ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំ «សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា និងការពារសន្តិភាព តាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបន្តកសាងសន្តិភាព មានន័យថាជាការទប់ស្កាត់វិបត្តិ ការគាំទ្រដល់ការសម្រុះសម្រួល និងការជួយសម្រួលដល់ការផ្សះផ្សា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា សន្តិភាពមិនអាចពឹងផ្អែកតែលើតុល្យភាពអំណាចទាំងស្រុងនោះទេ ប៉ុន្តែត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃរដ្ឋនានា ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី។
Le matin du 14 novembre 2026, Son Excellence le vice-Premier ministre PRAK Sokhonn, ministre des Affaires étrangères et de la Coopération internationale, a présidé la cérémonie d’ouverture et a présidé la 48e Conférence ministérielle de la Francophonie (CMF), qui s’est tenue à l’hôtel Sokha Phnom Penh.
Son Excellence, le vice-Premier ministre en tant que président du CMF, a souligné l’importance de maintenir et de protéger la paix par le dialogue, la confiance, la coopération et le respect du droit international. Il a réaffirmé que réinvestir dans la paix signifie prévenir les crises, soutenir la médiation et faciliter la réconciliation. Son Excellence le Vice-Premier ministre a également souligné que la paix ne peut reposer uniquement sur l’équilibre des pouvoirs, mais sur le droit international, le respect de la souveraineté et de l’intégrité territoriale des États, et le règlement pacifique des différends.
On the morning of 14 November 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, presided over the Opening Ceremony and chaired “The 48th Ministerial Conference of La Francophonie (CMF)”, Held in Sokha Hotel Phnom Penh.
His Excellency the Deputy Prime Minister as Chair of the CMF emphasized the significance of maintaining and safeguarding peace through dialogue, trust, cooperation, and respect for international law. He reaffirmed that reinvesting in peace means preventing crises, supporting mediation and facilitating reconciliation. His Excellency the Deputy Prime Minister also stressed that peace cannot solely rest on the balance of power, but on international law, respect for the sovereignty and territorial integrity of states, and the peaceful settlements of disputes.
























