ទាន់ហេតុការណ៍
អាជីវករផ្សារស្ទឹងមានជ័យ និងពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី១ អបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ចំពោះគម្រោងសាងសង់ដំបូលផ្សារ និងហេដ្ឋារចនាសម្ព័នឡើងវិញ=>សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន=>ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះវិហារធំសសរ១០០ ខេត្តក្រចេះ=>មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!
0

អាជីវករផ្សារស្ទឹងមានជ័យ និងពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី១ អបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ចំពោះគម្រោងសាងសង់ដំបូលផ្សារ និងហេដ្ឋារចនាសម្ព័នឡើងវិញ

អាជីវករផ្សារស្ទឹងមានជ័យ និងពលរដ្ឋសង្កាត់ស្ទឹងមានជ័យទី១ អបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ចំពោះគម្រោងសាងសង់ដំបូលផ្សារ និងហេដ្ឋារចនាសម្ព័នឡើងវិញ

រាជធានីភ្នំពេញ៖ បងប្អូនអាជីវករលក់ដូរក្នុងផ្សារស្ទឹងមានជ័យ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បានសម្ដែងក្ដីអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ ដែលបានជំរុញគម្រោងសាងសង់ដំបូលផ្សារស្ទឹងមានជ័យ ព្រមទាំងហេដ្ឋារចនាសម្ព័ននានាឡើងវិញ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសោភ័ណភាពផ្សារ។

​ដោយមើលឃើញពីការលំបាករបស់បងប្អូនអាជីវករលក់ដូរក្នុងផ្សារស្ទឹងមានជ័យ ដែលដំបូលផ្សារមានសភាពបាក់បែក និងធ្លុះធ្លាយ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទម្លាក់គម្រោងសាងសង់ផ្សារ និងហេដ្ឋារចនាសម្ព័ននានា តាមរយៈកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានភូមិឃុំ។ បន្ទាប់មក ឯកឧត្ដម អភិបាលរាជធានី ក៏បានប្រគល់គម្រោងអភិវឌ្ឍន៍នេះជូន លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដើម្បីអនុវត្តការសាងសង់ដំបូលផ្សារស្ទឹងមានជ័យ និងហេដ្ឋារចនាសម្ព័នឡើងវិញ។

​ក្នុងដំណើរការសាងសង់ផ្សារឡើងវិញនេះ បងប្អូនអាជីវករលក់ដូរទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ បានបង្ហាញទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដោយរំពឹងថានឹងទទួលបានទីតាំងផ្សារដែលរឹងមាំ ល្អប្រសើរ និងកាត់បន្ថយការព្រួយបារម្ភពីហានិភ័យផ្សេងៗ។ ទន្ទឹមនឹងនេះ បងប្អូនក៏បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ជួយសាងសង់ដំបូលផ្សារស្ទឹងមានជ័យ និងហេដ្ឋារចនាសម្ព័នឡើងវិញ ជួយសម្រួលដល់ការចេញចូលប្រកបរបរ និងទិញទំនិញរបស់អាជីវករ និងអតិថិជនប្រកបដោយសុវត្ថិភាព ព្រមទាំងលើកកម្ពស់សោភ័ណភាពផ្សារស្ទឹងមានជ័យឱ្យកាន់តែស្រស់ស្អាត។

​គួរបញ្ជាក់ផងដែរថា ផ្សារស្ទឹងមានជ័យត្រូវបានសាងសង់តាំងពីឆ្នាំ១៩៦៥មកម្ល៉េះ ដែលមកដល់បច្ចុប្បន្នដំបូលផ្សារ និងតូបលក់ដូរជាច្រើនបានបាក់បែក និងទ្រុឌទ្រោម។ ការសាងសង់ឡើងវិញនេះមានគោលបំណងសំខាន់ក្នុងការបម្រើ និងជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យដំណើរការដោយរលូន និងទាន់តាមផែនការ ដើម្បីអាជីវករអាចវិលត្រឡប់មកលក់ដូរបានឆាប់រហ័ស៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!