ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម គីម រឹទ្ធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង លោក ទិត សុខាម ជាអភិបាលស្រុករវៀង

ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម គីម រឹទ្ធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង លោក ទិត សុខាម ជាអភិបាលស្រុករវៀង

ព្រះវិហារ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុករវៀង ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គីម រឹទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅឯសាលាស្រុករវៀង។

​យោងតាមប្រការសម្រេច គឺ លោក ទិត សុខាម ឧត្តមមន្ត្រីថ្នាក់លេខ២ ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងជា អភិបាល នៃគណៈអភិបាលស្រុករវៀង ជំនួស លោក ហោ ប៊ុនហួរ ដែលត្រូវផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តព្រះវិហារវិញ។

​ក្នុងឱកាសដ៏មានសារៈសំខាន់នោះ ឯកឧត្តម គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក ហោ ប៊ុនហួរ អតីតអភិបាលស្រុករវៀង ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មក្នុងតំណែងរយៈពេល ៨ឆ្នាំ និង៦ខែកន្លងមកនេះ ដោយបានបន្សល់ទុកនូវសមិទ្ធផលជាច្រើន និងរួមចំណែកអភិវឌ្ឍស្រុករវៀងឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

​ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់នូវអនុសាសន៍ណែនាំយ៉ាងមុតស្រួចដល់ លោក ទិត សុខាម ជាអភិបាលស្រុកថ្មី ដោយតម្រូវឱ្យ៖
១. ​ការពង្រឹងសាមគ្គីភាព៖ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការឱ្យបានល្អប្រសើរជាមួយមន្ត្រីរាជការក្រោមឱវាទទាំងអស់។
២. ​ការអនុវត្តគោលនយោបាយ៖ យកចិត្តទុកដាក់ខិតខំអនុវត្តឱ្យបានហ្មត់ចត់នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។
៣. ​រក្សាសន្តិសុខសង្គម៖ ជំរុញ និងពង្រឹងគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
៤. ​ការអភិវឌ្ឍមូលដ្ឋាន៖ បន្តខិតខំប្រឹងប្រែងជំរុញកិច្ចអភិវឌ្ឍន៍ស្រុករវៀងឱ្យមានការរីកចម្រើន និងភាពសុខដុមរមនាកាន់តែខ្លាំងក្លាបន្ថែមទៀត។

​ពិធីនេះក៏បានប្រព្រឹត្តទៅក្នុងបរិយាកាសអបអរសាទរ និងការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបន្តបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជនក្នុងមូលដ្ឋានស្រុករវៀងតទៅមុខទៀត៕

រាយករណ៍ ដោយលោក ខៀវផល្លា

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!