ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា
0

ពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយស្តីពី កិច្ចដំណើរការការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល

ពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយស្តីពី កិច្ចដំណើរការការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយអំពី កិច្ចដំណើរការការិយាល័យប្រជា ពលរដ្ឋខេត្ត ជូនថ្នាក់ដឹកនាំមន្ទីរ និងទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្តកណ្តាល។

ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ នៅក្នុងផែនការអនុវត្តសម្រាប់រយៈពេល៥ឆ្នាំ លើកទី១ (២០២១-២០២៥) នៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ រាជរដ្ឋាភិបាល បានចាត់ទុកកំណែទម្រង់អភិបាលកិច្ចជាកិច្ចការដ៏ចាំបាច់ និងមានសារៈសំខាន់ក្នុងការជំរុញការ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដើម្បីសម្រេចគោលដៅនេះរាជរដ្ឋាភិបាលកំពុងធ្វើការកែលម្អ និង
ធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលធានាដល់ការលើកកម្ពស់ សមត្ថភាពស្ថាប័ន ពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ បង្កើនប្រសិទ្ធភាព និងនវានុវត្តន៍ក្នុង ការបំពេញការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តទៀតថា៖ ការបង្កើតអោយមាននូវយន្តការសម្រុះសម្រួលដោះស្រាយបណ្ដឹង តាមរយៈការិយាល័យ ប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាលក្ខខណ្ឌចាំបាច់មួយដែលពុំអាចខ្វះបាន ដើម្បីធ្វើការ ឆ្លើយតបចំពោះបណ្ដឹងតវ៉ា ឬការមិនពេញចិត្តនានាលើការធ្វើសេចក្តីសម្រេច ឬការបំពេញការងារ របស់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ  ហើយការិយាល័យប្រជាពលរដ្ឋ មិនត្រឹមតែមានតួនាទីជាអ្នកផ្សះផ្សាវិវាទ រវាងប្រជាពលរដ្ឋ និងរដ្ឋបាលសាធារណៈប៉ុណ្ណោះទេ វាក៏មានតួនាទីសំខាន់សម្រាប់កសាងជំនឿ ទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើថ្នាក់ដឹកនាំមូលដ្ឋានផងដែរ។

ឯកឧត្តមក៏បានផ្ដាំផ្ញើ៖ ដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវសិក្សាស្វែងយល់អោយ បានច្បាស់លាស់ អំពីលិខិតបទដ្ឋានពាក់ព័ន្ធនានា ដែលបានដាក់ចេញកន្លងមក ជាពិសេសបែបបទ និងនីតិវិធី នៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹង និងត្រូវខិតខំព្យាយាមសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ា របស់ប្រជាពលរដ្ឋអោយបានឆាប់រហ័ស ប្រកបដោយអព្យាក្រឹត្យ តម្លាភាព និងយុត្តិធម៌ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលការណ៍ ណែនាំដែលនៅជាធរមាន និងត្រូវពង្រឹងការអនុវត្តការងារ សាមគ្គីភាពផ្ទៃក្នុង និងការងារជាក្រុមក្នុងដំណើរការ សម្រុះសម្រួលដោះស្រាយបណ្ដឹងនានា ដែលទទួលបានពីប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ និង ត្រូវសហការជាមួយការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ក្នុងការសម្រុះសម្រួលដោះស្រាយបណ្ដឹង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!