ទាន់ហេតុការណ៍
កម្លាំងនគរបាលស្រុករវៀង ចុះឆ្មក់បង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងចំការចាន្ទី..!=>កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រជាពលរដ្ឋជាច្រើន បន្តហាត់កីឡា GRKPP FUNCTIONAL TRAINING ដើម្បីសុខភាពល្អ និងកាយសម្បទារឹងមាំ..!=>លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ=>លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
0

លោកអភិបាលស្រុកកោះធំធ្វើរបាយការណ៍ភូតកុហកអភិបាលខេត្តកណ្តាល រឿងដណ្តើមតូបគ្នា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល ៖ អភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី ត្រូវបានប្រជាពលរដ្ឋចោទថា បានធ្វើរបាយការណ៍ភូតកុហក ឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ពាក់ព័ន្ធវិវាទទំនាស់រឿងចូលបំពានកាន់កាប់តូបលក់ដូរនៅក្នុងផ្សារកោះធំ ។ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីនៅក្នុងការិយាល័យអន្តរវិស័យខេត្តកណ្តាល ។ មន្ត្រីរូបនោះបាននិយាយថា ក្រោយពេលម្ចាស់បណ្តឹងឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន បានដាក់ពាក្យប្តឹងសុំអន្តរាគមន៍មកដល់សាលាខេត្ត ឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានចាត់អោយអភិបាលស្រុកកោះធំដោះស្រាយរួចរាយការណ៍មកខេត្តវិញ ។ ប៉ុន្តែបើយោងតាមភាគីសាមីដើមបណ្តឹងបានអោយដឹងថា ពួកគាត់មិនទាន់ទទួលបានការកោះអញ្ជើញទៅដោះស្រាយនៅឡើយតាំងពីបានដាក់ពាក្យប្តឹងទៅសាលាខេត្តកណ្តាលកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មកម្លេះ ខណៈដែលអភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បានធ្វើរបាយការណ៍ដាក់ទៅសាលាខេត្តរាយការណ៍ជូនឯកឩត្តមអភិបាលខេត្តថា រដ្ឋបាលស្រុកបានកោះអញ្ជើញគូភាគីជួបគ្នាធ្វើការសម្របសម្រួលដោះស្រាយរួចហើយនោះ ។

យោងតាមពាក្យបណ្តឹងសុំអន្តរាគមន៍របស់ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន បាននិយាយថា  ទីតាំងតូបលក់ដូរដែលត្រូវ ឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់  កំពុងលក់ដូរសព្វថ្ងៃ គឺជាតូបលក់់ដូររបស់ពួកគាត់ទេ ។ ឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់  បានរំលោភបំពានចូលលក់ដូរនៅទីតាំងនេះ ខណៈពេលដែលក្រុមគ្រួសារគាត់ មានធុរៈផ្អាកលក់ដូរមួយរយៈខ្លី ដោយសារឈ្មោះ កើត ភូ មានជម្ងឺជាទម្ងន់ ហើយត្រូវប្រពន្ធកូននាំយកទៅព្យាបាលនៅប្រទេសវៀតណាមក្រោយពីបញ្ជប់ជម្ងឺកូវីដ-១៩ ។

ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន បានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ (កូវីដ- ១៩) បានឆ្លងចូលក្នុងប្រទេសកម្ពុជា អាជ្ញាធរបានអោយអាជីវករក្នុងផ្សារកោះធំ ព្រមទាំងពួកគាត់ចេញមកលក់ដូរខាងក្រៅផ្សារនៅតាមចញ្ចើមផ្លូវមុខផ្សារ ។ លុះក្រោយបញ្ចប់កូវីដ-១៩ ក្នុងឆ្នាំ២០២០ គណៈកម្មការផ្សារបានកែលម្អ ផ្សារឆ័ត្រកន្លែងចំណតឡានម៉ូតូ ដោយធ្វើដំបូលតាមរយៈបង់វិភាគទាន ក្នុងនោះពួកគាត់បានចូលរួមបង់ប្រាក់ចំនួន៣០០ដុល្លារផងដែរ ។  គណៈកម្មការផ្សារក៏បានបែងចែកទីតាំងតូបអោយខ្ញុំបាទនាងខ្ញុំនៅទីតាំងដែលឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ កំពុងលក់សព្វថ្ងៃ។ ហើយការបែងចែកទីតាំងតូបអោយពួកគាត់   អាជីវករក្នុងផ្សារកោះធំសុទ្ធតែបានដឹងលឺទាំងអស់គ្នា ។ បន្ទាប់ពីក្រុមគ្រួសារត្រលប់មកពីប្រទេសវៀតណាមវិញ ស្រាប់តែឃើញឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ បានរំលោភបំពានចូលលក់ដូរក្នុងទីតាំងតូបរបស់គាត់ ខណៈដែលពួកគាត់មិនបានលក់ដូរមួយរយៈខ្លីសោះ ។ ក្រោយមកគាត់ក៏បានប្រាប់ទៅឈ្មោះអាជីវករទាំងពីរខាងលើ អោយចេញពីទីតាំងលក់ដូររបស់គាត់ ប៉ុន្តែទោះជាប្រាប់យ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរមិនព្រមចេញរហូតធ្វើអោយរូបគាត់ពីនាក់ប្តីប្រពន្ធមានការទាល់ច្រកដោយមិនមានកន្លែងលក់ដូរ ទើបសម្រេចចិត្តធ្វើ រ៉ឺម៉កម៉ូតូដឹកជញ្ជូនទំនិញទៅដាក់ទីតាំងលក់នៅលើចិញ្ចើមផ្លូវខាងមុខតូបរបស់ខ្លួន ទាំងបង្ខំចិត្ត ។ បន្ទាប់មកពួកគាត់ក៏បានដាក់ពាក្យប្តឹងសុំអោយអាជ្ញាធរស្រុកកោះធំជួយដោះស្រាយដេញឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ អោយឈប់លក់ដូរនៅទីតាំងតូបរបស់គាត់ ប៉ុន្តែអាជ្ញាធរស្រុកហាក់គេចវេសមិនដោះស្រាយ ចេះតែរុញដាក់គ្នាម្តងអោយគាត់ទៅជួបអ្នកនេះ អ្នកនោះ ហើយមិនត្រឹម មិនដោះស្រាយនោះទេ ថែមទាំងមកដេញឈប់អោយគាត់លក់នៅចិញ្ចើមផ្លូវខាងមុខតូបរបស់គាត់ ដោយក្រោមលេសរៀបចំសណ្តាប់ធ្នាប់ ។ ពីព្រោះបើគាត់លក់ដូរលើចិញ្ចើមផ្លូវចំពីមុខតូបគាត់ គឺបាំងមុខអ្នករំលោភបំពានកាន់កាប់យកតូបពួកគាត់នេះឯង ។

ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន បានបន្តអោយដឹងទៀតថា ចំពោះការកាន់កាប់តូបលក់ដូររបស់តាំងពីយូរមក ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារកោះធំក៏បានដឹងដែរ ហើយក្រុមអាជីវករមួយចំនួនក៏បាននាំគ្នា ផ្តិតមេដៃធ្វើជាសាក្សីស្នើសុំអោយ លោកអភិបាលខេត្តកណ្តាលជួយអន្តរាគមន៍ដោះស្រាយផ្តល់យុត្តិធម៌អោយគាត់ទៀតផង ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកលក់ដូរពីរនាក់ប្តីប្រពន្ធខាងលើនេះ «លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំបានឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះថា រឿងលក់នៅលើថ្នល់ជាតិ គាត់ធ្លាប់មានក្រដាស់កិច្ចសន្យាលក់ដូរប៉ុនបាតដៃពីផ្សារមុនលោកមកកាន់តំណែងទៀត សុំលក់ដូរ ។ លោកថាក្រោយពីអនុវត្តន៍តាមអនុសាសន៍របស់ឯកឧត្តមអភិបាលខេត្តកណ្តាល ឱ្យលោករៀបចំសណ្តាប់ធ្នាប់ លោកក៏បានធ្វើការរៀបចំ ឱ្យមានរបៀបរៀបរយនៅផ្សារកោះធំវិញ និងហាមលក់ដូរនៅលើថ្នល់ អីផ្សេងៗទាំងអស់ ងាយស្រួលក្នុងការចរាចរណ៍ម៉ូតូ ក៏ដូចជាងាយស្រួលក្នុងការប្រមូលយកសំរាមយឺតយ៉ាវ ហើយអ្នកប្រមូលសំរាមពិបាកចូលយក ចឹងក៏លោករៀបចំសណ្តាប់ធ្នាប់តែម្តងទៅ គឺលោករៀបចំទាំងអស់ទាំងអ្នកលក់ដូរនៅលើថ្នល់ជាតិលេខ២១អីនឹង ។ ហើយគាត់ក៏យកក្រដាសប៉ុនបាតដៃ និងថាជាលិខិតអនុញាតិឱ្យមានការលក់ដូរ ។ មិនមានអ្នកណាអនុញាតិឱ្យលក់ដូរនៅលើផ្លូវជាតិនោះទេ ។ លោកក៏បានបកស្រាយទៅជូនឯកឧត្តមអភិបាលខេត្តកណ្តាល មានកត់ត្រា និងរូបភាពរួចរាល់ហើយដែរ និងមានឯកសារធ្វើកិច្ចសន្យាចំនួន៣ដងតម្កល់ទុកនៅសាលាស្រុកថែមទៀតផង។ »

ការលើកឡើងរបស់ លោកអភិបាលស្រុកកោះធំរូបនេះ បានធ្វើអោយសាមីដើមបណ្តឹងសុំអន្តរាគមន៍ និងប្រជាពលរដ្ឋជាអាជីវករលក់ដូរនៅក្នុងផ្សារកោះធំកាន់តែហួសចិត្តយ៉ាងខ្លាំង ខណៈពួកគាត់បានទទួលស្គាល់ថា ការរៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរគឺពិតជាត្រឹមត្រូវ ពួកគាត់គាំទ្រ ។ ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺការដឹកនាំមិនមានទំនួលខុសត្រូវក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ការដឹកនាំហាក់មានទំនោបក្សពួកនិយម ពីព្រោះពួកគាត់ដឹងថា អាជីវករពីរនាក់ដែលរំលោភចូលកាន់កាប់លក់ដូរទីតាំងតូបរបស់គាត់នោះ គឺបានជួលទីតាំងតូបរបស់ឈ្មោះ វួចលី និងឈ្មោះ សារ៉ាឌី ដែលមានខ្សែជាអភិបាលរងស្រុកកោះធំ និងម្នាក់ទៀតមានខ្សែជាមេបញ្ជាការរងប៉េអឹមក្រុងតាខ្មៅ ។ ពីព្រោះតូបរបស់ឈ្មោះ វួចលី និងឈ្មោះ សារ៉ាឌី នៅខាងក្នុងផ្សារឯណោះទេ បែរជាមកដាក់តាំងលក់ទំនិញនៅក្នុងតូបរបស់ប្តីប្រពន្ធឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ទៅវិញ ។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅតែទទូចស្នើសុំ ឯកឩត្តម គួច ចំរើនអភិបាលខេត្តកណ្តាលមេត្តាជួយដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ផង។

អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន! ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិច ស្ថាប័ន ណាមួយឡើយ។ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីសមុីខ្លួនពាក់ព័ន្ធ បើមានព្រត្តិកម្មណាមួយនោះ។ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ.សេង សុខេង.ស.៦.

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!