ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត=>ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល។=>ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់
0

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលការមកដល់នៃវ៉ាក់សាំងកូវីដ-១៩ AstraZeneca ដែលជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេសនៅថ្ងៃទី ០៤ ខែសីហាខាងមុខ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១
។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍​ថា សម្ដេចនឹងចេញទៅទទួលការមកដល់នៃវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៤១៥ ០០០ ​ដូស ដែលជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស នៅព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ ដែលនឹងមកដល់នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១ខាងមុខ
។

ក្នុងសន្និសីទសារព័ត៌មានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និង​យុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កន្លងទៅនេះមានការធ្វើអត្ថា​ធិប្បាយថា វ៉ាក់សាំងចិនមកដល់ខ្ញុំចេញទទួល វ៉ាក់សាំងជប៉ុនមកដល់ខ្ញុំចេញទទួល វ៉ាក់សាំង​ដែលជាជំនួយតាមយន្តការ COVAX កាលពីខែមីនា ខ្ញុំមិនចេញទទួល ហើយថ្ងៃមុននេះ​ពេលវ៉ាក់​សាំងរបស់សហរដ្ឋអាមេរិកមកដល់ក៏ខ្ញុំមិនចេញទទួលដែរ។ សម្ដេចតេជោបានថ្លែង បញ្ជាក់ថា “ខ្ញុំទៅទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ តែវ៉ាក់សាំងជំនួយ​ទ្វេភាគីទេ។ ដូច្នេះប៉ុន្មានថ្ងៃខាងមុខ គឺនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ វ៉ាក់សាំងដែលជាជំនួយ​ទ្វេភាគី​របស់ចក្រភពអង់គ្លេសមកដល់ ខ្ញុំនឹងចេញទៅទទួល ប៉ុន្តែបើមកតាមក្រខ័ណ្ឌ COVAX ដែល COVAX ជាអង្គការពហុភាគី ដែលកម្ពុជាក៏ជាសមាជិករបស់ COVAXដែរ ខ្ញុំមិនចេញទៅ​ទទួល​នោះទេ គឺខ្ញុំឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលចេញទទួល”។ «ដូច្នេះខ្ញុំសូមបញ្ជាក់ កុំឱ្យថា ខ្ញុំមានការរើសអើង គឺខ្ញុំគ្មានការរើសអើងនោះទេ បើផ្ដល់ជំនួយទ្វភាគីខ្ញុំចេញ តែបើមកតាម​ពហុភាគី គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលជាអ្នកចេញទៅទទួល គឺគ្រប់គ្រាន់ហើយ»។ សម្ដេច​តេជោបានថ្លែងឱ្យដឹងទៀតថា ការចាក់វ៉ាសាំងនៅកម្ពុជាបានលឿន ដោយសារយើង​មាន​ប្រភព​ផ្គត់ផ្គង់វ៉ាក់សាំងច្បាស់លាស់ គឺយកចិនជាបង្អែកយុទ្ធសាស្ត្រ ឯប្រភពផ្សេងទៀត​គឺជា​​ប្រភពគាំទ្រ។ ព្រោះកម្ពុជា សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ចិនគឺងាយ ដោយសារការថែ​ទាំរក្សាទុកវ៉ាក់សាំង ស្ថិនៅក្នុងសីតុណ្ហភាព ២អង្សាក្រោមសូន្យ ចម្ងាយរយៈពេលនៃការដឹក​ជញ្ជូន​មានរយៈពេលខ្លី។ ពិតហើយ កម្ពុជាអរគុណចំពោះរដ្ឋាភិបាលជប៉ុន រដ្ឋាភិបាល​សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី​ដែលបានសន្យា​ផ្ដល់វ៉ាក់សាំង បើទោះបីជាមិនទាន់បានមកដល់។ កម្ពុជាមិនទាត់ចោលជំនួយពីប្រទេសណា ឬប្រភពផ្គត់ផ្គង់ពីប្រទេសណានោះទេ
។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបន្ថែមថា កត្តាមួយទៀត ដែលជំរុញឱ្យការចាក់​វ៉ាក់សាំងនៅកម្ពុជាបានលឿន ដោយសារយើងមានសាច់ប្រាក់ដែលអាចទូទាត់បានភ្លាមៗ នៅពេលដែលយើងចុះកិច្ចសន្យាទិញវ៉ាក់សាំង និងមានធនធានមនុស្ស​សម្រាប់ដំណើរ​ការ​ចាក់វ៉ាក់សាំងគ្រប់គ្រាន់ ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីប្រជាជនផងដែរ
។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា បើគិតរួមទាំងការមកដល់នៃវ៉ាក់សាំងដែល​ជាការបញ្ជាទិញ និងជំនួយនៅក្នុងខែសីហានេះ កម្ពុជានឹងមានវ៉ាក់សាំងសរុប ចំនួន​២៦,៥លានដូស៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!