ទាន់ហេតុការណ៍
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ  នៅតែបន្តដឹកនាំកម្លាំងចុះអនុវត្តការងារយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ដើម្បីធានាឲ្យមានសន្តិសុខ សណ្ដាប់ធ្នាប់ និងការគ្រប់គ្រងល្អ...=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះ!=>ក្រសួងព័ត៌មាន ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ជាមួយការតាំងពិព័រណ៍រូបថត និងពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមនៅកម្ពុជា=>ឯកឧត្ដម​ ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!=>សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ជូនដល់ក្រសួងព័ត៌មាន ចំនួន៥ចំណុច និង ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចំនួន៦ចំណុច ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី=>ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍=>រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់
0

សម្តេចតេជោ ហ៊ុន សែន សុំអង្វរករចំពោះម្ចាស់ផ្ទះជួលទាំងអស់ យោគយល់ដល់ការលំបាករបស់កម្មករ កម្មការនី ក្នុងពេលដែលពួកគាត់មិនទាន់បានបើកប្រាក់ខែ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

(ភ្នំពេញ)៖ នៅក្នុងសារសំឡេង ថ្លែងថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយមានការទាមទារយកថ្លៃឈ្នួលផ្ទះពី កម្មករ កម្មការនី ក្នុងពេលដែលកម្មករ កម្មការនីយើង មិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ គឺតំបន់ក្រហមនៅឡើយ ។

ក្នុងស្ថានភាពបែបនេះ សម្តេចតេជោ ហ៊ុន សែន សុំអង្វរករចំពោះ ម្ចាស់ផ្ទះជួលទាំងអស់ សូមមេត្តាយោគយល់ដល់ការលំបាករបស់កម្មករ កម្មការនី របស់យើង ក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នា សុទ្ធតែជួបការលំបាក។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលកន្លងទៅនេះ ក៏មានម្ចាស់ផ្ទះសំណាក់មួយចំនួន បានសម្រេចមិនយកប្រាក់ឈ្នួលរបស់កម្មករ កម្មការនី ក្នុងចំនួន១រយ: ឬក៏បញ្ចុះថ្លៃ ហើយមាន១ចំនួនទៀត គឺមានរហូតឲ្យការប្រើប្រាស់ក្នុងរយៈពេលវែង ដែលសម្តេចបានធ្វើលិខិតថ្លែងអំណរគុណរួចហើយ។ ក៏ប៉ុន្តែក៏នៅសេសសល់បងប្អូនមួយចំនួនដោយខ្វះការយោគយល់បង្កើតឲ្យមានបញ្ហាឡើង ខ្ញុំសុំអង្វរករដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ សូមផ្អាកជាបណ្ដោះអាសន្ន នូវការយកប្រាក់ឈ្នួលពីកម្មករ កម្មការនី ក្នុងពេលដែលកម្មករ កម្មការនី មិនទាន់បានបើកប្រាក់ឈ្នួល ពីថៅកែនៅឡើយ ។ ប្រសិនបើម្ចាស់ផ្ទះឈ្នួលទាំងឡាយ អាចនឹងធ្វើទៅបាន ត្រូវរួមគ្នាធ្វើដើម្បីជួយដល់កម្មករ កម្មាការិនី តាមរយៈការបញ្ចុះថ្លៃឈ្នួលផ្ទះ ដែលបាននឹងកំពុងស្នាក់នៅ ក្នុងចំនួនប៉ុន្មានភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន។បើសិនជាម្ចាស់ផ្ទះជួលខ្លះ អាចលើកលែងទៅបាន ក្នុង១ខែ ២ខែឬ៣ខែ ក៏សុំធ្វើការលើកលែង។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!