ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុករវៀង ចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងចំការចាន្ទី..!=>កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
0

មជ្ឈដ្ឋានមហាជនកំពុងមានចម្ងល់ថាបទល្មើសនេសាទលៀសចំណី និងលៀសឆាការ ក្រោយពីជំនាញចុះទៅបង្ក្រាប ឬពិនិត្យជាក់ស្ដែង ប៉ុន្តែសកម្មភាពដឹកជញ្ជូននៅតែបន្តដដែល តើមានអ្វីនៅពីក្រោយក្នុងមុខរបជំនួញលៀសនេះ..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីកន្លងទៅបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងមានប្រសាសន៍សង្កត់ធ្ងន់ជុំវិញអភិបាលខេត្តដែលនៅជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាប់ជាប្រចាំ ដូចភ្លៀងរលឹម ទៅលើក្រុមមេឈ្មួញគ្រាក់ៗ ស្របគ្នានោះឯកឧត្ដម ស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្ដេជ្ញាថា ឯកឧត្តមនឹងយកចិត្តទុកដាក់បង្ក្រាបរាល់បញ្ហាបទល្មើសនេសាទ ដែលកំពុងកើតមាននៅក្នុងបឹងទន្លេសាទក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ឆ្នាំង ហើយលោកក៏មិនអោយបទល្មើសទាំងនោះមកក្បែឬពាក់ព័ន្ធនឹងរូបលោកផងដែរ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ។

បើយោងតាមសេចក្ដីរាយការណ៍មកថា មានឈ្មួញល្បីខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ (ហៅប៉ោង) បានដាក់កម្លាំងកម្មករ ប្រមូលទិញលៀសល្អិតល្អិតពីប្រជាពលរដ្ឋ នេសាទខុសច្បាប់ លើកដាក់លើរថយន្ត ដឹកចេញរាប់សិបតោន ក្នុងមួយថ្ងៃៗ សង្ស័យអត់មានលិខិតអនុញ្ញាតិ ខណ:កំពុងល្បីល្បាញជាឈ្មួញជើងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង តេីលោក លី ឡា នាយខណ្ឌជលផលខេត្តទៅណា? ហេីយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តម៉េចបានប្រឹងធ្វេីមិនដឹង ឬដឹងដែរប៉ុន្តែសម្ងំចាំតែទទួលផលមិនធ្វើការបង្រ្កាបសោះ? ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពនូវសកម្មភាពដឹកជញ្ជូនលៀស តាមកាណូតធំៗប្រើប្រាស់ដោយកម្លាំងម៉ាសុីនធំៗជាច្រើនគ្រឿង ដែលមានច្រកលៀសច្រើនការ៉ុង កំពុងលើកឡើងលើគោកនៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុក បរិបូណ៍ ដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅស្រុកក្រគរ នៃខេត្តពោធិ៍សាត់បន្តយកទៅលក់នៅឯប្រទេសវៀតណាម។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្រោយពីបណ្ដាញសារព័ត៌មានជាច្រើនបានចេញផ្សាយ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃើញមានមន្ត្រីជំនាញចុះមកបង្ក្រាបនិងពិនិត្យជាក់ស្ដែង នៅលៀសដែលក្រុមកម្មករច្រកដាក់ការ៉ុងរួចហើយនោះ តើត្រូវច្បាប់ជលផលអនុញ្ញាតដែរឬទេ.? ក្រោយពីជំនាញចុះទៅបង្ក្រាបនិងពិនិត្យជាក់ស្ដែង ប៉ុន្តែសកម្មភាពដឹកជញ្ជូននៅតែបន្តកើតមានដដែល ហើយមន្ត្រីជំនាញ មិនធ្វើការទប់ស្កាត់ និងចាត់វិធានការបង្ក្រាបនោះឡើយ តើមានអ្វីនៅពីក្រោយក្នុងមុខរបជំនួញលៀសនេះ?។

ករណីនេះបានធ្វើឲ្យមជ្ឈដ្ឋានមហាជន មានការងឿងឆ្ងល់ និងរិះគន់ផងដែរ ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះក្នុងរូបភាពទ្រង់ទ្រាយធំបែបនេះ ដែលសកម្មភាពនេះគេសង្កេតឃើញ កើតមានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើកនេសាទ និងមិនមានការបង្ក្រាបទាល់តែសោះ។ ចំពោះការនេសាទលៀស គឺគេបានប្រើនូវឧបករណ៍កាវលៀសវែងៗដែលអាចកាវចូលដល់ជម្រៅបាតទន្លេជ្រៅធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី្រ និងជីវចម្រុះយ៉ាងធ្ងន់ធ្ងរបំផុត។

ចំណែកម៉ាស៊ីនដែលគេប្រើបំពាក់ឧបករណ៍អូស និងកាវលៀសវិញទូកខ្លះ គឺចាប់ ពី៤ទៅដល់៦ម៉ាស៊ីន ដែលធ្វើឱ្យខុសច្បាប់ស្ដីពីជលផលដែលបានអនុញ្ញាតឲ្យរកបានតែដោយដៃតែប៉ុណ្ណោះ។

បើយោងតាមអ្នកកាវលៀសខុសច្បាប់ទាំងនោះបាននិយាយប្រាប់អ្នកសារព័ត៌មានថា លៀសទាំងនេះពួកគេបានកាវ កើបយក ពីក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំហើយបាននាំគ្នាដឹក យកមកលក់ឱ្យមេឈ្មួញជើងខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ(ហៅប៉ោង) នៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ។

ករណីនេះតើឯកឧត្ដម ស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ហ៊ានបញ្ចេញកណ្ដាប់ដៃដែក កំចាត់ទៅលើក្រុមមន្រ្តីខិលខូចក្រោមឱវាទប្រសិនបើរកឃើញថាមន្រ្តីនោះមានការពាក់ព័ន្ធនឹងឃុបឃិតជាមួយមេឈ្មួញឈ្មោះ ស៊ុន ធារិទ្ធ (ហៅ ប៉ោង) ដែលកំពុងប្រព្រឹត្តបទល្មើសដែរឬយ៉ាងណា? ។

ជុំវិញការលើកឡើងខាងលើនេះ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីរដ្ឋបាលជលផលបរិបូណ៌ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថាករណីការដឹកជញ្ជូនលៀសចម្រុះ និងការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនបច្ចុប្បន្ននេះលោកទទួលស្គាល់ថា គឺពិតជាកើតមានប្រាកដមែន។

ដោយឡែកនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង គឺគ្រាន់ តែជាទីកន្លែងសម្រាប់ក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តតែប៉ុណ្ណោះ។ រីឯប្រភពដើមនៃការនេសាទលៀសវិញ គឺក្រុមឈ្មួញគេបានធ្វើសកម្មភាពនៅក្នុងទឹកដីនៃខេត្តផ្សេង គឺខេត្តកំពង់ធំ ។

មន្ត្រីដដែលបានប្រាប់បន្តទៀតថាថា ករណីការនេសាទលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេគឺច្បាប់ស្ដីពីជលផលហាមដាច់ខាត ការនេសាទប្រើដោយកម្លាំងម៉ាស៊ីនធំៗដូចខាងលើនេះ ព្រោះវាបានធ្វើឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ ដល់ប្រព័ន្ធអេកូឡូស្រុី និងប្រព័ន្ធជីវៈចម្រុះនៅបាតទន្លេ ព្រោះថា៖ លៀស ខ្យង ខ្ចៅ និងគ្រុំ ពេលងាប់ សំបករបស់វា អាចទៅជាជម្រកមច្ឆាមួយចំនួន។

មិនតែប៉ុណ្ណោះផ្ទៃបាតភក់នៃទន្លេសាប ក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ ពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ។ហេតុនេះហើយទើបគេមានច្បាប់ហាមឃាត់ការនេសាទប្រើដោយកម្លាំងម៉ាស៊ីន ដែលមានចែងនៅក្នុងច្បាប់ស្ដីពីជលផល។

ដូច្នេះបើសមត្ថកិច្ចយើងមិនអាចទប់ស្កាត់ចំពោះការនេសាទលៀស ប្រើកម្លាំងម៉ាស៊ីនដូចសព្វថ្ងៃនេះ តាមច្បាប់ស្ដីពីជលផលបាននោះទេ ពូជត្រីនឹងត្រូវវិនាសបាត់បង់ពីផ្ទៃបឹងទន្លេសាបថ្ងៃណាមួយជាក់ជាមិនខាននោះឡើយ។

សូមរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤នៅវេលាម៉ោងប៉ុន្មានជាង ៦.០០នាទី ស្ថិតនៅចន្លោះស្ពានលេខ៦ និងលេខ៧ ក្នុងស្រុកស្អាង ខេត្តកណ្ដាល មានរថយន្តវ៉េអ័ង ដឹកលៀសជិត៨០ តោន បានក្រឡាប់ផ្ងារជើងក្អួតចេញមកសុទ្ធតែលៀសចំណី ដែលជាប្រភេទលៀសតូចៗ ដើម្បីយកទៅលក់នៅប្រទេសវៀតណាមតាមច្រកព្រុំដែនជ្រៃធំ នៃក្រុងសំពៅពូន៕

ជុំវិញនូវការចុះផ្សាយខាងលើអង្គភាពព័ត៌មានយើងខ្ញុំរងចាំទទួលការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មានកម្ពុជ។សូមអរគុណ៕ អត្ថបទដោយអ្នកជំងឺ..ស.៦.

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!