ទាន់ហេតុការណ៍
ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល។=>ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍
0

ស្រុកចំនួន២ ទទួលបានរថយន្តសង្គ្រោះបន្ទាន់  ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ តាមរយៈរដ្ឋបាលខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ រថយន្តសង្គ្រោះបន្ទាន់ចំនួន០២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ ដែលបានប្រគល់ឲ្យរដ្ឋបាលខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ត្រូវបាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រគល់ជូនដល់ ស្រុកកណ្តាលស្ទឹង ១គ្រឿង និងស្រុកកោះធំ ១គ្រឿង នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ ក្នុងការជួយសង្គ្រោះអ្នកជំងឺទូទៅដែលត្រូវការចាំបាច់ និងបន្ទាន់
។

មានប្រសាសន៍ក្នុងពិធីប្រគល់ និងទទួលរថយន្តនេះ ឯកឧត្តម គង់ សោភ័ណ្ឌ  បានគូសបញ្ជាក់ឲ្យដឹងថា ដោយពិនិត្យមើលឃើញពីការលំបាកនិងតម្រូវជាក់ស្តែងកន្លងមក នៅមូលដ្ឋាន ទើបឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្រេចប្រគល់រថយន្តទាំង០២គ្រឿងនេះ មកឲ្យរដ្ឋបាលខេត្តកណ្តាល ដើម្បីចាត់ចែងប្រគល់បន្តទៅឲ្យក្រុង-ស្រុក គោលដៅដែលកំពុងតែមានតំរូវការចាំបាច់បំផុត ក្នុងការពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋទូទៅ ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស ចំពោះប្រជាពលរដ្ឋក្រីក្រតែម្តង
។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា  រថយន្តសង្គ្រោះទាំងនេះ គឺជាមធ្យោបាយដ៏ប្រសើរ សម្រាប់បម្រើការងារលើផ្នែកសុខាភិបាល ឲ្យកាន់តែមានលទ្ធផលល្អ ប្រសិទ្ធភាព និងពង្រឹង  គុណភាព នៃការផ្តល់សេវាសុខាភិបាលថែមទៀត ជាពិសេសជាមធ្យោបាយជួយក្នុងការសង្គ្រោះអ្នកជំងឺ និងការងារកិច្ចប្រតិបត្តិការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព
។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់មូលដ្ឋាន ស្រុកកណ្តាលស្ទឹង និងស្រុកកោះធំ ត្រូវខិតខំផ្តល់សេវាសុខាភិបាល ដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត ត្រូវប្រើប្រាស់រថយន្តសង្គ្រោះដែលទើបតែទទួលបាននេះ ឲ្យចំគោលដៅ ស្រមតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចេះថែទាំប្រើប្រាស់ឲ្យបានយូរអង្វែង ត្រូវបន្តផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋទាំងអស់ ឲ្យនាំគ្នាអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ត្រូវនាំគ្នាអនុវត្តន៍ តាមវិធានការការពាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ  ដើម្បីរួចផុតពីការឆ្លងរីករាយដានៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!