៏មានសារៈសំខាន់នាឱកាសនេះ ស្របពេលដែលប្រជាជនកម្ពុជា ក៏ដូចជាយុវជន និងកុមារកម្ពុជាទាំងអស់កំពុងបានរស់ នៅក្នុង សេចក្តីសុខក្សេមក្សាន្ត មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាពដែលបានមកពីការបូជាកម្លាំងកាយ ចិត្ត រួមនឹងយកជីវិតធ្វើជាដើមទុនរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន របស់យើងដើម្បីប្តូរមកជូនប្រជាជនកម្ពុជាយើងនូវក្តីសុខ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ក្នុងចំណោមការអភិវឌ្ឍ ជាច្រើនរាប់មិនអស់នេះ ក្នុងនោះវិស័យអប់រំ យុវជន និងកីឡា ក៏ជាវិស័យអទិភាព និងលេចធ្លោមួយ និងមានសារៈសំខាន់ បំផុតដែលរាជរដ្ឋាភិបាលបានដាក់ជាវិស័យអទិភាព និងបានប្ដូរមកជាវិស័យនាំមុខក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគុណបក្សប្រជាជនកម្ពុជាចំនួន ២អាណត្តិមកហើយ និងអាណត្តិបន្តទៀតគឺមនុស្សនៅតែនាំមុខបន្ត បន្ទាប់
មកគឺ ផ្លូវ ទឹក ភ្លើង ។

លោកជំទាវអភិបាលរងខេត្តកណ្ដាលបានបញ្ជាក់បន្ថែមទៀតថា៖ រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យវិស័យឯកជន ចូលរួមក្នុងការកសាងធនធានមនុស្សសម្រាប់ប្រទេសជាតិយើង ក្នុងចំណោមនោះក៏មានសាលាវេស្ទលែនដ៍ ដែលបានយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្លួន គ្រប់គោលការណ៍ទាំងឡាយរបស់ក្រសួងអប់រំយុវជន និងកីឡាក្នុងការប្រែក្លាយវិស័យអប់រំនៅកម្ពុជាឱ្យ ឈានទៅដល់ “បដិវត្តកម្មឌីជីថល ” នៅក្នុងអេកូស៊ីផ្ដើមនៃការអប់រំនៅកម្ពុជា។ ដូច្នេះហើយបានជាក្រសួងអប់រំ យុវជននិងកីឡា លើកទឹកចិត្តនឹងជំរុញឲ្យធ្វើសកម្មភាពដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ហើយបានប្រកាសពីការរៀបចំធ្វើពិសេសលើការអប់រំឌីជីថល យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សុម្រាប់សាកល្បង កម្មវិធីអប់រំឌីជីថលនៅកម្ពុជា។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!