ពោធិ៍សាត់៖បងប្អូនប្រជាពលរដ្ឋ បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា៖ក្រោយពីអង្គភាពសារព័ត៌មានបានធ្វើការផ្សព្វផ្សាយ កន្លងមកថា(ទីតាំងល្បែងសុីសងអាប៉ោង មួយកន្លែងបើកលេងយ៉ាងរលូន ស្ថិតនៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់)។កន្លងមកគេឃើញថា ទីតាំងនេះបានឈប់លេង ហើយប្តូរទៅប្រជុំគ្នាលេងនៅ ភូមិស្រះម្កាក់ ក្នុងឃុំ. ស្រុក. ខេត្ត ខាងលើវិញហើយ គឺនៅខាងក្រោយសាលាបឋមសិក្សា ស្រះម្កាក់ ឈៀងចាងជើងជាង៧០០ម៉ែត្រ ក្រោមដើមចាន់ការី ឬអំពិលទឹកបារាំង នៅផ្ទះឈ្មោះ ផេន នឹងមេល្បែងធំឈ្មោះ ក្អេន ក្រញូង។ពលរដ្ឋបន្តអោយដឹងថា ក្នុងការលេងនេះមានការចាក់ភ្នាល់ក្នុងមួយដៃៗជាង២លានរៀលទៅ៣លានរៀល។
សូមរំលឹកថាទីតាំងល្បែសុីសងអាប៉ោងខាងលើ អង្គភាពយើងខ្ញុំបាន រាយការណ៍ជូនលោក អភិបាលស្រុក នឹងលោក អធិការស្រុកបាកាន់ម្ដងរួចមកហើយ។នៅពេលនោះលោកអធិការ ថាចាត់កម្លាំងចុះ អន្តរាគមន៍ផងដែរតែត្រូវអ្នកលេងល្បែងដឹងខ្លួនក៏ឈប់លេង ធ្វើអោយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបដែរតែថតបានតែតុ។
សមបញ្ចាក់ជូនថា តុដែលលោកអធិការបានដាក់មកអោយអង្គភាពយើងខ្ញុំ តាមប្រពន្ធ័វតស្អាប់ ដើម្បីបញ្ជាក់ថាកម្លាំងលោកបានចុះដល់ទីតាំងពិតប្រាកដមែន តែពេលនេះតុនោះក៏បានរត់ទៅទីតាំងថ្មី តាមអ្នកលេងល្បែងទាំងនោះផងដែរ។
ប្រជាពលរដ្ឋងឿងឆ្ងល់ថា ពេលកម្លាំងសមត្ថកិច្ចចុះបង្រ្កាប ហេតុអ្វីឃើញតុជាវត្ថុតា ដែលអ្នកលែងល្បែងដាក់លេងហើយ ម្ដេចមិនដកហូតយកទៅរក្សាទុក បែជាទុកអោយអ្នលលេងល្បែងសុីសងយកទៅលេងកន្លែងផ្សេងទៀតបាន?។
ប្រជាបលរដ្ឋដែលមានការភ័យខ្លាច អសន្តិសុខ ក្នុងភូមិឃុំ បានគោរពស្នើសុំដល់ ឯកឧត្ដម ខូយ រីដា អភិបាលខេត្ត នឹងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគបាលខេត្តពោធិ៍សាត់ មេត្តាចាត់កម្លាំងជម្នាញចុះស្រាវជ្រៀវ ទៅលើទីតាំងល្បែងសុីសងខាងលើ ដើម្បីទប់ស្កាត់ នឹងបង្ក្រាប ក្រុមអ្នកលេងល្បែង និងមេល្បែងឈ្មោះ ក្អេន ក្រញូង តើគាត់មានខ្នងបង្អែកមែនទេបានជា អាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន បង្ក្រាប់មិនបានបែបនេះ?។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ គោលបំណង់ចូលរួមក្នុងការថែរក្សា សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋតែប៉ុណ្ណុះ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីម្ចាស់ទីតាំង និងស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕សូមអគុណ!

























