ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនគ្រូសារអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧គ្រួសារ!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ទន្ទឹមជាមួយបេសកកម្មដ៏មមាញឹក ក្នុងយុទ្ធនាការរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយអនុវត្ត តាមមាគ៌ាដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរួមចំណែកបពេញ ការងារមនុស្សធម៌ ដោយបានចាត់ឲ្យក្រុមការងារនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់គ្រួសារអ្នកជំងឺកូវីដ-១៩ ចំនួន៤៧គ្រួសារ សរុប១១៧នាក់ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន បន្ទាប់ពីមានសមាជិក ក្នុងគ្រួសារពួកគាត់ វិជ្ជមានកូវីដ-១៩។ គ្រួសារនីមួយៗទទួលបាន ៖ អង្ករ០១ការ៉ុងទៅ០៤ការ៉ុង តាមចំនួនសមាជិកជាក់ស្តែង, មី០២កេស, ទឹកសុទ្ធ០២កេស, ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ, ត្រីខ០២យួរ និងឱសថជំនួយសុខភាព ម៉ាស់ ជែលចែកជូនទៅតាមចំនួនមនុស្សជាក់ស្តែង។ គ្រួសារទាំងអស់រួមមាន ៖

១.ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ១៥គ្រួសារ,
២. ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ០៨គ្រួសារ,
៣.ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ១៧គ្រួសារ
៤.ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ០២គ្រួសារ
៥.ភូមិជ្រៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ០១គ្រួសារ
៦.ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ០១គ្រួសារ
៧.ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ០១គ្រួសារ
៨.ភូមិ៧ សង្កាត់វាលវង្ស ខណ្ឌ៧មករា ០១គ្រួសារ
៩.ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ០១គ្រួសារ ដែលត្រូវជាមិត្តភក្តិរួមជំនាន់សាលាបាក់ទូកជាមួយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង កំពុងធ្វើចត្តាឡីស័កនៅផ្ទះ និងបានទទួលថវិកាចំនួន ៤០ម៉ឺនរៀលបន្ថែមលើ អំណោយដែលបានចែកជូនដូចខាងលើ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចូលរួមរំលែកទុក្ខ និងចូលបុណ្យសពចំនួន២០ម៉ឺនរៀល ជាមួយគ្រួសារសព ឈ្មោះ ផាត់ ភិន ភេទប្រុស អាយុ៥១ នៅភូមិដំណាក់សង្កែ ដែលបានទទួលមរណៈភាពហើយ គ្រូពេទ្យធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ។

ក្នុងឱកាសនោះផងដែរ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមបន្តការ អត់ធ្មត់ និងសូមចូលរួមអនុវត្ត ឲ្យខាងតែបាន នូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ទាំងអស់គ្នា។
នេះមិនមែនជាលើកទី១ទេ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងបានរួមចំណែកបំពេញការងារមនុស្សធម៌ នៅក្នុងសង្គម ឧបត្ថម្ភស្បៀងអាហារនិងថវិកាដល់ពលរដ្ឋខ្វះខាតជាហូហែរ ជាពិសេស កន្លងមកលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភជាប្រចាំរាល់ខែមិនដែលខានមកជាច្រើនឆ្នាំ នូវអង្ករគ្រប់តាមតម្រូវការនិងថវិកាមួយចំនួន ជូនដល់គ្រួសារជួបការលំបាក ចាស់ជរាគ្មានទីពឹង ជិត២០គ្រួសារ គឺជួយឧបត្ថម្ភ រហូតដល់ថ្ងៃពួកគាត់ទទួលអនិច្ចកម្មអស់មួយចំនួន និងបានរួមចំណែកចូលបុណ្យសពគ្រប់ក្រុមគ្រួសារ ដែលមានសមាជិកទទួលមរណៈភាព ក្នុងសង្កាត់ព្រែកកំពឹស ដោយមិនប្រកាន់វណ្ណៈ សាសនា ឬនិន្នាកានយោបាយ ដែលក្នុង១បុណ្យសពចូលរួម ជួយថវិកា២០ម៉ឺនរៀល អង្ករ២ការ៉ុង ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ទឹកសុទ្ធ២កេស។ ហើយថ្មីៗនេះ ក្រុមការងាររបស់លោក ក៏បាននាំយក នូវគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ អតីត លោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ចំនួន៣គ្រួសារ ដែលជួបការខ្វះខាតក្នុងស្ថានការណ៍ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន០៤ការ៉ុង – មីចំនួន០២កេស – ទឹកសុទ្ធចំនួន០២កេស – ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ – ត្រីខចំនួន០៤យួរ និងថវិកាចំនួន៤០ម៉ឺនរៀល ផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!