ទាន់ហេតុការណ៍
ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)
0

អភិបាលរាជធានីភ្នំពេញ ជំរុញ​ឲ្យអា​ជ្ញាធរខណ្ឌទាំង១៤ ចាត់វិ​ធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះ​ការលួច​បើកក្លឹបកំសាន្ត ខារ៉ាអូខេ ការជួ​បជុំផឹកស៊ី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រាជធាភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអា​ជ្ញាធរខណ្ឌទាំង១៤ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្តខារ៉ាអូខេ កា​រជួបជុំផឹ​កស៊ី នៅក្នុងមូលដ្ឋានរប​ស់ខ្លួនដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ–១៩ និង​ដើម្បីឈានទៅបើករាជធានីភ្នំពេញនិងប្រទេសជាតិជាធម្មតាឡើងវិញ
។

 ការជំរុញ​បែបនេះរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើ​ឡើង កាលពីព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២១ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌចំនួន ២រូប គឺខណ្ឌទួល​គោក និងខណ្ឌប្ញស្សីកែវដោយក្រោមអធិបតីភាពឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធា​នក្រុមប្រឹក្សារាជធានី និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសា​លារាជធានីភ្នំពេញ

។

 ក្នុងពីធីនោះ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់​តំណែងថ្មី​ជាអ​ភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ។ ចំណែក លោក ជា ពិសី ដែលជា​អភិបាល​នៃគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវបានផ្ទេរ​មកកាន់តំ​ណែងជាអ​ភិបាលនៃ​គណៈអភិ​បាលខណ្ឌទួ​លគោកវិញ

។

 ឯកឧត្ដម ឃួង​ ស្រេង បានមានប្រសាសន៍លើកឡើងថា ៖មកដល់ពេលនេះ​ នៅមានខណ្ឌមួយចំនួន បាននឹងកំពុងលួចបើកក្លឹប​កម្សាន្ត លួចបើកខារ៉ាអូខេ ជួបជុំផឹកស៊ី។ ដូច្នេះលោកស្នើ​ឲ្យអាជ្ញាធរ​ខណ្ឌទាំងអស់ ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អោយបាននូវក្លឹបកម្សាន្ត និងខារ៉ាអូខេ​ទាំងនេះ

។

 ឯកឧត្ដមបញ្ជាក់ថា យើងមិនត្រូវធ្វើការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ–១៩ ពិសេសវីរុសបំ​លែងថ្មីប្រភេ​ទដែលតានេះ និងដើម្បីឈា​នទៅបើកឡើងវិញ​នៅរាជធានីភ្នំពេញនិ​ងនៅទូទាំង​ប្រទេស

។

 ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលខណ្ឌទាំងអស់មានការធ្វើល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពា​រសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើស និងទប់ស្កាត់បាននូវ​ការជួបជុំការផឹកស៊ី ដែលបង្កឲ្យមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ–១៩

។

 បន្ថែមពីលើនេះទៀ​ត ឯកឧត្ដមអភិបាលរាជធានី ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ពិសេស លោក ឯក​ ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដែលត្រូវបានផ្ទេរតំ​ណែងនៅព្រឹក​នេះ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អប្រសើរ ពិសេស ទប់ស្កាត់ឲ្យបា​ននូវការហូរចូល​មកវិញ នូវបែរត្រី នៅតាមដងទន្លេសាប ក្រោយគណៈប​ញ្ជាការឯកភាពរា​ជធានីភ្នំពេញបាន​រៀបចំឲ្យ​មាន សណ្ដាប់ធ្នាប់ល្អប្រសើរហើយនោះ

។

 ជាងនេះទៀត ឯកឧត្ដម ឃួង ស្រេង ក៏​បានជំរុញឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំងពីរ អនុវត្ត​ការងារ សន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ ឲ្យបានល្អប្រសើរ ដើម្បី​ឈានទៅទទួលនូវភាពជោគជ័យនៃការកាត់ផ្ដាច់ជំងឺកូវីដ–១៩នេះ

។

ត្រូវធ្វើទំនាក់ទំនងគ្នាឲ្យបាន​ល្អប្រសើ​រ រវាងក្រុមប្រឹក្សានិងគណៈអភិបាល ជាមួយនិងការខិតខំធ្វើការ ដោះស្រាយទំនាស់​ដីធ្លី និងទប់ស្កាត់​អោយបាននូវទំនាស់ដីធ្លីដែលកើតឡើងថ្មីទៀត

។

 លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវថ្មីក្នុងឱកាសនោះ ក៏បានធ្វើការប្តេជ្ញាចិត្ត ដោយគាំទ្រ​ស​ម្តេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ, សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដើម្បីបំពេញការងារ និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវអោយកាន់តែរីកចំរើនមួយកម្រិតថែមទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!