ទាន់ហេតុការណ៍
ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)
0

សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្ដាល បានចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ ក្នុងឃុំចំនួន ៥ នៅក្នុងស្រុកស្អាង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ព្រឹកថ្ងៃចន្ទ១កើត ខែស្រាពណ៍ពត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១
។

ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃំុ សង្កាត់ ខេត្តកណ្តាល ដែលដឹកនាំដោយលោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ-សង្កាត់ បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ ៧៥គ្រួសារដែលមានជីវភាពខ្វះខាត និងបានរងផលប៉ះពាល់ពីការឆ្លងរីករាលដាលដោយជម្ងឺកូវីដ-១៩
។

ក្នុងពិធីចែកអំណោយនេះដែរលោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សា មានប្រសាសន៍ថា ដោយមើលឃើញពីការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសជនចាស់ជរា ជនគ្មានទីពឹង ស្រ្តីមេម៉ាយ ដែលទទួលរងនូវផលប៉ះពាល់ដោយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ-សង្កាត់ បានកៀងគរនៅអំណោយមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋបានមួយគ្រា
។

លោកប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តកណ្ដាល បានបន្តថា ចំពោះការចែកអំណោយជូនប្រជាពលរដ្ឋ ដែលជាជនក្រីក្រ ជនចាស់ជរា ជនគ្មានទីពឹង ស្រ្តីមេម៉ាយ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ គឺចែកជូនប្រជាពលរដ្ឋចំនួន ២ស្រុក ក្នុងនោះស្រុកអង្គស្នួល និងស្រុកស្អាង ខេត្តកណ្ដាល
។

បន្ថែមពីនេះផងដែរ លោកប្រធានសមាគម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការការពារជំងឺកូវីដ-១៩ គឺ ៣កុំ និង៣ការពារ ឲ្យបានជាប់ជាប្រចាំ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លង ក្នុងគោលបំណងឈានទៅដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យបាននាពេលខាងមុខផងដែរ
។

សូមបញ្ជាក់ថា អំណោយដែលសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ-សង្កាត់ ចែកជូនប្រជាពលរដ្ឋ ចំនួន ៧៥គ្រួសារ ក្នុងឃុំចំនួន ៥ មានឃុំស្វាយប្រទោល ឃុំព្រែកគយ ឃុំកោះខ្សាច់ទន្លា ឃុំខ្ពប់ និងឃុំព្រែកអំបិល ដែលក្នុងមួយឃុំមាន ១៥គ្រួសារ ហើយក្នុងមួយគ្រួសារទទួលបាន អង្ករផ្ការខ្ញី ២៥គីឡូក្រាម ត្រីខ ២ យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ​ ១យួរ ប្រេងឆា ១ដប ស្ករស ២គីឡូក្រាម អំបិល ២គីឡូក្រាម សាប៊ូprotex ៤ដុំតូច  ម៉ាស ១ប្រអប់ និងថវិកា ១ម៉ឺនរៀល ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!