ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុករវៀង ចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងចំការចាន្ទី..!=>កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
0

អភិបាលខេត្តកណ្ដាល បានប្រជុំផ្សព្វផ្សាយ ស្តីពីគោលការណ៍ និងនីតិវិធី នៃការវាយតម្លៃ ទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីគោលការណ៍ និងនីតិវិធី នៃការវាយតម្លៃ ទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥ ដោយមានការចូលរួមពី នាយក-នាយិកាបឋមសិក្សា-អនុវិទ្យាល័យ ប្រធានមណ្ឌលសុខភាពក្រុង-ស្រុកជាច្រើនរូប។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា ការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូទាំង៣ រួមមាន៖ សាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព មិនត្រឹមតែជាយន្តការមួយក្នុងការជួយលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរជូនទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗប៉ុណ្ណោះទេ ការប្រកួតប្រជែងនេះក៏បានផ្តល់ភាពជាគំរូ រួមជាមួយការផ្តល់បទពិសោធន៍ល្អៗ ដល់អង្គភាពទាំង៣ ដើម្បីសិក្សា និងច្នៃប្រឌិតបន្ថែមលើការអនុវត្តសម្រាប់អង្គភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ នៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់គ្រប់អង្គភាពផ្ដល់សេវា ត្រូវស្វែងយល់ឱ្យបានច្បាស់អំពីសូចនាករទាំង៨ ដែលបានកំណត់ក្នុងការប្រកួតប្រជែងនេះ បើទោះបីជាលទ្ធផលក្នុងការប្រកួតយ៉ាងណាក៏ដោយ ការងារដែលសំខាន់នោះ គឺត្រូវយកសូចនាករទាំងនោះមកតម្រង់ទិសក្នុងការកែលម្អ ការគ្រប់គ្រង និងការផ្តល់សេវា ត្រូវយកចំណុចទាំងនោះមកអនុវត្តជាសកម្មភាពជាក់ស្ដែងក្នុងអង្គភាពរបស់ខ្លួន សំដៅរួមគ្នាធ្វើយ៉ាងណាខិតខំផ្ដល់សេវាសុខាភិបាល និងអប់រំ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមស្តង់ដា។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់គ្រប់បឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព ក្នុងខេត្តកណ្ដាលទាំងមូល ត្រូវតែចូលរួមក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាគំរូសម្រាប់ឆ្នាំ២០២៥នេះឱ្យបានគ្រប់អង្គភាព ក្នុងគោលបំណងដើម្បីស្វែងយល់បានកាន់តែច្បាស់អំពីស្តង់ដារ និងសូចនាករដែលក្រសួងបានកំណត់ ហើយបើទោះបីជាមិនបានជាប់ជាចំណាត់ថ្នាក់ល្អក៏ដោយ ក៏គ្រប់អង្គភាពទាំង៣ ត្រូវតែខិតខំបំពេញបន្ថែមនូវរាល់ចំណុចដែលខ្វះខាតរបស់ខ្លួន ការងារដែលសំខាន់នោះគឺត្រូវខិតខំកែតម្រូវឱ្យស្របទៅតាមស្តង់ដារ និងសូចនាករ សំដៅបំពេញការផ្ដល់សេវារបស់ខ្លួនបានកាន់តែល្អប្រសើរនិងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក លាង ច័ន្ទរង្សី ប្រធានមន្ទីរមុខងារសារធារណៈខេត្តកណ្ដាល បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ខេត្តកណ្តាលបានទទួលលទ្ធផលគួរជាទីមោទនៈ ក្នុងការចូលរួមប្រកួតដំបូងរបស់ខ្លួន ដោយខេត្តកណ្តាលជាខេត្តតែមួយគត់ក្នុងចំណោមរាជធានីខេត្តទាំង២៥ ដែលទទួលបានជ័យលាភី Top ១០ នៅគ្រប់កម្រិត នៃអង្គភាពប្រកួតប្រជែង និងជាប់ជ័យលាភី Top ១០ ដល់ទៅ៦អង្គភាព រួមមាន៖ មត្តេយ្យសិក្សា២ វិទ្យាល័យ១ និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត។ ជាងនេះទៅទៀតខេត្តកណ្តាលជាខេត្តដែលមានបេក្ខភាព ជាប់ជ័យលាភី Top ៥ ច្រើនជាងគេ ដែលមានដល់ទៅ៤អង្គភាព។ ជាលទ្ធផលចុងក្រោយខេត្តកណ្តាល បានទទួលចំណាត់ថ្នាក់លេខ៣ទូទាំងប្រទេសចំនួន ៣អង្គភាព គឺសាលាមត្តេយ្យធនធានក្រុងតាខ្មៅ វិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស និងមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល។ ជ័យលាភីលេខ៥ ទូទាំងប្រទេស គឺមន្ទីរពេទ្យបង្អែកស្រុកពញ្ញាឮ។ ជ័យលាភីលេខ៨ ទូទាំងប្រទេស គឺមន្ទីរពេទ្យតេជោសែនកោះធំ និងលេខ១០ទូទាំងប្រទេស គឺសាលាមត្តេយ្យធនធានទួលត្នោត ស្រុកកៀនស្វាយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!