ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ៖ ១៨៥ តូប ព្រមរុះរើ ដើម្បី សាងសង់ដំបូលថ្មី នៅឡើយ ១តូប មិនព្រម ដល់ពេល ដល់វេលាហើយ ត្រឹមថ្ងៃ២៣ វិឆ្ឆិកា ២០២៦នេះ អាជ្ញាធរ និងចុះរុះរើហើយ មិនទុកឲ្យរាំងស្ទះដល់ដំណើរការ សាងសង់ទេ។=>កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២
0

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំលេីកិច្ចការងារតាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoomeeting)

កំពង់ចាម​៖ នារសៀលថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១
។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំលេីកិច្ចការងារចាំបាច់មួយចំនួនដូចជា
៖

១-ផ្សព្វផ្សាយផែនការត្រៀមចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ) ជូនអតីតយុទ្ធជនកម្ពុជា​ ខេត្តកំពង់ចាម​
។

២-ត្រៀមលក្ខណៈ​ចុះជួបសំណេះសំណាល​ជាមួយបងប្អូនអតីតយុទ្ធជន​ ដែលបានស្មគ្រ័ចិត្តទៅរស់នៅលេីដី​សម្បទាន​សង្គម​កិច្ច​ ខេត្ត​ក្រចេះ​
។

៣-លិទ្ធផលនៃការចាក់វាក់សាំងការពារជំងឺកូវីដ-១៩​ ដូសទី៣​ (ដូសជម្រុញ)​ ដល់មន្រ្តីនគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​
។

៤-ពង្រឹងបន្ថែមការការពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់សារធារណៈ​ ក្នុងយុទ្ធនាការចាក់វាក់សាំងដល់យុវជនមានអាយុ​ ១២-១៧​ ឆ្នាំ​ នៅតាមមណ្ឌលចាក់វាក់សាំង ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម​
។

៥-ការត្រៀមរៀបចំគ្រឿង​ឥស្សរិយយស​ និងលិខិតសរសេីរ​ ដល់មន្រ្តីនគរបាលដែលបានចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ក្នុងព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​
។

៦-ពង្រឹង​ ណែនាំ​ការចុះអនុវត្ដការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក​ តាមអនុក្រឹតលេខ៣៩​
។

៧-បន្ដពង្រឹង​បន្ថែមនូវវិធានការ​របស់​ក្រសួង​សុខាភិបាល​ និងអនុវត្តវិធារការ បីកុំ​ បីការពារ​ ឲ្យបានខ្ជាប់ខ្ជួន​ក្នុងអង្គភាព
។

៨-ពង្រឹងលេីការអនុវត្តការងារជំនាញ​
។

កិច្ចប្រជុំនេះដែរប្រព្រឹត្តទៅនៅសាលប្រជុំតូចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសមាសភាពចូលរួមមាន៖​ លោកស្នងការរងផែនការងារសេនាធិការ​ ផែនការងារធនធានមនុស្ស​ ផែនការងារនគរបាលសណ្ដាប់ធ្នាប់​ លោកស្នងការរងទទួលដឹកនាំការិយាល័យសុខាភិបាល​ លោកនាយការិយាល័យបុគ្គលិក​ ការិយាល័យសណ្តាប់ធ្នាប់​ ការិយាល័យចរាចរណ៍ជើងគោក និងនាយការិយាល័យចរាចរណ៍ជើងទឹក​ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ ដោយឡែក​ លោក-លោកស្រីអធិការរងទទួលផែន(សេនាធិការ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០​ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!