ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុករវៀង ចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងចំការចាន្ទី..!=>កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
0

មន្ទីរអធិការកិច្ចខេត្តកណ្ដាលរួមសហការជាមួយអាជ្ញាធរស្រុកកៀនស្វាយ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យសាន់នីវូសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ មន្ទីរអធិការកិច្ចខេត្តកណ្ដាលរួមសហការជាមួយអាជ្ញាធរស្រុកកៀនស្វាយ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្ស ស្ថិតនៅវិទ្យាល័យសាន់នីវូសំរោងធំ  ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដោយបានឆ្លើយសំណួរពាក់ព័ន្ធនឹងទិដ្ឋភាព​ច្បាប់ និងបទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ​ ដែលមានសិស្សានុសិស្សសរុបចំនួន២០៩នាក់ ស្រី១១៤នាក់។

ថ្លែងក្នុងឱកាសនោះ លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ច ខេត្តកណ្តាល បានមានប្រសាសន៍ថា៖ កម្មវិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនាថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរពច្បាប់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកប្រធានមន្ទីរបានបន្តថា៖បញ្ហាចរាចរណ៍ ក៏ជាបញ្ហាមួយដ៏ស្មុគស្មាញ និងជាទុក្ខកង្វល់របស់រាជរដ្ឋាភិបាលផងដែរ ដែលត្រូវតែរកវិធានការទប់ស្កាត់ និងដោះស្រាយឱ្យបានទាន់ពេលវេលា។ហើយការប្រើប្រាស់មធ្យោបាយក្នុងការធ្វើដំណើរមានច្រើន ហេតុនេះការប្រើប្រាស់ផ្លូវថ្នល់ក៏មានការមមារញឹកផងដែរ ដែលជាហេតុ ធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ហើយចំពោះអ្នកបើកបរក៏ត្រូវតែមានការទទួលខុសត្រូវខ្ពស់ក្នុងការបើកបរ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោកបានបន្ថែមថា៖យើងដឹងហើយថា បញ្ហាចរាចរណ៍ បានបង្កនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ។ដ៏រាបណាការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈមិនគោរពច្បាប់នោះផលវិបាកធ្ងន់ធ្ងរក៏នៅតែមានជានិច្ចចំពោះប្រជាពលរដ្ឋ និងសង្គមជាតិ ព្រោះថាវាបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើន។ការមិនគោរពច្បាប់ចរាចរណ៍ ការបើកបរលើសល្បឿនកំណត់ ការបើកបរមិនពាក់មួកសុវត្ថិភាព ការបើកបរក្នុងស្ថានភាពស្រវឹង នោះវានឹងបណ្តាលឱ្យមានបញ្ហា គ្រោះថ្នាក់ចរាចរណ៍សម្រាប់មនុស្សគ្រប់រូប។ ក្នុងន័យនេះបើយើងមិនគោរពច្បាប់ចរាចរណ៍ទេ យើងអាចទទួលរងនូវបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលអាចបណ្តាលឱ្យយើងពិការភាពយើងនឹងមិនអាចស្វែងរកអនាគតភ្លឺស្វាងបានឡើយ មិនតែប៉ុណ្ណោះយើងនឹងបាត់បង់នូវក្តីស្រលាញ់ គ្មានគោលដៅក្នុងជីវិតទៀត ផង។

លោកប្រធានមន្ទីរក៏បានអំពាវនាវដល់ គ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពជំនាញ ត្រូវមានផែនការ គ្រប់គ្រង និងអនុវត្តច្បាប់ឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ព្រមទាំងជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់នេះ។ លើសពីនេះទៅទៀតឪពុកម្តាយ ឬអាណាព្យាបាល ត្រូវជួយណែនាំដល់កូនៗរបស់ខ្លួន ពិសេសប្អូនៗ ក្មួយៗ សិស្សានុសិស្ស នៅពេលធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសវាងកុំអោយកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ហើយជាពិសេសត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាមិត្តល្អ សិស្សល្អ កូនល្អ និងដើម្បីធ្វើជាទំពាំងដ៏ល្អ ក្នុងការស្នងឫស្សីនាពេលអនាគត។

លោក ឯម សត្យា អនុប្រធានការិយាល័យទំនាក់ទំនងរាជធានី/ខេត្ត បានពន្យល់ពីច្បាប់ និងផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៏​​ផ្លូវ​គោក ដល់សិស្សានុសិស្ស ឲ្យបានយល់ដឹងសំដៅចូលរួមជួយកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់​ទាំងស្រុងនូវរាល់​គ្រោះថ្នាក់ចរាចរណ៏​ក្នុងប្រទេសកម្ពុជា។

លោកក៏បានធ្វើការរំលឹក ផងដែរថា៖ បើស្រវឹងកុំបើកបរ បើបើកបរកុំ​ពិសារគ្រឿងស្រវឹង និងពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់មុនពេលចេញដំណើរអោយបានត្រឹមត្រូវ។

សូមបញ្ចាក់ផងដែរថា៖ យោងតាមច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រា៧៦បានចែងថា ជនណាបើកបរមិនព្រមបញ្ឈប់យានយន្តនេះតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុល ឬសារធាតុញៀនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាបពី៦ថ្ងៃទៅ ១ខែ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ៨សែនរៀល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!