ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo=>ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
0

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា គឺជាមនុស្សធ្វើការដោយបេះដូង ដើម្បីកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា គឺជាមនុស្សធ្វើការដោយបេះដូង ដើម្បីកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជាលោក Scott Neeson គឺជាមនុស្សធ្វើការដោយបេះដូងដើម្បីប្រជាជនកម្ពុជា ជាពិសេសដើម្បីកុមារកម្ពុជា ដោយបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងប្រតិបត្តិការថែទាំ គាំពារ ការពារ និងស្តារនីតិសម្បទាជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពាន សំដៅផ្តល់ក្តី សង្ឃឹមក្នុងជីវិតរបស់ពួកគេឡើងវិញ ជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះបំផុត។ការថ្លែងបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា លោក Scott Neeson គឺជាអតីតបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនផលិត ភាពយន្តហូលីវូតរបស់សហរដ្ឋអាមេរិក ដែលលោកទទួលបាននូវប្រាក់កម្រៃប្រចាំខែយ៉ាងសន្ធឹកសន្ធាប់ តែបែរជាលោកបានលះបង់ការងារ និងប្រាក់កម្រៃដ៏ច្រើននៅទីនោះមកធ្វើការងារមនុស្សធម៌ដើម្បីប្រជា ជន និងដើម្បីកុមារកម្ពុជាទៅវិញ ដែលជាការធ្វើការងារដោយបេះដូងរបស់លោក Scott Neeson នេះគឺជាឧទាហរណ៍មួយធំណាស់ ដោយការងាររបស់លោកគឺនៅតំបន់ស្ទឹងមានជ័យ ដែលមានការលំបាក និងមានប្រជាជនក្រីក្រច្រើនលោក Scott បានផ្តល់នូវភាពកក់ក្តៅជាខ្លាំងដល់ពួកគេ លោកបានបង្ហាញ នូវលទ្ធផលការងារជាក់ស្តែងជាបន្តបន្ទាប់ នេះហើយគឺជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល ដែលសម្តេចតេ ជោអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះដៃគូនៃអង្គការក្រៅរដ្ឋា ភិបាលដែលជាអ្នកធ្វើការដោយពិតប្រាកដ ដើម្បីរួមគ្នាក្នុងការជួយទៅដល់ប្រជាពលរដ្ឋកម្ពុជា នេះគឺជា ការគិតគូរបស់រាជរដ្ឋាភិបាល ខណៈដែលយើងមានដៃគូជាអង្គការក្រៅរដ្ឋាភិបាលរាប់រយ រាប់ពាន់នៅ ក្នុងប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ដោយសារការជួយទំនុកបម្រុង និងការបណ្តុះបណ្តាលពីអង្គការមូលនិធិកុមារកម្ពុជារបស់លោក Scott Neeson មានយុវជនកម្ពុជា ដែលជាអតីតក្មេងក្រីក្រនៅតំបន់ស្ទឹងមានជ័យខ្លះទទួលបានអាហរូបករណ៍ទៅបន្តការសិក្សានៅក្រៅ ប្រទេសមាននៅប្រទេសអូស្ត្រាលីជាដើម ហើយចំពោះអ្នកបញ្ចប់ការសិក្សាខ្លះក៏មានការងារធ្វើថែម ទៀតផង។

សម្តេចបានគូសបញ្ជាក់ថា បើនិយាយពីកម្ពុជា គឺមានការអភិវឌ្ឍច្រើន ការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏មានច្រើន តែយើងក៏ត្រូវទទួលស្គាល់មិនមែនគ្រប់គ្នាសុទ្ធតែជោគជ័យនោះទេ គ្រប់ប្រទេសទាំងអស់សុទ្ធតែមានអ្នកជោគជ័យ និងអ្នកមិនជោគជ័យ ជីវភាពអ្នកខ្លះត្រូវការអ្នកជួយ ជាពិសេសគឺកុមារ និងចាស់ជរានៅតាមសហគមន៍ក្រីក្រនានា ដែលសម្តេចសូមអរគុណចំពោះរដ្ឋបាលមូលដ្ឋានដែលមានកិច្ចសហការល្អជាមួយអង្គការជាតិ និងអន្តរជាតិ ដែលជាដៃគូរបស់យើងដែលបាន និងកំពុងជួយទៅដល់កុមារ និងស្ត្រី រួមទាំងជនងាយរងគ្រោះផ្សេងៗ តួយ៉ាងអង្គការសម្រាប់ជនពិការគឺមានអ្នកដែលកំពុងត្រូវការការជួយច្រើនណាស់ ដែលរាជរដ្ឋាភិបាលបានលើកទឹកចិត្តចំពោះការធ្វើសកម្មភាពរបស់អង្គការជាដៃគូជានិច្ច ដើម្បីជួយទៅដល់ប្រជនកម្ពុជា ជាពិសេសនៅតាមសហគមន៍ ដែលកំពុងត្រូវការជំនួយ៕ ដោយ៖ ចាន់ សុភឿន

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!