នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងច្រកទ្វារព្រំដែនស្ថិតនៅសាលប្រជុំVIP ព្រៃបាសាក់សាលាខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត,លោកអភិបាលរងក្រុងបាវិត,លោកអភិបាលរងស្រុកកំពង់រោទិ៍,លោកប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង,លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត,លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត,លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត,លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍, លោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិព្រៃវល្លិ៍,លោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិបាវិត,លោកប្រធានការិយាល័យគយ និងរដ្ឋាករបាវិត,លោកប្រធានការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕ ប្រភព ៖ រដ្ឋបាលខេត្តស្វាយរៀង
























