ទាន់ហេតុការណ៍
ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)
0

អគ្គស្នងការនគរបាលជាតិ កែសម្រួលសមាសភាពក្រុមការងារ ប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមការងារ ប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាប ការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ កាលពីចុងសប្តាហ៍នេះ
។

យោងតាមសេចក្តីសម្រេច ត្រូវបានកែសម្រួលសមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាបការទន្ទ្រាន កាន់កាប់ដីរបស់រដ្ឋ ដោយខុសច្បាប់ នៅតាមបណ្តាភូមិសាស្ត្រ រាជធានី-ខេត្ត ដែលឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិជាប្រធាន និងឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន
។

ក្រុមការងារនេះមានសិទ្ធិប្រើប្រាស់កម្លាំងនាយកដ្ឋានជំនាញនៃផែនសន្តិសុខ លើការងារនីតិវិធី និងអន្តរាគមន៍ក្នុងករណីចាំបាច់។ ប្រើប្រាស់កម្លាំងផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត លើការងារប្រមូលព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេត និង នីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងដែនសមត្ថកិច្ច ឬ សហការរវាងខេត្តនិងខេត្ត ក្នុងករណីទីតាំងជម្លោះ ឬតំបន់កាន់កាប់ ស្ថិតនៅក្នុងដែនសមត្ថកិច្ចខេត្តពីរ ឬច្រើន។ ប្រើប្រាស់កម្លាំងស្នាក់ការចារកម្មគ្រប់រាជធានី-ខេត្ត លើការងារប្រមូលព័ត៌មាន ស្រាវជ្រាវ និងកសាងមុខសញ្ញាក្នុងមូលដ្ឋាន។ ស្នើសុំកិច្ចសហប្រតិបត្តិការជាមួយបណ្តានាយកដ្ឋានអង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្ថាប័នរដ្ឋពាក់ព័ន្ធ ក្នុងករណីចាំបាច់ ឬករណីរកឃើញបទល្មើសផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធនឹងករណីដីធ្លី ដែលបានចុះ ស្រាវជ្រាវ និងកសាងសំណុំរឿងលើករណីជម្លោះដីធ្លី និងការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ បញ្ជូនទៅតុលាការ
។

ក្រុមការងារនេះមានភារកិច្ច ប្រមូលព័ត៌មានអំពីសកម្មភាពញុះញង់ ឧបត្ថម្ភ គាំទ្រដល់ការបង្កើតឱ្យមានការតវ៉ា ទាមទារ ឬ ប្រើប្រាស់ ល្បិចកលអុជអាលឱ្យមានជម្លោះដីធ្លី ឬក៏ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ ដែលបង្កចលាចលនៅតាមបណ្តា ភូមិសាស្ត្ររាជធានី-ខេត្ត។ កំណត់មុខសញ្ញាសកម្មជនដីធ្លីពាក់ព័ន្ធនឹងសកម្មភាពបទល្មើស ដើម្បីបង្ការទប់ស្កាត់ និង បង្ក្រាបកុំឱ្យបទល្មើស ដដែលកើតឡើងសារជាថ្មី។ តម្លើងបញ្ជីករណីរឿងដើម្បីកំណត់វិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ វាយតម្លៃករណីរឿង និងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការស៊ើបអង្កេត ស្រាវជ្រាវប្រមូលភស្តុតាង តម្លើងបញ្ជីមុខសញ្ញា និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ រាយការណ៍ ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ។ អនុវត្តភារកិច្ចផ្សេងៗតាមគោលការណ៍ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!