ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ចប់បេសកកម្មការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយជោគជ័យ=>អាជីវករផ្សារស្ទឹងមានជ័យ និងពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី១ អបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ចំពោះគម្រោងសាងសង់ដំបូលផ្សារ និងហេដ្ឋារចនាសម្ព័នឡើងវិញ=>សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន=>ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះវិហារធំសសរ១០០ ខេត្តក្រចេះ=>មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...
0

កងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ចប់បេសកកម្មការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយជោគជ័យ

កងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ចប់បេសកកម្មការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយជោគជ័យ

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ចប់បេសកកម្ម ចូលរួមសហការជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ធ ក្នុងការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ និងត្រៀមកម្លាំងជួយសង្គ្រោះក្នុងករណីមានឧបទ្ទវហេតុផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមទស្សនាការប្រណាំងទូក ដើរកម្សាន្តសប្បាយ តាមរមណីយដ្ឋាន និងប្រាសាទបុរាណនានា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប ប្រកបដោយជោគជ័យ និងភាពកក់ក្តៅបំផុត។

ក្នុងរយៈពេលនៃការប្រារព្ធពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងអាវុធហត្ថគ្រប់ជំនាញ និងគ្រប់គោលដៅ បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដោយបានដាក់ពង្រាយកម្លាំងឈរជើងប្រចាំការ និងចេញល្បាតចល័តយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ នៅតាមបណ្តោយដងស្ទឹងសៀមរាប ទីតាំងប្រារព្ធពិធីប្រណាំងទូក តំបន់កម្សាន្ត ទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗទូទាំងខេត្ត ក្នុងគោលបំណងបង្ការ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ជួយសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ និងត្រៀមលក្ខណៈជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានទាន់ពេលវេលា ដែលជាកត្តាធ្វើឱ្យដំណើរការនៃព្រះរាជពិធីបុណ្យទាំងមូល ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ អធិកអធម និងមានសុវត្ថិភាពល្អប្រសើរគួរជាទីមោទនៈ។

ជាទីបញ្ចប់ កងរាជអាវុធហត្ថខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលបានចូលរួមសហការ និងគោរពតាមការណែនាំរបស់សមត្ថកិច្ច និងសូមជូនពរពុកម៉ែបងប្អូនធ្វើដំណើរត្រឡប់ទៅកាន់គេហដ្ឋានវិញ ប្រកបដោយសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!