លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដភ្នំពេញ៖នារសៀលថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះចុះអនុវត្តវិធានការរដ្ឋបាល រុះរើតូបលក់ដូរដែលម្ចាស់នៅតែបន្តរឹងទទឹងមិនសហការ។
ដោយមេីលឃេីញការលំបាករបស់ប្រជាពលរដ្ឋលក់ដូរក្នុងផ្សារស្ទឹងមានជ័យ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ ទម្លាក់គម្រោងសាងសង់ផ្សារដំបូលផ្សារព្រមទាំងហេដ្ឋារចនាសម្ព័នផ្សារដែលខូចខាតឡេីងវិញ ជូនប្រជាពលរដ្ឋដោយពុំបានឲ្យប្រជាពលរដ្ឋបង់ប្រាក់ទេ។
សូមបញ្ជាក់ប្រាប់ថាទំហំតូបប្រជាពលរដ្ឋប៉ុនៗគ្នា ពុំមានតូចធំទេ ហេីយទីតាំងរបស់អ្នកណាគឺនៅកន្លែងនឹងដដែល អាចលំហៀងតិចតួច ហេីយជីវករសាងសង់តូបឡេីងវិញរាងៗខ្លូន។
ផ្សារនេះសាងសង់តាំងពីឆ្នាំ១៩៦៥មកម្លេះមកដល់ពេលនេះដំបូលផ្សារ,តូប បានបាក់បែកទ្រុតទ្រោមអស់ហេីយ គោលបំណងការសាងផ្សានេះ ដេីម្បីបំរេីបងប្អូនប្រជាពលរដ្ឋ ដេីម្បីគោលបំណងជួយបងប្អូនប្រជាពលរដ្ឋនេះ ឲ្យបានរលូនឲ្យទាន់គម្រោង ដេីម្បីឲ្យបានលក់ដូរឆាប់ៗនេះ សូមចូលរួមទាំងអស់គ្នាកុំឲ្យរាំងស្ទះឲ្យសោះ។
តេីបងប្អូនយល់យ៉ាងណា ចំពោះ១៨៥តូប ព្រមរុះរេីសាងសង់ដំបូលថ្មី នៅឡេីយ១តូប មិនព្រម ដល់ពេលដល់វេលាហេីយ មិនអាចឲ្យ១តូបរាំងស្ទះដល់ការសាងសង់បានទេ ប្រជាពលរដ្ឋ១៨៥តូបកំពុងរងចាំ ដេីម្បីបានលក់ដូរចិញ្ចឹមជីវិត សូមបញ្ជាក់ត្រឹមថ្ងៃ ២៣ វិឆ្ឆិកា ២០២៦ អាជ្ញាធរ បេីមិនរុះរេី អាជ្ញាធរនិងរុះរេី មិនទទួលខុសត្រូវខូចខាតឡេីយ ស្ថិតនៅផ្លូវមុនីរ៉េតភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ៕សូមអរគុណ
























