ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុករវៀង ចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងចំការចាន្ទី..!=>កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
0

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវក្លាយជាច្រកផ្តល់ព័ត៌មានផ្លូវការដ៏សំខាន់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

(រាជធានីភ្នំពេញ) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីគ្រប់គ្រងគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ពង្រឹងតួនាទីជាច្រកចេញចូលផ្តល់ព័ត៌មានផ្លូវការដ៏មានសក្តានុពលចម្បង ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណមតិ និងធានាការផ្តល់ព័ត៌មានពិតដល់សាធារណជន។

ការជំរុញបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការគ្រប់គ្រងគេហទំព័រព័ត៌មានមន្ទីរព័ត៌មានរាជធានី-ខេត្ត» នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ដែលមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់មកពីមន្ទីរព័ត៌មាន២៥ រាជធានី-ខេត្ត។

ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីនៃមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យប្រកាសជាផ្លូវការដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំរាជធានី-ខេត្ត និងអ្នកសារព័ត៌មាន អំពីដំណើរការនៃគេហទំព័ររបស់មន្ទីរព័ត៌មានខ្លួនដែលបានដាក់ឱ្យដំណើរការរយៈពេលពីរខែហើយ។

ការណ៍នេះធ្វើឡើងដើម្បីឱ្យពួកគាត់ទទួលបានប្រភពព័ត៌មាន និងដំណឹងផ្លូវការច្បាស់លាស់ស្តីពីសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត សមិទ្ធការងារក្នុងមូលដ្ឋាន ព្រមទាំងការឆ្លើយតបនានាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ការដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋក្នុងសហគមន៍មូលដ្ឋានរៀងៗខ្លួន ខណៈត្រឹមតែរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ គេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ បានផ្សព្វផ្សាយព័ត៌មាន ដែលបញ្ជ្រាបខ្លឹមសារ និងទិដ្ឋភាពខាងលើ សរុបជាង ៧ ០០០ អត្ថបទរួចហើយ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា គេហទំព័ររបស់មន្ទីរព័ត៌មាន គឺជាប្រភពផ្លូវការដែលរក្សាទុកទិន្ន័យ អត្ថបទព័ត៌មាន រូបភាព ឬវីដេអូដែលបានផ្សាយរួចបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ងាយស្រួលស្វែងរកពេលចាំបាច់ ដោយមិនពិបាកស្វែងរក ឬមានហានិភ័យនៃការបាត់បង់ដូចបណ្តាញសង្គមផ្សេងៗឡើយ។

ឯកឧត្តមបានបន្ថែមថា ដើម្បីឱ្យគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទទួលបានការគាំទ្រកាន់តែច្រើនពីគ្រប់មជ្ឈដ្ឋាន មន្ត្រីព័ត៌មានត្រូវរៀបចំផែនការ និងកិច្ចប្រជុំជារៀងរាល់សប្តាហ៍ ដើម្បីកំណត់ប្រធានបទដែលពាក់ព័ន្ធនឹងតម្រូវការ និងការដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាផ្សេងៗ ដោយមិនត្រូវទុកឱ្យបញ្ហាមួយចំនួនផ្ទុះឡើង និងបង្កជាបាតុភាពអវិជ្ជមានក្នុងមូលដ្ឋានឡើយ ពោលគឺត្រូវផលិតមាតិកាព័ត៌មាន និងផ្សព្វផ្សាយឱ្យបានលក្ខណៈបែបបុរេសកម្ម ទើបធ្វើឱ្យការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិមានប្រសិទ្ធភាព ព្រមទាំងរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ។

ជាមួយគ្នានេះ មន្ទីរព័ត៌មានត្រូវផលិតព័ត៌មានផ្ទាល់ខ្លួនឱ្យបានច្រើន និងផ្តោតលើគុណភាព តាមរយៈការសម្ភាសន៍មន្ត្រីជំនាញក្នុងខេត្តលើប្រធានបទវិស័យអាទិភាព ពាក់ព័ន្ធនឹងវិស័យកសិកម្ម តម្លៃកសិផល សុខាភិបាល ទេសចរណ៍ ការទទួលបានការងាររបស់បងប្អូនពលករ និងបញ្ហាដីធ្លីជាដើម។ ក្រៅពីនេះ ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានជាប្រចាំ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តនីមួយៗលើការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈផងដែរ។

រាល់មាតិកាព័ត៌មានត្រូវយកទៅផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់មន្ទីរ និងចែករំលែកបន្តតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, Telegram, TikTok ខណៈត្រូវពង្រឹងការផ្សាយផងដែរតាមប្រព័ន្ធផ្សព្វផ្សាយបែបបុរាណមានវិទ្យុ និងទូរទស្សន៍របស់មន្ទីរព័ត៌មាន ដើម្បីជំរុញប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយថែមទៀត។

ក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញបានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃការកែសម្រួលគេហទំព័រព័ត៌មានរបស់មន្ទីរព័ត៌មានជូនអ្នកចូលរួមបានជ្រាប និងយកទៅអនុវត្តឱ្យទទួលបានជោគជ័យ។ ក្នុងនោះដែរ អង្គប្រជុំបានធ្វើការពិភាក្សា និងសួរ/ឆ្លើយយ៉ាងផុលផុស ក្នុងគោលបំណងជំរុញការផ្សាយព័ត៌មានតាមគេហទំព័រនេះឱ្យកាន់តែល្អប្រសើរ ដើម្បីក្លាយជាច្រកចេញចូលព័ត៌មានផ្លូវការសម្រាប់រាជធានី-ខេត្តនីមួយៗ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចបង្កើត «ក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដែលមានឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ជាប្រធាន។

ការបង្កើតក្រុមការងារនេះមានគោលបំណងលើកកម្ពស់គុណភាព និងស្តង់ដានៃការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថល ឱ្យក្លាយជាច្រកព័ត៌មានផ្លូវការក្នុងការឆ្លុះបញ្ចាំងពីសមិទ្ធផល និងសកម្មភាពអភិវឌ្ឍន៍នានា នៅតាមមូលដ្ឋាន ក៏ដូចជារួមចំណែកផ្សព្វផ្សាយព័ត៌មានថ្នាក់ជាតិផងដែរ។

ក្រុមការងារនេះមានភារកិច្ចរៀបចំផែនការ និងទិសដៅអភិវឌ្ឍគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ឱ្យមានសណ្តាប់ធ្នាប់ សង្គតិភាព ស្របតាមនិយាម និងបទដ្ឋានដែលបានដាក់ចុះសម្រាប់ការគ្រប់គ្រងព័ត៌មាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!