ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមថ្លែងនូវការកោតសរសើរ ស្មារតីអង់អាចក្លាហាន ការពារបូរណអធិបតេយ្យជាតិ ដែលកំពុងប្រយុទ្ធប្រកបដោយវីរៈភាពក្នុងការអនុវត្តម៉ឺងម៉ាត់បទបញ្ជាដែកថែប សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ។ ដើម្បីសម្រួលជីវភាព និងលើកទឹកចិត្តនាយទាហាន នាយទាហានរង និងពលទាហានកម្លាំងជួរមុខ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសចូលរួមចំណែកឧបត្ថម្ភជាថវិកាចំនួន ១,៨០០,០០០,០០០៛ (មួយពាន់ប្រាំបីរយលានរៀល) ស្មើនឹង ៤៥០,០០០ ដុល្លារ ដល់អង្គភាពចំនួន ១៨ ដោយក្នុងមួយអង្គភាព ១០០,០០០,០០០៛ (មួយរយលានរៀល) ស្មើនឹង ២៥,០០០ដុល្លារ រួមមាន៖
១.កងពលតូចលេខ ៤២
២.កងពលតូចលេខ ៤
៣.កងពលតូចលេខ ៥
៤.យោធាខេត្តឧត្តរមានជ័យ
៥.កងពលតូចលេខ ៧
៦.កងពលតូចលេខ ៨
៧.កងពលតូចលេខ ៩
៨.កងពលតូចលេខ ៤១
៩.កងពលតូចលេខ ៦
១០.កងពលតូចលេខ ១២៨
១១.កងពលតូចលេខ ២១
១២.កងពលតូចលេខ ៩១១
១៣.កងពលតូចលេខ ១
១៤.បញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការ
១៥.បញ្ជាការដ្ឋានកាំភ្លើងធំជើងគោក
១៦.បញ្ជាការដ្ឋានរថគ្រោះអគ្គបញ្ជាការ
១៧.បញ្ជាការដ្ឋានអង្គរក្ស
១៨.យោធាខេត្តព្រះវិហារ ។
0
គិតត្រឹមថ្ងៃនេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសឧបត្ថម្ភជាថវិកាសរុបចំនួន ១,៨០០,០០០,០០០៛ (មួយពាន់ប្រាំបីរយលានរៀល) ហើយ!
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: ព័ត៌មានជាតិ






















