ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo=>ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
0

សម្តេចពិជ័យសេនា ទៀ បាញ់ ពិនិត្យមើលវឌ្ឍនភាពការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃ លិន

សម្តេចពិជ័យសេនា ទៀ បាញ់ ពិនិត្យមើលវឌ្ឍនភាពការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃ លិន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប៉ៃ លិន៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការសាង​សង់វិមានឈ្នះឈ្នះ បានដឹកនាំក្រុមការងារ អញ្ជើញពិនិត្យមើលវឌ្ឍនភាពការ សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃ លិន។

ក្នុងឱកាសពិនិត្យមើល ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នោះដែរ ក៍មានវត្តមានអញ្ជើញអមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃ លិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈ អភិបាលខេត្តប៉ៃ លិន ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍លើកឡើងថា៖ ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ គឺជា​សំណង់ស្ថាបត្យ​កម្ម​មួយ​រំលេចពីអត្តសញ្ញាណនៃកតញ្ញុតាធម៌ ការដឹងគុណដល់គុណបំណាច់នយោបាយឈ្នះឈ្នះ ក្នុង​ប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលជានិមិត្តរូបនៃសន្តិភាព ខណៈរដ្ឋាភិបាលកំពុងសាងសង់ស្តូបនយោបាយឈ្នះ​ឈ្នះ នៅទីតាំង ៣ផ្សេងទៀត បន្ទាប់ពីភ្នំពេញ គឺកោះកុង អន្លង់វែង និងប៉ៃលិន ដែលជាប្រតិបត្តិករការទូតសន្តិភាព ដើម្បី​ផ្សព្វ​ផ្សាយ ការធានាអាយុជីវិត ការធានាអាជីព និងមុខរបរ និងការធានាកម្មសិទ្ធិឯកជនដល់កម្លាំងសមាហរណកម្មភាគី​ខ្មែរ​ក្រហម។

សម្តេចពិជ័យសេនា បានមានប្រសាសន៍បញ្ជាក់ថា៖ នយោបាយឈ្នះឈ្នះ បានប្រែក្លាយកម្ពុជាពីវាលពិឃាត តំបន់អសន្តិសុខ ចម្ការមីន ដែលមនុស្សគ្រប់គ្នាភ័យខ្លាច ទៅជាប្រទេសមានសន្តិភាព ឯកភាពជាតិពេញលេញ ទីតាំង​ទេសចរណ៍ដ៏ទាក់ទាញ» ដូច្នេះ នយោបាយឈ្នះឈ្នះ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ពិតជាផ្តល់ផលប្រយោជន៍ធំធេងសម្រាប់ជាតិកម្ពុជាពិតប្រាកដមែន ហើយបានក្លាយជាខ្សែចរន្តក្នុងនយោបាយ​ជាតិ ជាគោលដៅអភិវឌ្ឍន៍អតីតតំបន់សមរភូមិទៅជាទីស្ថានសុខដុម។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍រម្លឹកកថា៖ រយៈពេលជិត ៣០ឆ្នាំកន្លងទៅនេះ មិនមែនជាការ​វាយតម្លៃខ្ពស់ និងជ្រុលនិយមទេ តែជាសច្ចភាពពិតនាំមកនូវសន្តិភាពពេញលេញ ខណៈអង្គការសហប្រជាជាតិចំណាយ​ប្រាក់អន្តរាគមន៍ ២ពាន់លានដុល្លារ ក៏មិនទាន់បានសន្តិភាព ដូច្នេះការសាងសង់ស្តូបអនុស្សាវរីនយោបាយឈ្នះឈ្នះ បន្ថែម​ទៀតនៅទីតាំងអតីតតំបន់រឹងមាំរបស់ខ្មែរក្រហមនេះ គឺជាការចារឹកប្រវត្តិសាស្ត្រ ដើម្បីឱ្យអ្នកជំនាន់ក្រោយបាន​សិក្សាពីបទពិសោធន៍ដ៏ជូរចត់ពីអតីតកាល ជាពិសេសចារឹកនូវភ័ស្តុតាងសម្រាប់ខ្មែរតទៅអនាគត ឱ្យចងចាំថាសង្គ្រាម វាងាយនឹងឆាបឆេះ ប៉ុន្តែការកសាងសន្តិភាពគឺពិបាក ហើយត្រូវការឆន្ទៈនយោបាយរឹងមាំ អ្នកដឹកនាំរឹងមាំ និងច្បាស់​លាស់ ទើបអាចស្វែងរកសន្តិភាពបាន។

សូមបញ្ជាក់ថា៖ ការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន គឺមានទីតាំងស្ថិតនៅ ក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃ លិន ក្រុងប៉ៃ លិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាសាងសង់ និងលោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ចំណែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះឈ្នះ ខេត្តប៉ៃ លិន បាន​បង្កើត​ឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញ​ពីគោលការណ៍ធានា ៣យ៉ាងនៃនយោបាយឈ្នះឈ្នះ ២-កត្តាទាំង៥ ចំណុចនៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ៕

អត្ថបទ៖ លោក ញ៉ឹប បូរី

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!