ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុករវៀង ចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងចំការចាន្ទី..!=>កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
0

គេប្រទះឃើញ កំនរឈើប្រណិតជាច្រើនពុំនូក ដែលគេដឹងថា ជារបស់មេឈ្មួញ​ឈើ​ឈ្មោះ ជុំ វុទ្ធី ហៅ​លោក​ធី​កា​ប៉ូ និង​លោក ហា​ច នៅក្នុងព្រៃ​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រិច ត្រៀម​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូនចេញ តាម​ផ្លូវ​រលួស​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ…(វគ្គ២)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​ក្រចេះ ៖ប្រភពពីប្រជាពលរដ្ឋ​បានឱ្យអង្គភាពសារព័ត៌មានដឹងថា ថ្មីៗ​នេះ បានប្រទះឃើញគុំនរឈើប្រណិត ដែល​ត្រៀមធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចេញ ពី​ព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ស្រុក​កោះ​ញែក នៃ​ខេត្ត​មណ្ឌលគិរី និង​ព្រៃ​សហគមន៍ ក្នុង​ទឹក​ដីឃុំ​រលួស​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ខេត្តក្រចេះ​។​

កន្លងមកគេតែងតែឃើញ​ឈើប្រណិត​ដែល​កាប់​ចេញពី​ព្រៃ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ខេត្ត​មណ្ឌលគិរី ក៍​ត្រូវបាន​ឈ្មួញ​ដ៍ស​កម្ម​ទាំង​ពីរ​នាក់ និង​បក្សពួក​សកម្ម​ជាច្រើន​អ្នក​ទៀត បាន​ដឹក​ជញ្ជូន​តាម​ប្រភេទ​គោរ​យន្ត​កន្ត្រៃ និង​គោរ​យន្ត​កែឆ្នៃ​ខ្នាត​ធំ និង​រថយន្ត​សាំ​យ៉ុង​កាត់​ទ្រ​ង និង​កែ​ទ្រុង រថយន្ត​ធុន​ត្រា និង​រថយន្ត ហាយ ឡែន​ឌ័​រ ប្រមាណ​ជាង​១០​គ្រឿង ដោយ​ឆ្លងកាត់ ភូមិ រ​លូ​ស ឃុំ រលួស​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​។​

បើតាម​ប្រភពរស់នៅក្នុងភូមិ​រលួស​បាន​បង្ហើ​ប​ឱ្យដឹងថា ឈ្មួញ​ឈើ ធី​កា​ប៉ូ និង ឈ្មួញ​ឈើ​ឈ្មោះ ហា​ច ពួកគេ​បាន​នាំ​យក​គោរ​យន្ត​កែឆ្នៃ​ខ្នាត​ធំ ជាច្រើន​គ្រឿង​លួច​ចូល​ទៅ​ព្រៃ​ដែន​អភិរក្ស​ភ្នំ​ព្រិច ខេត្ត​មណ្ឌលគិរី រួម​ទាំង​រណារយន្ត​អារកាត់​ព្រៃឈើ​ប្រមាណ​ជិត​១០០​គ្រឿង និង រណា​យន្ត​សេសសល់​ប៉ុន្មាន​ទៀត ពួកគេ​ទុក​អារកាត់​ផែ​ឈើ​នៅ​ព្រៃ​សហគមន៍ រលួស​ស្រែជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ក្នុង​ទឹកដី​ខេត្ត​ក្រចេះ​។​
​មិនតែប៉ុណ្ណោះ ឈ្មួញ​ឈើ ជុំ វុទ្ធី (​ហៅ ធី​កា​ប៉ូ​) និង ឈ្មួញ​ឈើ ឈ្មោះ ហា​ច ពួកគេ​បាន​បញ្ចុះ​បញ្ចូល អ្នកមានអំណាច​មួយ​ចំនួ​នតូច​នៅក្នុង​ខេត្ត​ក្រចេះ ដើម្បីឱ្យ មន្ត្រី​ដែល​ជា​ជន​ខឹលខូច​ទាំងនេះ ចាំ​ជួយ​សម្របសម្រួល ពេល​ដែល​ឈើ​ពួក​គេ​កាត់​នៅក្នុង​ព្រៃ និង​ដឹក​ចេញពី​ព្រៃ​។​

ប្រភពដដែលបន្តថា មេឈ្មួញ លោក ធី​កា​ប៉ូ និង លោក ហា​ច គេ​បាន​ឆ្មក់​ដឹក​បទល្មើស​ព្រៃឈើ​ទ្រ​ង​ទ្រាយ​ធំ តែ​នៅ​ពេលយប់​ប៉ុណ្ណោះ ចេញ​តាម​ផ្លូវ​រលួស​ស្រែ​ជិះ ស្ទើរតែ​រៀងរាល់​យប់ តែ​នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ត្រូវបានកម្លាំងស្នងការនគរបាលខេត្តក្រចេះសហការជាមួយនាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូគ្រៀងសែនជ័យ បានចុះបង្ក្រាប គោយន្ដកន្រ្តៃដឹកឈើពីរគ្រឿង របស់លោក ធីកាប៉ូ និងលោកហាច ប៉ុន្តែនៅយប់ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២៥គេសង្កេតឃើញក្រុមហ្នឹងនៅតែដឹកជញ្ជូនឈើបានដដែល?។

​ប្រភពបន្ថែមថា ឈើ​ដែល​ក្រុម​ឈ្មួញ ធី​កា​ប៉ូ និង ឈ្មោះ ហា​ច គេ​ធ្វើ​ជំនួញ​នោះ ជា​ប្រភេទ​ឈើ សុក្រ​ម និង ឈ្លិ​ក រួម​ទាំង​ឈើប្រណិត​ផ្សេងទៀត ជា​ប្រភេទ​ឈើ​ជ្រុង និង​សន្លឹក​។ មិនតែប៉ុណ្ណោះ​អ្នកភូមិ​ក៏បាន​រៀបរាប់​យ៉ាងដូច​ច្នេះ​ថា ក្រុម​ឈ្មូញ​ឈើ ធី​កា​ប៉ូ និង លោក ហា​ច គេ​បាន​គំរាម​ប្រជ​ន នៅក្នុង​ភូមិ​-​ឃុំ រលួស​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ថា បើ​ប្រជាជន​ណា​ហ៊ាន​តែ​រាយការណ៍​ឱ្យ​បែកធ្លាយ​ ​ពី​រឿង​ការរកស៊ី​ជំនួញ​ឈើប្រណិត​ខុសច្បាប់ របស់​ពួកគេ។អ្នកភូមិ​និយាយទៀតថា ឈ្មួញ​ឈើ ធី​កា​ប៉ូ និង ឈ្មួញ​ឈើ​ឈ្មោះ​លោក ហា​ច ទាំង​២រូប​នេះ​គឺ​សមត្ថកិច្ច​មិន​ដែល​បង្ក្រាប ពួកគេ​បាន​ម្តងណា​ឡើយ ទើបតែថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះទេបង្រ្កាបគោយន្តកន្រ្តៃ២គ្រឿង។

ប្រភពលើកឡើងថា គេ​បាន​ឃើញ​យ៉ាង​ច្បាស់​ហើយ​បើ​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​វិញ គឺ​«ចាប់​របូត​ចាប់​របូត​» ហើយ​បើ​យក​ទៅ​ដាក់គុក​វិញ នាំ​ខ្លួន​ចូល​ផ្លូវ​មុខ ចេញពី​ផ្លូវក្រោយ​។​
​ជាក់ស្តែង នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បង្ក្រាប់គោយន្ត២គ្រឿង តែនៅយប់ក្នុងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ធ្វើសកម្មភាពដឹកជញ្ជូនឈើដោយរថយន្ត២គ្រឿងដដែល។

ក្រោយពី​មាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ថា ព្រៃ​សហគមន៍ រលួស​ស្រែ​ជិះ​មាន​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​មក​ទម្លាក់​ស្តុក​និង​អារ​ជ្រៀក​ផែ​ឈើ​នៅ​ព្រៃ​សហគមន៍ រលួស​នេះ ក្រុមអ្នកសារព័ត៌មាន បាន​ចុះ​ទៅ​ឃើញជាក់ស្តែង​ពិតប្រាកដ​មែន​គឺឈើប្រណិត​ផែ​ជ្រៀក ក្នុង​ព្រៃ​សហគមន៍ រលួស​ស្រែ​ជិះ ជាច្រើន​កំណាត់ ប្រភេទ​ឈើ​សុក្រ​ម មូល​និង ឈើ​ជ្រុង​។​

​បើទោះជា​ដូច​ច្នេះ​ក្តី ប្រជាពលរដ្ឋ​សំណូមពរ ដល់​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល​ខ​ខេត្ត​ក្រចេះ និង ឯកឧត្តម សាក់ សា​រាង មេបញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ និង ឯកឧត្តម ស្នងការ​ខេត្ត​ក្រចេះ សូម​ឯកឧត្តម មេត្តាមាន​ចំណាត់ការ​ទប់​ស្កាត និង​ធ្វើការ​បង្ក្រាប​មេឈ្មួញ​ឈ្មោះ លោក ហា​ច និង ឈ្មោះ លោក ធីកាប៉ូ ជាពិសេសគោរពស្នើសុំដល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងរដ្នមន្ត្រីក្រសួងរុក្ខាប្រម៉ាញ់ នឹងនេសាទ មេត្តាចាត់កម្លាំងជំនាញចុះ ស៊ើប អង្កេតលើករណីមេឈ្មួញរកសុីដឹកជញ្ជូនផលអនុផលព្រៃឈើខាងលើនេះ ផងទាន។

សូមបញ្ជាក់ជូនព័ត៌មានមិនមែនជាវត្ថុតាងគ្រាន់តែជាតម្រុយអាឈានទៅរកវត្ថុកាងសូមអរគុណ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!