ទាន់ហេតុការណ៍
ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន
0

លោក ព្រុំ សំណាង ដឹកនាំ​អំណោយ​នឹង​ថវិការ​មួយចំនួន​ចុះសួរសុខទុក្ខ​ពលរដ្ឋ​មួយ​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​និង​មាន​ជម្ងឺ​ប្រចាំកាយ​នៅ​ឃុំ​ដីឥដ្ឋ​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​កណ្តាល​៖ នា​ថ្ងៃ​ព្រហស្សតិ៍ ៨​កើត ខែ​មាឃ ឆ្នាំ​ជូត ទោស​ក័ ពុទ្ធ​សករាជ ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២១ ​លោក​វរសេនីយ៍ឯក​ព្រុំ សំណាង​ជា​អធិការនគរបាល​ស្រុក​កៀនស្វាយ លោក​ហង្ស ផា​ណា​រ៉ា អធិការរង​ស្រុក លោក ជឿន សា​រុំ នាយ​ប៉ុស្តិ៍​ដីឥដ្ឋ​និង​លោក​ស៊ុត ណាល់ មេភូមិ តំណាង​លោក​ស៊ុត តូ មេឃុំ​ដីឥដ្ឋ​បាន​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​និង នាំ​អំណោយ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​ជួប​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​និង​មាន​ជំង្ងឺ​ប្រចាំកាយ​នៅ​ភូមិ​ស្តៅកន្លែង ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​លោក ព្រុំ សំណាង​មានប្រសាសន៍ថា ដោយ​បាន​ទទួលដំណឹង​ពី​លោក មេ​ប៉ុស្តិ៍​ភ្លាម​! ថា​នៅ​ភូមិ​ស្តៅកន្លែង​ក្នុង​ឃុំ​ដី​ឥដ្ឋមាន​ពលរដ្ឋ​មួយ​គ្រួសារ​មាន​ជម្ងឺ​ប្រចាំកាយ​ដែល​កំពុង​មាន​ការខ្វះខាត​ទើប​នៅ​ថ្ងៃនេះ​លោក​អធិការ​ស្រុក​កៀនស្វាយ​បាន​ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​មក​ជួយ​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​គាត់​តែ​ម្តង​។​

​លោក​អធិការ​ស្រុក​កៀនស្វាយ​​បន្តរ​ថា​ទៀតថា អំណោយ​ខាងលើ​នេះ​វា​មិន​បាន​គ្រប់គ្រាន់​ទេ វា​គ្រាន់​បាន​ជួយ​ដោះស្រាយ​បាន​មួយគ្រា​ប៉ុណ្ណោះ​។​ហើយ​លោក ក៍​បាន​ណែនាំ​ដល់​លោក​មេ​ប៉ុស្តិ៍​ទាំង​០៨​ប៉ុស្តិ៍​ទូទាំង​ស្រុក​កៀនស្វាយ ជួយ​ចុះ​មើល​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​មាន​ការលំបាក​និង​រាយការណ៍​ជូន​លោក​ដើម្បី​លោក​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យទាន់​ពេលវេលា​។​

​គួររំលឹកថា កន្លងមក​លោក​អធិការ​ស្រុក​កៀនស្វាយ​តែងតែ​ដឹកនាំ​មន្ត្រី​ក្រោម​ឱ​វ៉ាទ​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​គឺ​ជា​ផ្នែក​មួយ​ចូលរួមចំណែក​ក្នុងការ​អភិ​វឌ្បន៍​រាជរដ្ឋាភិបាលសមេ្តច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​មាន​សុខសន្តិភាព​។​

​អំណោយ​ដែល​ចែក​ជូន​រួមមាន​៖
១-​អង្ករ ០១​បាវ ៥០​គីឡូក្រាម​
២-​មី​១​កេះ​តូច​
៣-​ទឹកស៊ីអ៊ីវ​១​យួរ
៤-​ទឹកត្រី​១​យួរ និង​ថវិកា ២៥.០០០០​រៀល​(​ម្ភៃ​ប្រាំមឺ​នរៀល​)​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!