ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo=>ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
0

រាល់ថ្ងៃនេះ តើអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានតួនាទី និងភារកិច្ចអ្វីខ្លះ?

រាល់ថ្ងៃនេះ តើអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានតួនាទី និងភារកិច្ចអ្វីខ្លះ?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ស្ថិតនៅក្រោមឱវាទអភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងស្ថិតក្រោមការដឹកនាំណែនាំជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ អធិការដ្ឋាន  មានសមត្ថកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនៅក្នុងក្រុង ស្រុក ខណ្ឌ។ នេះបើយោងតាមប្រកាស ស្តីពី តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ។

បើតាមប្រការ២ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានភារកិច្ចជាច្រើន រួមមាន អនុវត្តការងាររក្សាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ការពារអាយុជីវិត សិទ្ធិសេរីភាព ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការពារសន្តិសុខសុវត្ថិភាពប្រតិភូជាតិ-អន្តរជាតិ ភ្ញៀវទេសចរណ៍ និងទេសចរ ការពារសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិ សម្បត្តិសាធារណៈ គោលដៅសំខាន់ៗ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ទឹក ដែក ក្នុងភូមសាស្រ្តទទួលខុសត្រូវ។

ទន្ទឹមនេះ អធិការដ្ឋាន មានភារកិច្ចចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗទៀតដែលប្រឆាំងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ការកត់ត្រាស្ថិតិអាជីវកម្ម សិប្បកម្ម និងមុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ ចាត់វិធានការការពារពិនិត្យកន្លែងកើតហេតុ ប្រមូលវត្ថុតាងបម្រើការងារស៊ើបអង្កេត និងគ្រប់គ្រងការចុះបញ្ជីស្ថិតិអាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល និងអាស៊ីដខ្លាំង។ល។

អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ក៏មានភារកិច្ចស្រាវជ្រាវ ប្រមូលព័ត៌មាន បង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបង្កចលាចលសង្គម និងសកម្មភាពភេរវកម្ម ចាប់ខ្លួន ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ និងតុលាការតាមនីតិវិធី អនុវត្ត និងសហការអនុវត្តសាលដីកា និងដីកានានារបស់ស្ថាប័នអយ្យការ និងតុលាការ ពិសេសគឺអន្តរាគមន៍សង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយនានាកើតឡើង។

ក្រៅពីនេះ អធិការដ្ឋាន ក៏មានភារកិច្ច គ្រប់គ្រងការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ និងការងារផ្តល់អត្តសញ្ញាណប័ណ្ណ គ្រប់គ្រងជនបរទេសក្នុងភូមិសាស្ត្រទទួលខុសត្រូវ ស្រាវជ្រាវរកមនុស្សបាត់ខ្លួន គ្រប់គ្រង បញ្ជាដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោមឱវាទ រៀបចំបញ្ជីសារពើភ័ណ្ឌ កាន់កាប់ ប្រើប្រាស់ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាព ធ្វើការងាររដ្ឋបាល បុគ្គលិក ភស្តុភារ និងគណនេយ្យរបស់អធិការដ្ឋានជាដើម។

អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដឹកនាំដោយអធិការ១រូប និងអធិការរងមួយចំនួនតាមការកំណត់ ដោយមានរចនាសម្ព័ន្ធចំនួន១០ រួមមាន ១-ផ្នែកសេនាធិការ ២-ផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ៣-ផ្នែកសន្តិសុខ ៤-ផ្នែកនគរបាលយុត្តិធម៌ ៥-ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ៦-ផ្នែកប្រឆាំងគ្រឿងញៀន ៧-ផ្នែកសណ្តាប់ធ្នាប់សាធារណៈ ៨-ផ្នែកអត្តសញ្ញាណកម្ម ៩-ផ្នែកគ្រប់គ្រងជនបរទេស (មាននៅក្រុង ស្រុក ខណ្ឌ មួយចំនួន) ១០-ផ្នែកការពារ និងអន្តរាគមន៍ (មាននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប នៃខេត្តសៀមរាប)៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!