ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បានជួយសង្គ្រោះសត្វពង្រូលចំនួន ២ក្បាល បញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វព្រៃ ដើម្បីថែរក្សា និងការពារជីវចម្រុះ។=>ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដោយដាក់ចេញទិសដៅពង្រឹងសេវាសាធារណៈ សន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន=>ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកល្វាឯម ខេត្តកណ្តាល=>មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៦=>ឯកឧត្តម គួច ចំរើន ណែនាំអភិបាលស្រុកពញាឮថ្មី ពង្រឹងសន្តិសុខ សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងត្រៀមបង្ការការពារគ្រោះមហន្តរាយនានា=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត=>ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល។=>ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)=>អភិបាលខណ្ឌមានជ័យ ចែកអំណោយលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ=>ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះវិហារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរី ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា
0

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​ អញ្ជើញ​ដឹកនាំកិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​-១៩​ និងអនុវត្ដ​ទិសដៅ​បន្ត​ ឆមាសទី២

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម​៖នៅព្រឹកថ្ងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០២​ ខែ​ កក្កដា​​ ឆ្នាំ​២០២១​
។

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំតាមរយ:ប្រព័ន្ធ​អេឡិកត្រូនិក​ (Zoom Meeting)​ ផ្សព្វផ្សាយ​ផែនការទិសដៅអនុវត្តឆមាសទី២​ របស់អគ្គស្នងការនគរបាលជាតិ​ និងពង្រឹងលេីកិច្ចការងារជំនាញមួយចំនួន ផ្សព្វផ្សាយ​ការដាក់ចេញនូវវិធានការយុទ្ធសាស្រ្តមួយចំនួន​ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ​ តាមប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ​​លេីផែនការយុទ្ធសស្រ្តមួយចំនួន÷

១-ផ្សព្វផ្សាយទិសដៅ​អនុវត្តបន្ត ព្យាករណ៍​ ផែនការសកម្មភាព​ សម្រាប់​ឆមាសទី២
។

២-ជំរុញ​ការលេីទឹកចិត្ត​ ការងារសមាគមន៍​មិត្ត​នគរបាល​
។

៣-ជម្រុញដល់ក្រុមគ្រួសាររបស់នគរបាលចំណុះស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម​ អតីត​យុទ្ធជន​ និងក្រុមគ្រួសារ​ និងប្រជាការពារ​ ទៅចាក់វាក់សាំងឲ្យបានគ្រប់ៗគ្នា​
។

៤-ពន្លឿនការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ និងជម្រុញឲ្យប្រជាលរដ្ឋដែលគ្រប់អាយុមកធ្វេីអត្តសញ្ញាណប័ណ្ណ​ ដេីម្បីមានសិទ្ធបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា​ ឃុំ​-សង្កាត់​ នៅឆ្នាំ២០២២​ ខាងមុខនេះ​
។

៥-ពង្រឹង​លេីការការពារ​ សន្ដិសុខ​ សុវត្ថិភាព​ សាធារណៈ​ ជូនប្រជាពលរដ្ឋ​ឲ្យបានល្អប្រសេីរ​ ជាពិសេសនៅតាមមណ្ឌលចត្តាឡីស័ក​ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩​ និងនៅមណ្ឌលចាក់វ៉ាក់សាំង
។

៦-កងកម្លាំងទាំងអស់ត្រូវអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជប់ខ្ជួន​ ត្រូវពាក់ម៉ាស់​ វាស់កម្ដៅ​ លាងដៃជាមួយអាល់កុល​ ឬជែល​ មុនចូលកន្លែងធ្វេីការ​ ឬរាយការណ៍ជាបន្ទាន់មកកាន់អង្គភា​ព​ ប្រសិនបេីមានករណីសង្ស័យ​ព្រមទាំងអនុវត្ដវិធានរដ្ឋបាល​ ចំពោះ​បុគ្គល​ណាដែលរឹងទទឹង​មិនអនុវត្ដវិធានការសុខាភិបាល​
។

៧-ពង្រឹងកំលាំង​ប្រចាំការ​ ប្រចាំបញ្ជា​ ២៤/២៤ម៉ោង​ ដេីម្បីជួយអន្តរាគមន៍​ ប្រសិនមានសភាពការណ៍មិនប្រក្រ​តីកេីតឡេីង​
។

ដោយមានការអញ្ជេីញចូលរួម​ពី លោកស្នងការរងផែនការងារសេនាធិការ​ លោកស្នងការរងទទួលដឹកនាំការិយាល័យសុខាភិបាល​ លោក-លោកស្រី​ នាយការិយាល័យជំនាញគ្រប់រូប​ លោកអធិការ​ លោក-លោកស្រីអធិការរងទទួលផែនសេនាធិការ​ នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង​ ១០​ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!