ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា=>ព្រះសង្ឃ ៥ អង្គនៅវត្តសំរោងលើ ត្រូវបានផ្សឹក និងប្រគល់ឱ្យសមត្ថកិច្ច ក្រោយរកឃើញមានសារធាតុញៀន=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យការងាររៀបចំគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងភូមិសាស្រ្តខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ព្រឹកថ្ងៃ សុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យការងាររៀបចំគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងភូមិសាស្រ្តខេត្តកណ្តាល និងគម្រោងកែលម្អសួនច្បារតាមមាត់ទន្លេក្រុងតាខ្មៅ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត មានប្រសាសន៏ថា ដើម្បីអោយអំពូលភ្លើងបំភ្លីផ្លូវសាធារណៈក្នុងភូមិសាសខេត្តកណ្តាល ជាពិសេសក្រុងតាខ្មៅអោយមានភាពភ្លឺស្រស់បំព្រង ឯកឧត្តមអភិបាលខេត្ត បានស្នើរអោយក្រុមហ៊ុនត្រូវសិក្សាលើអំពូលភ្លើងដែលមានស្រាប់ ព្រោះអំពូលដែលមានស្រាប់ជាអំពូលប្រភេទLED ចឹងក្រុមហ៊ុនត្រូវរកឧបករណ៏វ័យឆ្លាតមកបំពាក់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងថាពេលណាអំពូលដាច់គឺត្រូវដឹង កំណត់ពេលវេលាថាអំពូលត្រូវភ្លឺម៉ោងប៉ុន្មាន និងត្រូវមានការគ្រប់គ្រងថែទាំអោយបានល្អ។ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្រោមអំណោយផលនៃម្លប់សុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលខេត្ត បានដាក់ចក្ខុវិស័យទិសដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភ្លើងបំភឺ្លផ្លូវឆ្លាតវៃក្នុងភូមិសាស្រ្តខេត្ត និងការអភិវឌ្ឍសួនច្បារក្រុងតាខ្មៅ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តកណ្តាលប្រែប្រួលមុខមាត់សក្តិសមជាខេត្តដែលមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គម ក្រោមបរិយាកាស សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងដើម្បីប្រកួតប្រជែងចលនាទីក្រុងស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា និងជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដោយផ្តោតសំខាន់លើសោភ័ណភាព ភាពកក់ក្តៅ និងមជ្ឈដ្ឋានរស់នៅល្អប្រសើរដល់ប្រជាជន និងភ្ញៀវទេសចរ ដែលអញ្ជើញមកកំសាន្ត និងវិនិយោគទទួលទាន ក្នុងភូមិសាស្រ្តខេត្តកណ្តាល។កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី នាយកនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកា ទីចាត់ការជំនាញសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ មន្រ្តីរាជការ ក្រុមហ៊ុនឯកជនសិក្សាគម្រោងអំពូលបំភ្លឺផ្លូវសាធារណៈ និងក្រុមហ៊ុនឯកជនសិក្សាគម្រោងកែលម្អសួនច្បារក្រុងតាខ្មៅ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!