ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត=>ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល។=>ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!=>សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយ ធីត បានរៀបចំការប្រកួត មិត្តភាពកីឡាបាល់ទាត់ SIEM REAP UNITED CHARITY PRE- SEASON CUP 2026=>សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ=>សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់
0

ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ ដល់កម្មករ និងប្រជាពលរដ្ឋ នៅបុរីML ធារ៉ា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖នាព្រឹកថ្ងៃស្រុក ១៤កើតទុតិយាសាឍឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១
។

កម្មករ កម្មការិនីសំណង់ និងប្រជាពលរដ្ឋ នៅបុរីML ធារ៉ា ក្រុងតាខ្មៅ ចំនួន១០០ នាក់ ត្រូវបានឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១
។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្តែងនូវការកោតសរសើរដល់ម្ចាស់បុរីML ធារ៉ា ដែលបានមកវិនិយោគ នៅក្នុងទឹកដីខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅ ដែលការវិនិយោគសាងសង់បុរី នៅពេលនេះ គឺពិតជាបានផ្ដល់ការងារ និងប្រាក់ចំណូលជាច្រើន ដល់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ព្រមទាំងបានជួយលើកម្ពស់សោភ័ណភាព ធ្វើឲ្យទីក្រុងតាខ្មៅ កាន់តែទាក់ទាញសម្រាប់ការរស់នៅប្រកបដោយភាពស៊ីវីល័យ និងរួមចំណែកដល់ការអភិវឌ្ឍន៍ ភាពទំនើប ក្នុងក្រុងតាខ្មៅផងដែរ
។

ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា និងអ្នកវិនិយោគទាំងអស់ អញ្ជើញមកវិនិយោគនៅខេត្តកណ្ដាល ព្រោះខេត្តកណ្ដាល ជាភូមិសាស្រ្តមួយល្អ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង សម្រស់អ្នកវិនិយោគ មកវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល
។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានស្នើដល់ម្ចាស់បុរីML ធារ៉ា ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់កម្មករ កម្មការិនីសំណង់ទាំងអស់ ត្រូវអនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការរស់នៅធម្មតា តាមបែបគន្លងថ្មី ដោយត្រូវបន្ដការពារខ្លួនរបស់អ្នកពីជំងឺកូវីដ-១៩ ទោះបីនៅកន្លែងណាក៏ដោយ ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុតនូវអនុសាសន៍ណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ៣ការពារ និង៣កុំ
។

អំណោយដែលបានផ្ដល់ជូនកម្មករ កម្មការិនីសំណង់ទាំង១០០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ​ ២៥គ.ក្រ​, មី០១កេស​, ត្រីខ​ ០១យួរ​, ម៉ាស​ ០១ប្រអប់​ និងអាល់កុល​ ០១ដប និងថវិកា ៤ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!