ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo=>ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
0

កម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរីសហការណ៍ជាមួយ កម្លាំងចម្រុះនៃគណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត បង្ក្រាប ទីតាំងល្បែងអនឡាញ ខ្នាតធំមួយកន្លែង..!

កម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរីសហការណ៍ជាមួយ កម្លាំងចម្រុះនៃគណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត បង្ក្រាប ទីតាំងល្បែងអនឡាញ ខ្នាតធំមួយកន្លែង..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

មណ្ឌលគិរី​៖នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំ​ម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹង ថ្ងៃទី២១​ខែកក្កដា ឆ្នាំ២០២៥នេះលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានដឹកនាំកម្លាំងអន្តរាគមន៍ និងមន្រ្តីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចុះសហការណ៍ជាមួយ កម្លាំងចម្រុះនៃគណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត។ ដឹកនាំដោយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការ ឯក​ភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចុះបង្ក្រាប ទីតាំងល្បែងអនឡាញ ខ្នាតធំមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

-ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងល្បែងអនឡាញខ្នាតធំខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់​ខ្លួនមនុស្សសរុប ចំនួន ១៤៩នាក់ ក្នុងនោះមានស្រី ៣១នាក់ ស្មើនិង ១៣សញ្ជាតិ ក្នុងនោះជនបទេសមាន ចំនួន១១៤នាក់ ស្រី ១៧នាក់ ស្មើនិង ១៣សញ្ជាតិ​រួមមានដូចខាងក្រោម÷
១.សញ្ជាតិ ចិន ០១នាក់ស្រី ០០នាក់( គ្មានលិខិ​តឆ្លងដែន)។
២.សញ្ជាតិ ប៉ាគីស្ថាន ៣៦នាក់ ស្រី ០០នាក់​(មានលិខិតឆ្លងដែន ចំនួន១០នាក់គ្មាន ចំនួន​២៦នាក់)។
៣.សញ្ជាតិឥណ្ឌូនេសុី ២៧នាក់ ស្រី០៥នាក់​(មានលិខិតឆ្លងដែន ចំនួន១នាក់គ្មាន ចំនួន​២៦នាក់)។
៤.សញ្ជាតិបង់ក្លាដេស ចំនួន ១៦នាក់ ស្រី​០០​នាក់ មានលិខិតឆ្លងដែន ចំនួន ០៥នាក់ គ្មាន ១១នាក់.
៥. សញ្ជាតិវៀតណាមចំនួន ៩នាក់ ស្រី០៣នាក់ (គ្មានលិខិតឆ្លងដែន)។
៦.សញ្ជាតិឥណ្ឌាចំនួន ០៨នាក់ ស្រី១នាក់(មានលិខិតឆ្លងដែន ចំនួន ៧នាក់ គ្មាន១ នាក់)។
៧.សញ្ជាតិ ថៃចំនួន ០៣នាក់ ស្រី០២នាក់(មានលិខិតឆ្លងដែន ចំនួន០២នាក់ គ្មាន១នាក់)។
៨.សញ្ជាតិមីយ៉ាន់ម៉ា ចំនួន ០៣នាក់ ស្រី០២​នាក់(មានលិខិតឆ្លងដែន ចំនួន ០៣នាក់)។
៩.សញ្ជាតិកាមេរ៉ូន ចំនួន ០៣នាក់ ស្រី០១​នាក់​(មានលិខិតឆ្លងដែន ចំនួន ០២នាក់ គ្មាន០១​នាក់)។ ១០.សញ្ជាតិនីហ្សេរីយ៉ា ចំនួន ០២នាក់ស្រី០០នាក់(គ្មានលិខិតឆ្លងដែន)។
១១.សញ្ជាតិសេរ៉ាលីអូន ចំនួន ០២នាក់ស្រី០១​នាក់(គ្មានលិខិតឆ្លងដែន)។
១២.សញ្ជាតិយូហ្គាន់ដា ចំនួន ០៤នាក់ ស្រី០២​នាក់​(មានលិខិតឆ្លងដែន ចំនួន ០៣នាក់ គ្មានចំនួន០១នាក់)។
+ក្នុងនោះមានលិខិតឆ្លងដែន ចំនួន ៣៣នាក់គ្មានលិខិតឆ្លងដែន ចំនួន ៨១នាក់ ព្រមទាំងជន​ជាតិខ្មែរសរុប ចំនួន ៣៥នាក់ ស្រី ១៤នាក់បំរើការងារជាអ្នកលក់ភេសជ្ជះនិងសន្តិសុខអ្នកអនាម័យនិងអ្នកថែសួន។
-វត្ថុតាំងដកហូតបានរួមមាន÷
១.កុំព្យូទ័រលើតុ ចំនួន ៥៤១ គ្រឿង។
២.ទូរស័ព្ទដៃ ចំនួន ៧៨៨ គ្រឿង ។
៣.គ្រឿងបន្លាស់កុំព្យូទ័រ មួយចំនួនធំបន្ថែមទៀត។

បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងទាំងអស់កំពុងត្រូវបានកម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ធ្វើការសាកសួរ និងបន្តនីតិវិធីច្បាប់។ ទាំងអស់ នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្តមណ្ឌលគិរីក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញដែលកំពុងក្លាយជាបញ្ហាក្នុងសង្គម៕

(ដោយ គង់ វុទ្ធី ពីខេត្តមណ្ឌលគិរី)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!