ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដោយដាក់ចេញទិសដៅពង្រឹងសេវាសាធារណៈ សន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកល្វាឯម ខេត្តកណ្តាល=>មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៦=>ឯកឧត្តម គួច ចំរើន ណែនាំអភិបាលស្រុកពញាឮថ្មី ពង្រឹងសន្តិសុខ សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងត្រៀមបង្ការការពារគ្រោះមហន្តរាយនានា=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត=>ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល។=>ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!
0

សម្តេចតេជោ អំពាវនាវ ឱ្យឪពុក-ម្ដាយ និងអាណាព្យាបាល ត្រៀមខ្លួនយកកូន ចៅ ទៅចាក់ វ៉ាក់សាំង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ឱ្យឪពុក-ម្ដាយ និងអាណាព្យាបាល សូមត្រៀមខ្លួនយកកូន ចៅ ទៅចាក់វ៉ាក់សាំង ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តនិងគ្មានការបង្ខិតបង្ខំ ដើម្បីបង្កើតភាព ស៊ាំនិងឈានទៅដល់ការបើក សាលាឡើងវិញ
។

ថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឱ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ សម្តេចតេជោ បានមានប្រសាសន៍ថា ចំពោះមាតាបិតា អាណាព្យាបាលរបស់កុមារនិងយុវវ័យ ត្រៀមខ្លួន ដើម្បីនាំកូន ចៅ ទៅចាក់វ៉ាក់សាំងនៅពេលវេលាដែលបានមកដល់ ដើម្បីឈានដល់ការ បើកសាលាឡើងវិញនាពេលខាងមុខ ។សម្តេចតេជោបន្តថា កុមារដែលមានអាយុ១២ឆ្នាំឡើងទៅនេះ គឺពួកគាត់អាចចេះរស់នៅ ដោយពាក់ម៉ាស់ និងរក្សាគម្លាតបាន ដែលធានាបានសុវត្ថិភាពពីការឆ្លងនៃជំងឺកូវីដ១៩
។

សំឡេង « ខ្ញុំសូមយកឪកាស នេះអំពាវនាវ ចំពោះមាតាបិតា អាណាព្យាបាលរបស់កុមារនិងយុវវ័យ ត្រៀមខ្លួនដើម្បីនាំកូន ចៅ ទៅចាក់វ៉ាក់សាំងនៅពេលវេលាដែលបានមកដល់ យើងចង់មានភាពស៊ាំនៅក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញនូវសង្គម សេដ្ឋកិច្ច ពិសេសគឺសាលារៀន ដែលយើងបានផ្អាកបានបិទសាលា ហើយឱ្យរៀនពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ រឿងនេះគឺជាការខាតបង់មួយសម្រាប់យើង ប្រសិនបើយើងបានចាក់វ៉ាក់សាំងឱ្យកុមារនិងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលាចាប់ពីអនុវិទ្យាល័យឡើងទៅ ដែលកុមារនិងយុវវ័យចាប់ពីអាយុ ១២ឆ្នាំឡើងទៅ គឺគេរៀនក្នុងអនុវិទ្យាល័យ ដូច្នេះពួកគេមានលទ្ធភាពដើម្បីរក្សាគម្លាតក្នុងសង្គម ក្នុងថ្នាក់រៀនតែម្តង ខុសពីផ្នែកបឋមសិក្សា ដែលកុមារមិនទាន់ចេះពាក់ម៉ាស់ ហើយក៏មិនទាន់ចេះនូវការការពារខ្លួនតាមរយៈការរក្សាគម្លាតនោះដែរ ប៉ុន្តែយើងអាចធ្វើបានជាមួយនឹងយុវវ័យ អាយុ១២ឆ្នាំដល់អាយុ១៧ឆ្នាំ ពួកគេអាចចេះពាក់ម៉ាស់រក្សាគម្លាត បន្ថែមធាតុផ្សាំនៃវ៉ាក់សាំង បើមានការវ៉ៃលុកពីជំងឺកូវីដ១៩ក៏វាមិនធ្ងន់ធ្ងរដូចមនុស្សដែលបានចាក់វ៉ាក់សាំងនោះដែរ »
។

សម្តេចតេជោបន្តថា ជាបទពិសោធន៍ដែលយើងបានរកឃើញជាបណ្តើរៗ មកដល់ពេលនេះ អ្នកដែលទទួលបាន ការចាក់វ៉ាក់សាំងគឺជួយទប់ស្កាត់នៃការឆ្លង ហើយប្រសិនបើឆ្លងហើយ ក៏មិននាំដល់ជំងឺធ្ងន់ធ្ងរនិងការស្លាប់ដែលមានអត្រាខ្ពស់ដូចអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង នោះទេ ។

សម្តេចតេជោ បញ្ជាឱ្យសាលារាជធានីភ្នំពេញ ខេត្តកណ្តាល ត្រៀមរៀបចំបម្រុងទុក នូវការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជននៅក្នុង ខេត្តរាជធានីទាំង២នេះ បូករួមទាំងខេត្តព្រះសីហនុ ផងដែរ ដែលជាតំបន់ឆ្លងដែលយើងបានផ្តល់អាទិភាពសម្រាប់ការចាក់
។
បន្ថែមពីនោះ គណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងទូទាំងប្រទេសត្រូវរៀបចំ ធ្វើការជាមួយបណ្តាខេត្តគោលដៅសម្រាប់ការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ចអំពីលទ្ធកម្មវ៉ាក់សាំង ក៏ត្រូវខិតខំចរចាជាមួយនឹងបណ្តាប្រទេស ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ទៅលើវ៉ាក់សាំងសម្រាប់ការចាក់ចំពោះកុមារនិងយុវវ័យ ដែលមានប្រមាណជុំវិញ២លាននាក់ ដែលយើងត្រូវការវ៉ាក់សាំង៤លានដូសបន្ថែមទៀតសម្រាប់ចាក់ឱ្យកុមាររបស់យើង
។

ម៉្យាងទៀតយើងមិនត្រូវភ្លេចផងដែរថា នៅពេលដែលយើងចាក់វ៉ាក់សាំងឱ្យកុមារអាយុ១២ឆ្នាំ ច្បាស់ណាស់ក្នុងតែប៉ុន្មានខែក្រោយ យើងនឹងមានកុមារអាយុ១២ឆ្នាំថែមទៀត ដោយអាយុ១១ឆ្នាំឡើង១២ឆ្នាំ ដូច្នេះគ្រប់ទីកន្លែងត្រូវមានវ៉ាក់សាំងបម្រុងទុក សម្រាប់ចាក់ជូនដល់អ្នកដែលអាយុ១២ឆ្នាំ ហើយ ការចាក់នេះក៏ផ្អែកលើគោលការណ៍ ស្ម័គ្រចិត្តនិងគ្មានការបង្ខិតបង្ខំសម្រាប់ការចាក់នោះទេ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!