ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុករវៀង ចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងចំការចាន្ទី..!=>កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
0

ក្រសួងបរិស្ថាន៖ អញ្ជើញថ្នាក់ដឹកនាំជាស្រ្តីឆ្នើម ៥រូប ដើម្បីចែករំលែកបទពិសោធន៍ជូនមន្រ្តីរាជការជាស្រ្តី នៅឱកាសទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្រសួងបរិស្ថានបានអញ្ជើញស្រ្តីជាថ្នាក់ដឹកនាំឆ្នើមចំនួន ៥រូប ដែលបានអញ្ជើញមកពីស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ធ្វើជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ការងារ ក្នុងភាពជាអ្នកដឹកនាំ ដើម្បីជំរុញ និងលើកទឹកចិត្តដល់មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន ឱ្យមានភាពអង់អាចក្លាហាន ក្លាយទៅជាថ្នាក់ដឹកនាំបន្តវេនជាស្រ្តីនៅថ្ងៃអនាគត។ ការរៀបចំ និងបង្កឱកាសដល់ស្រ្តីជាមន្រ្តីរាជការ នៅក្នុងមិទ្ទិញអបអរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៃគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

សារគន្លឹះក្នុងការជំរុញ និងលើកទឹកចិត្តដល់ស្រ្តីជាមន្រ្តីរាជការ ដែលបានចែករំលែកនាឱកាសទិវាអន្តរជាតិនារីនាពេលនេះគឺ ទី១ ភាពជាគំរូរបស់ស្រ្តីថ្នាក់ដឹកនាំមុនដែលជាលំអានសម្រាប់ស្រ្តីជាអ្នកដឹកនាំបន្តវេន ទី២ ផ្នត់គំនិត ដែលកត្តាផ្នត់គំនិតនេះ បានផ្តោតលើឧបនិស្ស័យ ឬទេពកោសល្យពីកំណើតរបស់ស្រ្តីដែលមាន និងមួយទៀតគឺការអភិវឌ្ឍខ្លួនជាប្រចាំ។ ទី៣ គឺសច្ចភាព ឬហៅថាសុក្រិតភាពការងារ និងទី៤ ការកំណត់ផែនការជាអាទិភាពទាំងការងារ និងជីវិតផ្ទាល់ខ្លួន ហើយអ្វីដែលជាផ្នែកសំខាន់មិនអាចខ្វះបានក្នុងការជំរុញ និងលើកទឹកចិត្តដល់ស្រ្តី គឺជាការគាំទ្រពីក្រុមគ្រួសារ និងសង្គម នេះបើយោងតាមខ្លឹមសារនៃកិច្ចពិភាក្សារបស់វាគ្មិនកិត្តិយសទាំង ៥រូប ដែលបានឆ្លើយតបនឹងសំណួរ «តើកត្តាអ្វីខ្លះដែលនាំឱ្យលោកជំទាវ លោកស្រីទទួលបានភាពជោគជ័យនៅក្នុងតួនាទីនាពេលបច្ចុប្បន្ននេះ?» ដែលសម្របសម្រួល និងដឹកនាំកិច្ចពិភាក្សាដោយ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

សូមជម្រាបជូនថា ថ្នាក់ដឹកនាំជាស្រ្តីឆ្នើមចំនួន ៥រូប ដែលជាវាគ្មិនកិត្តយស នៅក្នុងមិទ្ទិញអបអរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» រួមមាន លោកជំទាវ ខេង សំវ៉ាដា សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី សែម ស្រីតូច ប្រធានគណៈកម្មការផ្នែកទីផ្សារ នវានុវត្តន៍នៃសមាគមសហគ្រិនស្រ្តី និងលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជា និងដែលមានអ្នកចូលរួមជាស្រ្តីប្រមាណជាង ៤០០រូប ក្នុងនោះមន្រ្តីរាជការស្រ្តីជាឧទ្យានុរក្សប្រមាណជិត ៤០នាក់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!