ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ=>លោក សេង គន្ធ អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី ៤០០ នាក់ នៃគណបក្សសង្កាត់ចាក់អង្រែក្រោម=>រដ្ឋមន្រ្តី​ នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា=>អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា=>ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ=>សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត ១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ=>អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់=>តើលោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន អាចប្រឈមនិងការប្តូរតំណែងដែរទេ? ខណៈហ៊ានបើកដៃឲ្យមានការចរាចរបទល្មើសធនធានធម្មជាតិកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យ...!!!=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ
0

ទីតាំង​ល្បែង​សុីសង​អនឡាញយីហោ(ហេបភី SPORT 888 )ស្ថិតនៅ ក្រុងបាវិត ខេត្តស្វាយរៀង កំពង់បើកអោយពលរដ្ឋខ្មែរចូលលេង យ៉ាងគគ្រឹកគគ្រេង ផ្គើនបទបញ្ជាសម្តេចតេជោ ហ៊ុន សែន…(វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយ ថ្ងៃពុធ ១០រោចខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ខែកក្កដាឆ្នាំ ២០២៣

ស្វាយរៀង​៖ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងបាវិតខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា មានទីតាំង​យីហោ(ហេបភី SPORT 888 ) បើកល្បែងសុីសងអនឡាញជាច្រើនប្រភេទ អោយប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងរលូន បែជាអជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនមានកាទុបស្កាត់​នឹងបង្ក្រាប បណ្តើតបណ្តោយអោយពលរដ្ឋ ខ្លួនចូលលេងយ៉ាងអាណាផិតេយ្យ លេងស្រែកហ៊ោរ កញ្ជ្រៀវកងរំពងលាន់ទ្រហឹងភ្នាល់គ្នាដាក់លុយ ខ្លះយកក្រហមខ្លះយកខៀវ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់មុខតំណែងទៀតផង ។

ដោយឡែកតែទីតាំងបនល្បែងភ្នាល់ តាមប្រព័ន្ធអនឡាញ ប្រភេទកាស៊ីណូ ខុសច្បាប់ ក្នុងភូមិសាស្រ្តខាងលើ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនធ្វើការបង្ក្រាប!សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ជុំវិញវិញទីតាំងល្បែងខាងលើនេះ ប្រជាពលរដ្ឋសុំលោក  លឹម សៀងហេង អភិបាលក្រុងបាវិត លោក
អែម សុវណ្ណារិទ្ធ អធិការក្រុងបាវិត នឹងជាពិសេសលោក ពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀង
មេត្តា​យកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបផងទាន ជៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់៕(នៅមានត)

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!