ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo=>ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
0

ឯកឧត្តម គួច ចំរើន ជំរុញដល់ក្រុមការងារបច្ចេកទេស មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកំពុងសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូរំដោះទឹក ក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស ពិសេសពន្លឿនការសាងសង់ឱ្យរួចរាល់តាមផែនការកំណត់ប្រកបដោយការទទួលខុសត្រូវ

ឯកឧត្តម គួច ចំរើន ជំរុញដល់ក្រុមការងារបច្ចេកទេស មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកំពុងសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូរំដោះទឹក ក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស ពិសេសពន្លឿនការសាងសង់ឱ្យរួចរាល់តាមផែនការកំណត់ប្រកបដោយការទទួលខុសត្រូវ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការជំរុញបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញ ដឹកនាំមន្ត្រីបច្ចេកទេស អាជ្ញាធរក្រុងសំពៅពូន ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) និងរៀបចំប្រព័ន្ធលូទឹកភ្លៀង ការដាក់លូតាមបណ្តោយផ្លូវជាតិលេខ ២១ និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ ៧៦ជាបេតុងសសៃដែក នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ មន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវគុណភាពល្អប្រសើរ ហើយអ្វីដែលពិសេសនោះមន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវនេះ ព្រោះផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ក្រុងសំពៅពូន ក្នុងការផ្សារភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសជិតខាង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត មកវិនិយោគ និងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ព្រមទាំងលើកកម្ពស់នូវសោភ័ណភាពរបស់ក្រុងសំពៅពូនទាំងមូលផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរប្រជាពលរដ្ឋដែលរស់នៅអមសាងខាងផ្លូវ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ សូមមេត្តាយោគយល់ អធ្យាស្រ័យដល់ក្រុមការងារដែលកំពុងស្ថាបនាផ្លូវនេះ សូមចូលរួមសហការគ្នា ជាមួយក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ព្រោះជាធម្មតាការអភិវឌ្ឍតែងតែមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើម។

លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឱ្យដឹងថា៖ ការស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) ចាក់បេតុងសសៃដែក ប្រវែង ២៧០០ម៉ែត្រ ទទឹង ១២ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ និងរៀបចំប្រព័ន្ធលូទឹកភ្លៀង មុខកាត់ ០,៨ម៉ែត្រ តាមបណ្តោយផ្លូវលេខ១២១៨។ ការស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ ៧៦ជាបេតុងសសៃដែក ប្រវែង ១២៣០ម៉េត្រ ទទឹង ១៥ម៉ែតត កម្រាស់ ២០សង់ទីម៉ែត្រ ព្រមទាំងផ្លូវខ្នែង ប្រវែង ៣៧៥ម៉ែត្រ ទទឹង ៨,២៥ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ និងលូប្រអប់ លូមូលកាត់ទទឹងផ្លូវ ៤កន្លែង ។ ការដាក់លូមុខកាត់ ១ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ ២១ ព្រមទាំងលូប្រអប់កាត់ទទឹងផ្លូវចំនួន៤កន្លែង នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ដែលកំពុងស្ថាបនាគ្រោងនឹងបញ្ចប់នូវចុងឆ្នាំ២០២៥ខាងមុខនេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!