ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត=>ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល។=>ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់
0

វ៉ាក់សំាងដែលទទួលស្គាល់ពី WHO អាចបង្កើតកងការពារ ទប់ទល់ជាមួយវីរុសកូវីដ១៩ គ្រប់ប្រភេទ រួមទាំងបំប្លែងថ្មី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងគ្រប់ប្រភេទដែលមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO) អាចមានសមត្ថភាពបង្កើតកងការពារ ទប់ទល់ជាមួយមេរោគនៃជំងឺកូវីដ ១៩ គ្រប់ប្រភេទ រួមទាំងវីរុសបំប្លែងថ្មី ប្រភេទ Delta ផងដែរ
។

ថ្លែងក្នុងឱកាសយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនដល់លោកតា អាយុ១០២ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២១ លោកជំទាវវេជ្ជ បណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រប ខ័ណ្ឌទូទាំងប្រទេសបានឱ្យដឹងថា អង្គការសុខភាពពិភព លោកបានចេញនូវសារណែ នាំ ក៏ដូចជាអប់រំទៅដល់បណ្ដាប្រទេសសមាជិករបស់ខ្លួនទាំងអស់ ដោយបានបញ្ជាក់ថា ថ្វីដ្បិតតែនៅក្នុងបរិបទនេះ បានរកឃើញនូវវីរុសប្រភេទថ្មី ដែលបំប្លែងចេញពីវីរុស អាល់ហ្វា ដែលវាមានសភាពមួយដែលអាចឆ្លង កាត់នូវប្រព័ន្ធភាពស៊ាំនៅក្នុងសរីរាង្គកាយ
។

ទោះបីជាបែបនេះ លោក ជំទាវបន្តថា តាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់ ជាពិសេសវ៉ាក់សាំង ដែលមានការសិក្សាយ៉ាងល្អិតល្អន់ ពីអង្គការសុខភាពពិភពលោក ដែលគេបានដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ គឺសុទ្ធសឹងតែជាវ៉ាក់សាំងដែលមានប្រសិទ្ធភាពនិងសុវត្ថិភាព នៅក្នុងការបង្កើតបាននូវកង ការពារ ដើម្បីទប់ទល់ជាមួយ នឹងវីរុសកូវីដ១៩
។

« ទោះបីជាយ៉ាង ណាក៏ដោយវ៉ាក់សាំងកូវីដ ១៩ដែលយើងកំពុងប្រើ ប្រាស់ ដែលឋិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការ សុខភាពពិភពលោកនេះ នៅតែជាឧបករណ៍ដែលមានសារសំខាន់សម្រាប់វ៉ៃបកជា មួយនឹងវីរុសកូវីដ១៩ ទោះជាប្រភេទណាក៏ដោយ។ អ៊ឺចឹងវ៉ាក់សាំងនេះ វានៅតែមានសារសំខាន់សម្រាប់បុគ្គលគ្រប់រូប នៅពេលដែលលោកទទួលបានវ៉ាក់សាំងនេះ គឺមានន័យថាជួយទោះបីជាយើងឈឺទោះបីជាឆ្លង ក៏សរីរាង្គយើងបញ្ចេញនូវកងការពារនេះទប់ទល់ បើទោះជាមិនបាន ១០០ភាគ រយ ក៏ឱ្យវីរុសនេះធ្លាក់ចុះនូវឥទិ្ធពលរបស់វា។ អ៊ីចឹងស្ថាន ភាពឈឺរបស់យើង វាអត់ធ្ងន់ ចាំបាច់អីទៅសម្រាកនៅពេទ្យ ដូច្នោះហើយបានជាគេសង្កេត ឃើញថាអត្រាសម្រាកនៅមន្ទីរពេទ្យ ថយចុះ ។ ហើយទន្ទឹមនឹងនោះ ប្រសិនបើយើងឈឺវាមិនធ្ងន់ធ្ងរមិនមានតម្រូវ ការចូលសម្រាកពេទ្យ ដូច្នេះអត្រាស្លាប់ក៏មានការធ្លាក់ចុះ អតិបរិមាផងដែរ»
។

ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិតបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ បើទោះបីជា ទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តី ក៏លទ្ធ ភាពនៃការចម្លងវីរុសកូវីដ១៩ នៅតែអាចកើតមាន ដូចនេះអ្វីដែលសំខាន់នាពេលនេះ គឺត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ទាំងអស់គ្នា ដើម្បីយកឈ្នះលើការរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសការអនុវត្តវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ហើយកាត់បន្ថយការធ្វើដំណើរបើគ្មានករណីចាំ បាច់ទេនោះ ដើម្បីកាត់បន្ថយពីការចម្លងជំងឺដ៏កាចសាហាវនេះ
។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៨,៤៧៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧១,៥១៧នាក់ និងស្លាប់សរុបចំនួន ១,៤៤២នាក់។ ដោយឡែកពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី១សីហា កម្ពុជារកឃើញ Delta សរុប២២៣ ករណី ក្នុងនោះនៅរាជធានីភ្នំពេញចំនួន៥ករណី៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!